កិច្ចសន្យា
ផ្នែកទី ១៖
កាតព្វកិច្ច
កាតព្វកិច្ច គឺជាទំនាក់ទំនងគតិយុត្តដែលចងបុគ្គលពីរនាក់ ដោយឱ្យបុគ្គលម្នាក់ដែលបានកំណត់មានករណីយកិច្ចមួយចំនួនចំពោះបុគ្គលដែលបានកំណត់ម្នាក់ទៀត។ បុគ្គលដែលមានករណីយកិច្ចហៅថា កូនបំណុល រីឯបុគ្គលដែលទទួលផលប្រយោជន៍ពីករណីយកិច្ចនោះហៅថាម្ចាស់បំណុល។ ម្ចាស់បំណុលមានសិទ្ធិត្រូវគ្នាទៅនឹងករណីយកិច្ចរបស់កូនបំណុល។ ដោយយោងតាមគោលនយោបាយនីតិកម្មសម្រាប់ក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជាក៏មានមាត្រាកំណត់និយមន័យនៃកាតព្វកិច្ចនេះផងដែរ។
១. សញ្ញាណទូទៅនៃកាតព្វកិច្ច
ក. ប្រធាននៃកាតព្វកិច្ច
ប្រធាននៃកាតព្វកិច្ច
អាចជារូបវន្តបុគ្គល ឬនីតិបុគ្គល ហើយត្រូវបានគេហៅថា ម្ចាស់បំណុល ឬកូនបំណុល។
នៅក្នុងទំនាក់ទំនងកាតព្វកិច្ចនេះ ម្ចាស់បំណុល
គឺសំដៅទៅលើបុគ្គលដែលទទួលបានផលប្រយោជន៍ ពីករណីកិច្ចរបស់កូនបំណុល ឬតតិយជន។
ចំណែកឯកូនបំណុល គឺសំដៅដល់បុគ្គលដែលមានករណីកិច្ចតាមច្បាប់ ឬតាមឆន្ទៈព្រមព្រៀង។
ខ. ពហុកាតព្វកិច្ច
ពហុកាតព្វកិច្ចគឺ សំដៅកិច្ចដែលមានម្ចាស់ច្រើននាក់ ឬកូនបំណុលច្រើន។
ពហុកាតព្វកិច្ចរួមមាន៖ កាតព្វកិច្ចដែលមានម្ចាស់បំណុលច្រើននាក់ កាតព្វកិច្ចសាមគ្គី
និងកាតព្វកិច្ចអវិភាគ។(នីតិកិច្ចសន្យា
ទំព័រទី៣ រៀបរៀងដោយលោកគ្រូ លេខ សេណី)
២.
ប្រភេទនៃកាតព្វកិច្ច
កាតព្វកិច្ចត្រូវបានគេបែងចែកជាច្រើនសណ្ឋានដូចខាងក្រោម៖
ក.
កាតព្វកិច្ចប្រគល់វត្ថុដែលបានកំណត់ជាក់លាក់ (មាត្រា ៣១៤)
ខ.
កាតព្វកិច្ចដែលបានកំណត់ប្រភេទនៃវត្ថុ(មាត្រា ៣១៥)
គ.
កាតព្វកិច្ចជាប្រាក់
ឃ.កាតព្វកិច្ចជារូបិយវត្ថុបរទេស
ង. កាតព្វកិច្ចអនិយ័ត(មាតា្រ
៣២០)។(សេចក្តីពន្យល់អំពី ក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ២០០៩)
ផ្នែកទី ២ ៖ ការកើតឡើងកាតព្វកិច្ច
ការកកើតឡើងនៃកាតព្វកិច្ចមានបុព្វហេតុ
សំខាន់ៗពីរយ៉ាង៖
១. កាតព្វកិច្ចដែលកើតឡើងដោយឆន្ទៈ
២. កាតព្វកិច្ចដែលកើតចេញពីការកំណត់ដោយច្បាប់
ក.ការគ្រប់គ្រងដោយឈឺឆ្អាល
(មាត្រា ៧២៩ ក្រមរដ្ឋប្បវេណី)
កាលបើបុគ្គលណាម្នាក់បានធ្វើអ្វីមួយក្នុងនាមអ្នកដទៃ
ហើយក្នុងឆន្ទៈបំពេញដើម្បីការពារ ឬធ្វើឱ្យមានប្រយោជន៍ដល់បុគ្គលម្នាក់ទៀត
នោះបុគ្គលដែលត្រូវបានគេគ្រប់គ្រងដោយឈឺឆ្អាល ត្រូវមានកាតព្វកិច្ចទៅបុគ្គលនោះវិញ
តាមការកំណត់ដោយច្បាប់។
ខ.សេចក្តីចម្រើនដោយឥតហេតុ
ឬ អហេតុផល (មាត្រា ៧៣៦ ក្រមរដ្ឋប្បវេណី)
គ. អំពើអនិត្យានុកូល (មាត្រា ៧៤២ ក្រមរដ្ឋប្បវេណី)
អំពើអនិត្យានុកូល
គឺជាការប្រព្រឹត្តកំហុសដោយចេតនា និង អចេតនា ដែលមានទម្រង់ការទទួលខុសត្រូវរបស់អ្នកមានករណីកិច្ចត្រួតពិនិត្យ
ការទទួលខុសត្រូវរបស់និយោជក អំពើអនីត្យានុកូលរបស់នីតិបុគ្គល
អំពើអនីត្យានុកូលរបស់មន្ត្រីរាជការ ការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វ
ការទទួលខុសត្រូវចំពោះផលិតផលរបស់អ្នកផលិតវត្ថុ
ការទទួលខុសត្រូវចំពោះវត្ថុដែលគ្រោះថ្នាក់ ការទទួលខុសត្រូវចំពោះសំណង់ជាប់ដី និង
អំពើអនីត្យានុកូលរួម ដូចខាងក្រោម៖
១. ការធ្វើអំពើបំពានដោយព្យាករទុកជាមុនអំពី ការកើតឡើងនៃលទ្ធផល
ហើយដោយទទួលយកការកើតឡើងនៃលទ្ធផលនោះ។
២. ការធ្វើអំពើតាមប្រក្រតី បុគ្គលដែលមានឋានៈក្នុងងារ
ឬបទពិសោធស្នើគ្នា និងធ្វើអំពើនោះ
អាចព្យាករទុកជាមុនអំពីការកើតឡើងនៃលទ្ធផលក៏ដោយក៏អំពើនោះនៅតែពុំបានព្យាករទុកជាមុនអំពើការកើតឡើងនៃលទ្ធផលនោះ
ដោយសារការធ្វេសប្រហែសមិនប្រុងប្រយ័ត្ន
ហើយទោះជាមានករណីកិច្ចជៀសវាងនូវលទ្ធផលនោះក៏ដោយ ក៏នៅតែប្រព្រឹត្តផ្ទុយនឹងករណីកិច្ចនោះ។
ការរលត់កាតព្វកិច្ច គឺជាកាតព្វកិច្ចដែលត្រូវបានបង្កើតឡើងម្តង
ហើយរលត់ទៅវិញដោយហេតុផលមួយចំនួន។ ដូចនេះ
វាមិនរាប់បញ្ចូលករណីដែលកាតព្វកិច្ចត្រូវចាត់ទុកថាមោឃៈតាំងពីដំបូងឡើយ។
១.
មូលហេតុនៃការរលត់កាតព្វកិច្ច
ចំពោះការលុបចោលត្រូវបញ្ចូលក្នុងមាត្រា៤៣៣
នៃក្រមរដ្ឋប្បវេណី លុះត្រាតែមានការអនុវត្តសិទ្ធិលុបចោល ឬ ករណីកាតព្វកិច្ចត្រូវរលត់ដោយមានវិការៈក្នុងការបង្ហាញឆន្ទៈ
តាំងពីពេលចាប់ផ្តើមកាតព្វកិច្ចមក និងមានចែងក្នុង មាត្រា ៤៣៣ នៃក្រមរដ្ឋប្បវេណី
ដូចខាងក្រោម ៖
-
ការសង
ការទូទាត់ ការលើកលែង នវកម្ម ឬ ព្យាកុលភាព
-
អលទ្ធភាពក្នុងការអនុវត្តកាតព្វកិច្ច
ដោយគ្មានកំហុសរបស់កូនបំណុល
-
ការបំពេញលក្ខខណ្ឌនៃការរំលាយ
ឬ ការរំលាយកិច្ចសន្យា
-
ការផុតអាជ្ងាយុកាលនៃការរំលត់
-
ការអនុវត្ត សិទ្ធិលុបចោល (មោឃភាព និងការលុបចោល)។
២. លក្ខខណ្ឌនៃការរលត់កាតព្វកិច្ច
ក្នុងករណីដែលលក្ខខណ្ឌរំលាយកាតព្វកិច្ច
ឬសិទ្ធិដែលកើតឡើងដោយកិច្ចសន្យា ឬសកម្មភាពឯកតោភាគី អានុភាពនៃកាតព្វកិច្ច
ឬសិទ្ធិនោះត្រូវរលត់នៅពេលលក្ខខណ្ឌរំលាយនោះត្រូវបានបំពេញ។ ប្រសិនបើភាគីដែលនឹងទទួលការខូចប្រយោជន៍
ដោយសារលក្ខខណ្ឌត្រូវបានបំពេញហើយ ភាគីនោះបានរារាំងមិនឲ្យលក្ខខណ្ឌនោះ
ត្រូវបានបំពេញដោយចេតនា ភាគីម្ខាងទៀតអាចចាត់ទុកថា
លក្ខខណ្ឌនោះត្រូវបានបំពេញរួចហើយ។
ក. ការកំណត់ពេល
ករណីមានការកំណត់ពេលអានុភាព
នៃកិច្ចសន្យាមិនត្រូវកើតឡើងឡើយ លុះត្រាតែពេលកំណត់នោះមកដល់។
ខ. អំឡុងពេល
ប្រសិនបើជាការគណនាអំឡុងពេល
ត្រូវគិតជាម៉ោង នាទី ឬវិនាទី គឺគិតគណនាពីពេលចាប់ផ្តើមរហូតដល់ចប់។
ប្រសិនបើកំណត់ជាថ្ងៃ សប្តាហ៍ ខែ ឬឆ្នាំវិញ មិនត្រូវគិតបញ្ជូលថ្ងៃដែលចាប់ផ្តើមនោះទេ
លើកលែងតែអំឡុងពេលនោះចាប់ផ្តើមពីម៉ោងសូន្យទៅ។ ចំណែកថ្ងៃបញ្ចប់ពេញលេញវិញ
គឺនៅថ្ងៃចុងក្រោយនៃអំឡុងពេលនោះ តែបើចំថ្ងៃអាទិត្យ ឬថ្ងៃបុណ្យ
សំរាកពេលផុតត្រូវលើកទៅថ្ងៃបន្ទាប់៕
៣. ផលវិបាកនៃការរលត់កាតព្វកិច្ច
ចំពោះការលុបចោល ឬរលត់កាតព្វកិច្ចមានចែងក្នុងមាត្រា៤៣៣
នៃក្រមរដ្ឋប្បវេណីអាចធ្វើអោយមានផលវិបាកដូចខាងក្រោម ៖
-
បាត់បងនូវផលប្រយោជន៍ របស់គូភាគី
-
ធ្វើអោយជនខិលខូចកេងចំនេញពីផលប្រយោជន៍នៃការរលត់កាតព្វកិច្ច
-
គ្មានប្រសិទ្ធិទៅលើគូភាគី ចំការសម្រុះសម្រួលក្រៅប្រព័ន្ធតុលាការ។
Labels: Business and Law
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home