សេចក្តីផ្តើមនីតិ ( Introduction to Law )
មេរៀនទី១
អំពីនីតិ និងច្បាប់
ផ្នែកទី១ ប្រភពនៃច្បាប់
និយមន័យពាក្យច្បាប់
ពាក្យ ច្បាប់ នៅក្នុងភាសាខ្មែរយើងតែងតែជួបប្រទះជាញឹកញាប់ក្នុងការប្រើប្រាស់ក្នុង
សង្គម។
យើងអាចចែកអត្ថន័យពាក្យ ច្បាប់ នេះទៅតាមន័យសាមញ្ញ
និងន័យតាមនីតិសាស្ត្រ ។
ក.ន័យសាមញ្ញ
នីតិ
គឺជាបណ្ដាវិធានទាំងឡាយ ដែលគ្រប់គ្រងទៅលើជីវភាពរស់នៅរបស់មនុស្សដែលរស់នៅក្នុងសង្គមហើយដែលអាចដាក់ទណ្ឌកម្មដោយអំណាចសាធារណៈ។
នីតិមានអត្ថន័យច្រើនខុសៗគ្នាគេអាចនិយាយពីនីតិវត្ថុវិស័យ នីតិវិជ្ជាមានឫជាក់ស្ដែងនិងនីតិអត្តវិស័យ។
១.
នីតិវត្ថុវិស័យៈ គឺសំដៅទៅលើវិធានទាំងឡាយណា ដែលមានឧបនិស្ស័យគ្រប់គ្រងទំនាក់ទំនង
រវាងមនុស្សហើយបង្កើតឡើង និងមានទណ្ឌកម្មធានាដោយអាជ្ញាធររបស់រដ្ឋមួយនៅក្នុងសង្គម។
២.
នីតិវិជ្ជាមាន ឫជាក់ស្ដែងៈ នីតិនេះពាក់ពន្ធ័ និងវិធានច្បាប់ទាំងឡាយណាដែលកំពុងតែនៅជាធរមានក្នុងសង្គមណាមួយ
និងនៅពេលមួយជាកំណត់។
៣.
នីតិអត្តវិស័យៈ នីតិអត្តវិស័យ ឫនីតិបុគ្គលវិស័យជាបុព្វសិទ្ធ ឫអាចនិយាយបានថាជាផលប្រយោជន៍ដែលនីតិវត្ថុកំណត់ឲ្យ
និងគាំពារចំពោះប្រធាននៃនីតិ។
គេសង្កេតឃើញនីតិអត្តវិស័យនេះមានពីរប្រភេទគឺ
រូបវន្ត័បុគ្គល និងនីតិបុគ្គល។ បុគ្គលទាំងពីរប្រភេទនេះ សុទ្ធតែជាម្ខាស់នៃសិទ្ធ។
-
រូបវន្ទ័បុគ្គល គឺជាមនុស្សម្នាក់ៗ ឫបុគ្គលម្នាក់ៗ។
-
នីតិបុគ្គលជាការនិមិត្តច្បាប់ដើម្បីបង្កើតឲ្យមានអ្វីដែលគេហៅថាបុគ្គលិកលក្ខណៈគតិយុត្តផ្ដល់ដល់បុគ្គលិកលក្ខណៈផ្ដុំគ្នា
ឫសមូហភាព។
១.រដ្ឋធម្មនុញ្ញ
មាត្រា ១៥០
នៃរដ្ឋធម្មនុញ្ញចាត់ទុករដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងន័យទម្រង់រដ្ឋធម្មនុញ្ញជាឯកសារពាក់ពន្ធ័ទៅនឹងស្ថានភាពនយោបាយ
ហើយត្រូវបង្កើតឡើង និងកែប្រែទៅតាមនីតិវិធីបញ្ញត្តិច្បាប់ធម្មតា។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជារដ្ឋធម្មនុញ្ញ តឹងព្រោះរដ្ឋធម្មនុញ្ញជាច្បាប់គ្រឹះ
និងជាច្បាប់កំពូលហើយបើផ្អែកតាមមាត្រា ១៥១ថ្មី នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវធ្វើតាមវិធានមួយ
ដែលខុសទៅនឹងការធ្វើវិសោធនកម្មច្បាប់ធម្មតា ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣
មាន១៦ជំពូក ត្រូវជា១៥៨មាត្រា (បច្ចុប្បន្ន) ។
Ø
ច្បាប់នេះជាប្រភេទនៃនីតិវត្ថុវិស័យដែលមានកំណត់ រួមមាន ៖
-
អំពីអធិបតេយ្យ
-
អំពីព្រះមហាក្សត្រ
-
អំពីសិទ្ធ និងករណីយកិច្ចរបស់ពលរដ្ឋខែ្មរ
-
អំពីរបបនយោបាយ
-
អំពីសេដ្ឋកិច្ច
-
អំពីអប់រំ វប្បធម៌ និងសង្គម
-
អំពីរដ្ឋសភា
-
អំពីព្រឹទ្ធសភា
-
អំពីសមាជិករដ្ឋសភា និងព្រឹទ្ធសភា
-
អំពីរាជរដ្ឋាភិបាល
-
អំពីអំណាចតុលាការ
-
អំពីក្រុមប្រឹក្សាធម្មនុញ្ញ
-
អំពីការគ្រប់គ្រងរដ្ឋបាល
-
អំពីសមាជជាតិ
-
អំពីអានុភាពសើរើ និងវិសោធនកម្មធម្មនុញ្ញ
-
អំពីអន្តរបញ្ញត្តិ
២.ប្បវេណី
Ø វិធានបវេណីខុសពីវិធាននីត្យានុកូល
។ តាមវិភាគក្លាស៊ិកកំណត់ថាក្នុងវិធានប្បវេណីមាន ពីរយ៉ាងគឺ៖
-
ធាតុផ្សំសម្ភារៈ ឫធាតុផ្សំសត្យានុមត័
-
ធាតុផ្សំចិត្តសាស្ត្រ
ធាតុផ្សំសម្ភារៈ
ឫធាតុផ្សំសត្យានុម័ត
គឺការអនុវត្ត
ដែលធ្វើជាបន្តបន្ទាប់ឥតដាច់តាំងពីយូរលង់ណាស់មកហើយ។ ទម្លាប់គឺអ្វីៗដែលសង្គម នាំគ្នាធ្ចើតាមជា
និច្ចកាលបានធ្វើហើយបន្តការអនុវត្តរហូតឥតដាច់។
ធាតុផ្សំចិត្តសាស្ត្រ
គេសង្កេតឃើញទម្លាប់នេះអាចជ្រៀតចូលទៅក្នុងវិធាននីត្យានុកូល
ដូចជាទម្លាប់ខាង ពាណិជ្ជកម្ម ទម្លាប់ខាងវិស័យការងារ ទម្លាប់ផ្នែករដ្ឋប្បវេណី ។ល។
បវេណីមានតួនាទីយ៉ាងសំខាន់
និងស្វយ័ត ទៅនិងច្បាប់ សព្វថ្ងៃពុំមាននីតិកម្មគ្រប់គ្រាន់នៅឡើយ ។បវេណីត្រូវបានប្រើដើម្បីបំពេញចន្លោះប្រហោងច្បាប់
។ ក្នុងវិស័យណាមានច្បាប់ គ្រប់គ្រងរួចហើយប្បវេណី
គ្រាន់តែបន្ទាប់បន្សំទៅនិងច្បាប់ប៉ុណ្ណោះហើយត្រូវតែគោរពច្បាប់ ។
១.បទបញ្ញត្តិ
និងលិខិតបទបដ្ឋានរបស់អាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហាប្រជាជាតិ
កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជាចុះថ្ងៃទី២៣
តុលា ១៩៩១ លើមាត្រា ៣ ដោយសំអាងថា អំណាចប្រគល់ឲ្យក្រុមប្រឹក្សាជាតិជាន់ខ្ពស់(SNC) ជាអង្គការពេញច្បាប់
តែមួយ
គត់នៃអាជ្ញាធរកម្ពុជា។ ស្របតាមមាត្រា ២ នៃកិច្ចព្រមព្រៀងដើម្បីបំពេញតួនាទីភារកិច្ចនៅក្នុង
ឧបសម្ពន្ធ័ទី១
នៃកិច្ចព្រមព្រៀង។
កតិកាសញ្ញាអន្តរជាតិស្ដីពិសិទ្ធិពលរដ្ឋ
និងសិទ្ធិនយោបាយព្រមទាំងកតិកាសញ្ញាអន្តរជាតិស្ដីអំពី សិទ្ធិ ខាងវិស័យ សេដ្ឋកិច្ច សង្គម
និងវប្បធម៌នៅថ្ងៃទី២០ មេសា ឆ្នាំ១៩៩២ ហើយចូលជាធរមាននៅ ថ្ងៃទី២៦ សីហា ១៩៩២។
អង្គការសហប្រជាជាតិមានកង្វល់ថាបណ្ដារចនាសម្ពន្ធ័ច្បាប់
និងស្ថាបនតុលាការនៅប្រទេសកម្ពជាមិនបំពេញពេញលេញតាមតម្រូវការនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ដូចនេះភាគីកម្ពុជាត្រូវអនុវត្ត នីតិវិធី តុលាការ
ដែលត្រូវយកមកប្រតិបត្តិដើម្បីអនុវត្តជាក់ស្ដែង ក្នុងដំពាក់កាលអន្តរកាល ជំនឿជឿ
ជាក់ថាការ
អនុវត្តច្បាប់ និងនីតិវិធីដើម្បីធានា បរិយាកាសនយោបាយ អព្យាក្រឹត និងរៀបចំការ
បោះឆ្នោតសេរី
និងតាម សមធម៌។ សភានីតិបញ្ញត្តិដែលកើតឡើងដោយការបោះឆ្នោត កែសម្រួលបញ្ញត្តិ
ទាំងនេះឫអនុមត័យក
ច្បាប់ថ្មី ទៀតនៅក្នុងវិស័យនេះ។
Ø
បទបញ្ញត្តិ និងលិខិតបទដ្ឋានទាំងនេះមានៈ
-
មាតិការ១ ប្រពន្ធ័តុលាការ
-
មាតិការ២ នីតិវិធីព្រហ្មទណ្ឌ
-
មាតិការ៣ ពិធីកាត់ក្ដី
-
មាតិការ៤ បទឧក្រិដ្ឋ
-
មាតិការ៥ បទល្មើសមជ្ឍឹម
-
មាតិការ៦ អំពីទណ្ឌកម្ម
២.ច្បាប់អន្តរជាតិ
ច្បាប់អន្តរជាតិជាប្រភពដ៏សំខាន់ដើម្បីធានាសុវត្តិភាព
របៀបរៀបរយ សណ្ដាប់ធ្នាប់សាធារណៈជាតិ និងសុខមាលភាព សន្តិសុខអន្តរជាតិ ។
ប្រភពផ្សេងៗនៃច្បាប់អន្តរជាតិដូចជា សន្ធិសញ្ញាអន្តរជាតិ អនុសញ្ញាអន្តរជាតិ។ល។
សន្ធិសញ្ញា សន្ធិសញ្ញាអន្តរជាតិ
គឺជាកិច្ចព្រមព្រៀងអន្តរជាតិទាំងឡាយណា ធ្វើឡើងរវាងរដ្ឋនិងរដ្ឋ រដ្ឋនឹង IO ហើយ IO នឹង IO ដោយស្ថិតក្នុងទម្រង់ជាលាយលក្ខអក្សរ ស្ថិតក្រោមនីតិអន្តរជាតិ។
អនុសញ្ញា និយមន័យដូចគ្នានឹងសន្ធិសញ្ញដែរ។
អនុសញ្ញា គឺប្រៀបដូចជាច្បាប់សន្មត់ដែលរដ្ឋមាន ភារកិច្ចត្រូវទទួលយកមកអនុវត្ត។
អនុសញ្ញាតម្រូវឲ្យមានការចូលរួមពីរដ្ឋ
ឫសហគមន៍អន្តរជាតិ (ចាប់ពី៤០រដ្ឋឡើងទៅ) ។
អនុសញ្ញាជាលិខិតតុបករណ៍អន្តរជាតិដែលបម្រើឲ្យអត្ថប្រយោជន៍ដល់មនុស្សជាតិទាំងមូល។
ផ្នែកទី២ អំពីប្រពន្ធ័ច្បាប់
នៅលើពិភពលោកគេបានបែងចែកប្រពន្ធ័ច្បាប់ចំបង់ៗជាបួនគឺ៖
ប្រពន្ធ័ច្បាប់ស៊ីវីឡ(Civil low) ឫប្រពន្ធ័ច្បាប់ទ្វីប ( Continental system of law ) ឫប្រពន្ធ័ច្បាប់ រ៉ូមាណូ ជែរមាំ់នីក (Romono-Germany system of law) ។
-ប្រពន្ធ័ច្បាប់កុំមិនឡ ឫច្បាប់ទូទៅ
ឫប្រពន្ធ័ច្បាប់អង់គ្លូសសាក់សុង
-ប្រពន្ធ័ច្បាប់សង្គមនិយម
-ប្រពន្ធ័ច្បាប់សាសនា
១. ប្រពន្ធ័ច្បាប់
ស៊ីវិលឡ
ប្រពន្ធ័ច្បាប់ស៊ីវិលឡ
មានដើមកំណើតនៅទ្វីបអឺរ៉ុបកណ្ដាល។ ប្រពន្ធ័នេះត្រូវបាន ផ្សព្វផ្សាយទៅក្រៅទ្វីបអឺរ៉ុបដោយសាការដាក់អាណានិគមនិយម។
ប្រទេសនានាដែលធ្លាប់ស្ថិត នៅក្រោមអណានិគម ហូឡង់
សុទ្ធតែប្រកាន់យកប្រពន្ធ័ច្បាប់ ស៊ីវិលឡទាំងអស់។
បច្ចុប្បន្ននេះប្រពន្ធ័ច្បាប់
Civil law គេនិយមប្រើនៅប្រទេសជាច្រើននៅទ្វីបអឺរ៉ុប
ទ្វីបអាមេរិក ខាងត្បូង មួយភាគធំនៃទ្វីបអាហ្វ្រិក បណ្ដាលប្រទេសនៅមជ្ឈឹមបូព៌ា និងប្រទេស
ឥណ្ឌូនេស៊ី។ ប្រទេស កម្ពុជាក៏ស្ថិតនៅក្នុងប្រពន្ធ័ច្បាប់ Civil law នេះដែរ។
ក.លក្ខណៈនៃវិធាននីតិក្នុងប្រពន្ធ័
Civil Law
វិធាននីតិក្នុងប្រពន្ធ័ច្បាប់ Civil law មានលក្ខណៈឯកភាពគ្នាមួយ គឺវិធាន
ស្ដែងឡើង ដោយមិនចំពោះ អរូបី និងមានលក្ខណៈដាច់ខាត និងទូទៅ។ វិធាននីតិនេះត្រូវតែចងក្រងជាក្រុម
ព្រមទាំងមានការ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋទូទៅបានដឹង។ គេសង្កេតឃើញថា វិធាននីតិនៅក្នុងប្រពន្ធ័ច្បាប់
Civil Law មានលក្ខណៈ ស្មុកស្មាញពិបាកយល់ ជាពិសេសការប្រើពាក្យ បច្ចេកទេសគតិយុត្តិ
ដែលពុំបានសិក្សា នីតិសាស្រ្តមិនងាយ យល់ពីច្បាប់នោះទេ។
ខ.របៀបបង្កើតវិធាននីតិ
សតវត្សទី១៩
ប្រពន្ធ័ច្បាប់ Civil
Law ការដោះស្រាយបញ្ហាគឺត្រូវពឹងផ្អែកលើច្បាប់
ប្រកប ដោយគុណធម៌ ប្រឆាំងនិងការរំលោភអំណាចរបស់ចៅក្រម ។ ច្បាប់គឺជាប្រភពសំខាន់នៃនីតិ
ក្នុងបញ្ហាប្រទេសនិយម ស៊ីវីលឡ ។ ក្នុងឋានានុក្រមនៃច្បាប់ គេបានរៀបជារាងពីរ៉ាមីត
និង សាជីជ្រុង ។ នៅប្រទេសបារាំង ទំនៀមទម្លាប់ គឺជាប្រភពបន្ទាប់បន្សំនៃនីតិ
ប្រៀបធៀបទៅនិង ច្បាប់ ។ ចំណែកឯនៅប្រទេសកម្ពុជាវិញ
ទំនៀមទម្លាប់ដើរតួនាទីសំខាន់ដោយសារភាពខ្វះ ចន្លោះនៃច្បាប់។
លទ្ធិក្នុងន័យទូទៅ
គឺជាបណ្ដុំនៃគំនិតរបស់ច្បាប់ធំៗ អ្នកកាន់អំណាចតុលាការ(ចៅក្រម)
អាចជាមេធាវីជាដើម
។ ម៉្យាងទៀត លទ្ធិគឺជាបណ្ដុំនៃគំនិតដោះស្រាយទៅលើសំណួរនៃច្បាប់ ដែលតែងតែចោទ
សួរជាបញ្ហាឡើង។ អក្សរសាស្ត្រនៃច្បាប់ ឫជាកញ្ចក់ រស់រវើកនៃច្បាប់ ព្រោះ
ថាគំនិតអ្នកច្បាប់មិនមែនជាវិធាននៃច្បាប់ដែលតម្រូវឲ្យគេគោរពនោះឡើយ។
Ø
ឥទ្ធិពលមានទៅលើប្រភពនៃច្បាប់ ដូចជា៖
-
ឥទ្ធិពលនៃលទ្ធិទៅលើច្បាប់
-
ឥទ្ធិពលនៃលទ្ធិទៅលើយុត្តិសាស្រ្ត
គ.ប្រភពផ្សេងៗនៃនីតិ
ប្រពន្ធ័
Civil Law ធ្វើការបែងចែកនីតិជាពីរផ្នែកធំៗ
គឺនីតិសាធារណៈ និងនីតិឯកជន។
១,នីតិសាធារណៈ
មានកម្មវត្ថុគ្រប់គ្រងរៀបចំ
និងការប្រព្រឹត្តទៅនៃអំណាចសាធារណៈព្រមទាំង អំណាចសាធារណៈ ជាមួយប្រជារាស្រ្ត។
Ø
មែកធាងនៃនីតិសាធារណៈរួមមាន៖
-
នីតិរដ្ឋធម្មនុញ្ញ
-
នីតិរដ្ឋបាល
-
នីតិពន្ធដារ
-
នីតិព្រហ្មទណ្ឌ(មតិខ្លះយល់ថា
នីតិព្រហ្មទណ្ឌជាមែកធាងរបស់នីតិឯកជន ខ្លះថាជានីតិចំរុះ)
-
នីតិអន្តរជាតិសាធារណៈ
២.នីតិឯកជន
នីតិឯកជន គឺជាវិធានទាំងឡាយណា
ដែលគ្រប់គ្រងទំនាក់ទំនងរវាងបុគ្គលឯកជន រួមមាន នីតិបុគ្គល និងរូបវន្ត័បុគ្គល ។
មែកធាងនៃនីតិឯកជនរួមមាន
នីតិពាណិជ្ជកម្ម នីតិការងារ នីតិអន្តរជាតិឯកជន និង នីតិពញរហ្មទណ្ឌ ។
ឃ.សញ្ញាណគតិយុត្តិនៅក្នុងប្រពន្ធ័ Civil law
ប្រភេទគតិយុត្តិអាចកំណត់នូវវិធានគតិយុត្តិសម្រាប់អនុវត្ត
អំពើដែលកើតមាននៅក្នុង សង្កម។ រីឯការរៀបចំ ប្រពន្ធ័តុលាការ នៅក្នុងប្រពន្ធ័នេះគឺត្រូវមានពីរថ្នាក់
និងតុលាការកំពូល មួយនៅពីលើគេ។ តុលាការទាំងពីថ្នាក់នោះគឺ តុលាការដំបូង (តុលាការខេត្ត ក្រុង)
និងសាលា ឧទ្ទេណ៍ (ជួនកាលមានសមត្ថ កិច្ចទូទៅ ជួនកាលមានសម្ថកិច្ចពិសេស)។
តុលាការកំពូល
ពុំជុំរះអង្គហេតុទេ ប៉ុន្តែជាយុត្ថាធិការជំនុំជំរះលើអង្គច្បាប់។
២.ប្រពន្ធ័ច្បាប់ Common Law
ប្រពន្ធ័ច្បាប់ Common
law គឺមានលក្ខណៈពិសេសដោយឡែក។
ប្រពន្ធ័នេះមានដើម កំណើតនៅ ចក្រភពអង់គ្លេស ហើយមានប្រភពសំខាន់ចេញពីសកម្មភាពរបស់ព្រះរាជអាជ្ញា
សាលាយុត្តិធម៌
។ អ្វីដែលជាកំណត់ ត្រាក្នុងប្រវត្តិសាស្ត្រដ៏សំខាន់នោះគឺ ការលេចចេញឡើងនូវ
ច្បាប់ Common law បន្ទាប់ មក Equity ដែលជាលទ្ធផល នៃបដិវត្តចំនួនពីរលើករបស់ ប្រទេសអង់គ្លេស (1642-1649
និង 1688-1689)
ក.លក្ខណៈនៃវិធាននីតិក្នុងប្រពន្ធ័
Common law
ពាក្យ Common
law អាចមានន័យច្រើនដូចជា៖
-ពាក្យសំដៅទៅលើវិធានមិនសរសេរទាំងឡាយដែលផ្ទុយពីវិធានសរសេរ
-វិធានជារួម
សម្រាប់អនុវត្តនៅទូទាំងអាណាចក្រមួយ
-ក្នុងន័យអវិជ្ជមានច្បាប់ Common law គឺជាផ្នែកនៃនីតិដែលមិនមែនជាបញ្ញត្តិចេញមកពី
សភា
ហើយក៏មិន មែនជា Equity
ដែរ។
-វិធានផ្ទាល់សម្រាប់អនុវត្តទៅលើស្ថានភាពទាំងមូល
នីតិសាធារណៈ និងនីតិឯកជន។
ខ.គោលការណ៍នៃច្បាប់ Common law
ច្បាប់ Common
law សង្កត់ធ្ងន់ទៅលើគោលការណ៍សំខាន់បិគឺ
-ការគោរពចំពោះសេចក្ដីសម្រេចរបស់តុលាការមុនៗ
-ពាក្យបណ្ដឹងទៅលើក្រុមប្រឹក្សាជំនុំជំរះដើម្បីសម្រេចសេចក្ដីលើអង្គហេតុណាមួយ នៃវិវាទ
-ឧត្តមមានអនុភាពនៃនីតិដែលចាប់បង្ខំគ្រប់រូបវន្ត័បុគ្គល
ឫនីតិបុគ្គល
គ.មែកធាងផ្សេងៗនៃនីតិ
ប្រពន្ធ័ច្បាប់ Common law គឺជាវិធានយុត្តិសាស្ត្រដែលមានលក្ខណៈផ្ទុយពីនីតិសរសេរ Civil law ដែលមាន មូលដ្ឋានលើច្បាប់។ ច្បាប់ Common law គឺជាផលនៃវិធានមិនសរសេរ
ត្រូវបានបង្កើតឡើងដោយតុលាការ អង់គ្លេស។ វិធាននៃនិតិនេះត្រូវបានគេយកយកអនុវត្តឡើង
វិញហើយបង្កើតនូវរបៀបថ្មីដោយបណ្ដា
ប្រទេសដ៏ទៃ ដូចជាប្រទេស អៀកឡង់ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ណូវែលហ្សេឡង់
ដែលជា ប្រទេសចំបង។
-Equity គឺជាវិធានមិនដាចខាត
ដែលមានគោលដៅចេញសេចក្ដីសម្រេចឲ្យមានលក្ខណៈ សមភាព សីលធម៌
មិនចង់ឲ្យកែប្រែច្បាប់ Common
law ធ្វើវិសោធនកម្ម
ឫកែតម្រូវលើច្បាប់ ។
-ជិតដល់ដំណាច់សតវត្សទី១៩
មានការចូលអន្តរាគមន៍ជាញឹកញាប់ពីអង្គការនិងបញ្ញត្តិ ។ បច្ចុប្បន្ន
ច្បាប់បញ្ញត្តិវិស័យសំខាន់ៗជាច្រើន មានកម្មវត្ថុដើម្បីធ្វើការចងក្រង
គ្រប់ផ្នែកខ្លះនៃនីតិ ធ្វើការប្រមូលផ្ដុំ អត្ថបទ ក្រោមទម្រង់ជាកម្រង ។ ក៏ប៉ុន្តែ
មិនអាចប្រៀបធៀបជាមួយ ក្រម នៅអឺរ៉ុបទេ ។
៣.ប្រពន្ធ័ច្បាប់សង្គមនិយម
ទ្រឹស្ដីកាលម៉ាក្ស
និងលេនីនសង្គមកុម្មុយនីស្តជាសង្គមថ្មី ដែលមិនចាំបាច់មានរដ្ឋមាន
ច្បាប់ហើយមនុស្សរាល់រូបស្គាល់នូវសិទ្ធិ
និងករណីកិច្ចរបស់ខ្លួនស្មើៗគ្នាគ្មានអ្នកត្រួតត្រាជិះជាន់ មនុស្សលើមនុស្សទៀតឡើយ ។
ហើយដំណាក់កាលចុងក្រោយបំផុតរបស់ដំណើការសង្គម និយមគឺកុម្មុយនីស្ត ។ បានជាគេទុកប្រពន្ធ័ច្បាប់កុម្មុយនីស្ត
និយមក្នុងប្រពន្ធ័ច្បាប់មួយដោយ
ឡែក
សូម្បីតែអតីត សហភាពសូវៀត (បច្ចុប្បន្នបានបំបែកទៅជារដ្ឋតូចៗវិញហើយ) និងប្រទេស
ចិនក៏កំពុងតែ
វិវត្តទៅរកសេដ្ឋកិច្ចទីផ្សារសេរី ។
៤.ប្រពន្ធ័ច្បាប់សាសនា
អ្នកកាន់សាសនាមហាមាត់សង្គមនិយមសាសនាគ្រឹះ។ច្បាប់មនុស្សគឺមនុស្សធ្វើដូច្នេះមិនបរិសុទ្ធដូច
ធម៌ព្រះទេ។
Ø
តាមពួលហីនឌូ Hindou
(ពួកព្រាហ្ម)គេស្គាល់តែក្បួន៣យ៉ាងគឺៈ
-
សច្ចៈធម៌ សុច្ចរិត គឺមិនភរភូត បោកប្រាស់គេ(Science du
juste)
-
ធ្វើអ្វីដែលមានប្រយោជន៍
-
ធ្វើអ្វីដែលនាំឲ្យសប្បាយកាយ និងចិត្ត
-
ពួកព្រាហ្មមិនយល់ន័យច្បាស់ដូចពួកបច្ចិមប្រទេសឡើយ។
ផ្នែកទី៣ ការបែងចែកនីតិ
ច្បាប់ពីរប្រភេទធំៗសព្វថ្ងៃៈ
ភាពសាំញាំនៃទំនាក់ទំនងសង្គម ជាផលវិបាកវាធ្វើឲ្យមានការបែងចែកប្រភេទនៃវិធាន ទាំងឡាយ។ជាទូទៅការវបែងចែកមាន២គឺ
ការបែងចែកជានីតិអន្តរជាតិ និងនីតិជាតិ និងការ បែងចែកជានីតិសាធារណៈ និងនីតីឯកជន។
១.នីតិអន្តរជាតិ
ច្បាប់នេះ គេហៅថាច្បាប់ផ្ទៃក្នុង
ឫច្បាប់ជាតិ ពីព្រោះច្បាប់មានប្រភពមកកំណើត និងមានអង្គការ
ស្ថាប័នពេញសម្ថកិច្ចធ្វើច្បាប់ ដាក់ទណ្ឌកម្មនៅក្នុងប្រទេសនោះផ្ទាល់តែម្ដង។
ក្នុងករណីមានកត្តាបរទេស ចូលក្នុងការទំនាក់ទំនងសង្គម
គេហៅថាទំនាក់ទំនងសង្គមអន្តរជាតិ ដែលកើតឡើងរវាងរដ្ឋ និងរដ្ឋ ឫរវាងបុគ្គល និងបុគ្គល។
១.នីតីអន្តរជាតិសាធារណៈ
នីតិអន្តរជាតិសាធារណៈ
ជានីតិសម្រាប់គ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋជាមួយគ្នា
និងនីតិអង្គភាពផ្សេងទ្សេងទៀតនៃសង្គមអន្តរជាតិ។
ច្បាប់អន្តរជាតិសាធារណៈគឺអនុសញ្ញា
ឫសន្ធិសញ្ញាអន្តរជាតិ ទំនៀមទម្លាប់(បរវេណី) អន្តរជាតិ និងគោលការណ៍ច្បាប់។
បើគ្មានមហារដ្ឋកំពូលពិភពលោកអង្គការស្ថាបន័មានអំណាចជាច្រើនដូចជា
សន្និបាត នៃអង្គការ សហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ
និងតុលាការអន្តរជាតិ នៅឡាអេ ជាដើម។ ទាំងនេះសុទ្ធតែមានអំណាចសម្រេច និងដាក់ទណ្ឌកម្មបាន។
ច្បាប់អន្តរជាតិសាធារណៈ
ឈរលើគោលការណ៍កុងសង់ស៊ុស គឺការយល់ព្រមសុខចិត្ត ស្រុះស្រួលគំនិតគ្នា
ក្នុងការទំនាក់ទំនងររវាងរដ្ឋ និងរដ្ឋ។
ច្បាប់អន្តរជាតិសាធារណៈ
រដ្ឋនីមួយៗធ្វើយ៉ាងណាឲ្យច្បាប់ផ្ទៃក្នុងប្រទេសទទួលយកបាន ដោយ នីតិវិធីធ្វើសច្ចាប័ន
ឫធ្វើវិសោធនកម្មធម្មនុញ្ញ។ រដ្ឋអំណាចឲ្យតម្លៃលើច្បាប់ ច្បាប់អន្តរជាតិ ដើម្បីគោរពបានទាំងអស់គ្នា។
២.នីតិអន្តរជាតិឯកជន
នីតិអន្តរជាតិឯកជន
ជាសំណុំនៃវិធានអនុវត្តចំពោះបុគ្គលឯកជនក្នុងទំនាក់ទំនងអន្តរជាតិ និងទំនាក់ទំនងពាក់ពន្ធ័និងបរទេស។
បរទេសមានន័យថា “បុគ្គលឯកជនបរទេស ហេតុ និងអំពើ ដែលកើតមានឡើង នៅក្នុងប្រទេស។
ច្បាប់ជាតិ អាចអនុវត្តន៍បានទៅលើសភាពការណ៍ គតិយុត្តិអន្តរជាតិ
ដែលទំនាក់ទំនង ឯកជន និងឯកជន។ ច្បាប់នេះហើយជាច្បាប់អន្តរជាតិ ឯកជន។
ទំនាក់ទំនងជាអន្តរជាតិ ត្រូវកំណត់ឲ្យឈ្មោះថា ច្បាប់អន្តរជាតិ។
ច្បាប់អន្តរជាតិត្រូវធ្វើឡើង
ដោយគោរព
ឆន្ទៈ របស់រដ្ឋដ៏ទៃទៀត។
២.នីតិជាតិ
១.នីតិសាធារណៈ Droit poblic និងនីតិឯកជន Droit Prive
ច្បាប់ផ្ទៃក្នុងរបស់រដ្ឋ
ឫច្បាប់ជាតិ គេចែកចេញជាពីរប្រភេទធំៗ គឺនីតិសាធារណៈ និងនីតិឯកជន ។
ក. នីតិជាតិសាធារណៈ
នីតិជាតិសាធារណៈ
ជាវិធានទាំងឡាយណាដែលមាននៅ ក្នុងរដ្ឋមួយសម្រាប់រៀបចំ
អង្គការ
ស្ថាប័ននៃរដ្ឋនោះព្រមទាំងទំនាក់ទំនងរបស់ អង្គការរដ្ឋ និងបុគ្គលិករដ្ឋជាមួយនឹងពលរដ្ឋ។
ក.១.នីតិរដ្ឋធម្មនុញ្ញ គឺជាវិធានដែលគ្រប់គ្រងរដ្ឋ (របបសាធារណៈរដ្ឋ ឫរាជានិយម) រៀបចំចាត់តាំង
អង្គការរដ្ឋនានា (រដ្ឋសភា រដ្ឋាភិបាល និងស្ថាប័នផ្សេងៗ) និងរបៀបគ្រប់គ្រង អំណាច សិទ្ធិ និងករណីកិច្ច របស់ពលរដ្ឋ។ការរៀបចំបែងចែកអំណាចធ្វើទៅតាមលទ្ធិប្រជាធិបតេយ្យ
សភានិយម។
ក.២.នីតិរដ្ឋបាល ជាសំណុំវិធានផ្នែករដ្ឋបាល អំណាចសមូហភាព សាធារណៈ គ្រប់គ្រងរវាង រដ្ឋាភិបាល
ជាមួយនឹងរាស្ត្រ។
ក.៣.នីតិហិរញ្ញវត្ថុ
ជាវិធានច្បាប់គ្រប់គ្រងប្រពន្ធ័ហិរញ្ញវត្ថុសាធារណៈ
និងនីតិវិធី។
ក.៤.នីតិវិធីព្រហ្មទណ្ឌជាវិធានច្បាប់សម្រាប់ផ្តន្ទារទោសអ្នកដែលប្រព្រឹត្តខុសនឹងច្បាប់រដ្ឋ។
ខ.នីតិជាតិឯកជន
នីតិជាតិឯកជន ជាវិធានដែលនៅក្នុងប្រទេសមួយ
គ្រប់គ្រងរវាងបុគ្គលឯកជន និងបុគ្គលឯកជន និង សមូហភាពឯកជន (ដូចជាសហគមន៍
ឫក្រុមហ៊ុន)។ ក្របខណ្ឌច្បាប់ឯកជន បញ្ចូលច្បាប់ ៤យ៉ាងដូចជា៖
ខ.១.នីតិរដ្ឋប្បវេណី អ្នកច្បាប់រ៉ូម៉ាំង គឺជាច្បាប់ពលរដ្ឋ
ដូច្នេះនីតិរដ្ឋប្បវេណីដូចគ្នាទាំងស្រុង និង នីតិឯកជន។
ខ.២.នីតិពាណិជ្ជកម្ម
ជានីតិពិសេសសម្រាប់គ្រប់គ្រងការទាក់ទងរវាងជនដែលមាន មុខងារជាអ្នកធ្វើជំនូញ
លើសកម្មភាពាណិជ្ជកម្មដែលគេហៅថា អំពើធ្វើជំនួញ។
ខ.៣.នីតិការងារ
ជានីតិពិសេសដែលបែកក្លាយពីនីតិរដ្ឋប្បវេណីមក ដើម្បីគ្រប់គ្រងការ
ទាក់ទងរវាងម្ចាស់សហគ្រាស
និងពលករ។
ខ.៤.នីតិនិរភ័យសង្គម ជាច្បាប់ដែលទាក់ទងនឹងការធានារ៉ាប់រង
ដល់អ្នកធ្វើការជា និយោជិក និងពលករនៅពេលមានជម្ងឺពេលកើតកូនគ្រោះថ្នាក់ការងារឫនៅពេលមានការបាត់បង់ ការងារដើម។
គ.នីតិសាធារណៈ
និងនីតិឯកជនខុសគ្នាយ៉ាងដូចម្ដេច?
គ.១.គោលដៅ
នីតិសាធារណៈគឺតម្រូវឲ្យបម្រើផលប្រយោជន៍រួមរបស់ប្រទេសជាតិ។ នីតិឯកជនគឺ
បម្រើការពារផលប្រជន៍ឯកជនម្នាក់ៗ។
គ.២.ចារិកលក្ខណៈ
នីតិសាធារណៈមានចារិកលក្ខណៈបង្ខំឲ្យគោរពដាច់ខាត។ នីតិឯកជន មានចារិកលក្ខណៈ
មិនបង្ខំ គឺថាស្រេចនៅលើទឹកចិត្តព្រមព្រៀង រវាងបុគ្គលឯកជន និងបុគ្គលឯកជន។
គ.៣.ការដាក់ទណ្ឌកម្ម
ក្នុងនីតិឯកជនមានតែតុលាការទេដែលជាអ្នកសម្រេចដាក់ទណ្ឌកម្មបាន ឫ កាត់ទោសឲ្យអ្នកនេះ
ចាញ់អ្នកនោះឈ្នះ។
មេរៀនទិ២ ដំណើរការតាក់តែងច្បាប់
ផ្នែកទី១
សេចក្ដីព្រាងច្បាប់
និងសេចក្ដីស្នើច្បាប់
១. ការរៀបរៀងច្បាប់
រដ្ឋសភា
និងព្រឹទ្ធសភាមានសិទ្ធិផ្ដួចផ្ដើមធ្វើច្បាប់ (សេចក្ដីស្នើច្បាប់ ១/១០ នៃសមាជិករដ្ឋសភា
និងព្រឺទ្ធសភា)។ នាយករដ្ឋមន្ត្រីមានសិទ្ធិផ្ដួចផ្ដើមធ្វើច្បាប់ (មាត្រា៩១ នៃរដ្ឋធម្មនុញ្ញ)។ ព្រឹទ្ធសភា
ពិនិត្យឲ្យយោបល់ច្បាប់ដែលរដ្ឋសភាបានអនុមត័។ ការបង្កើតក្រសួង
ត្រូវកំណត់ដោយច្បាប់
ស្ដីពី ការរៀបចំ និងការប្រព្រឹទ្ធទៅនៃគណៈរដ្ឋមន្ត្រី។
១.ការដាក់ឲ្យពិនិត្យលើពង្រាងច្បាប់
ការផ្ដួចផ្ដើមធ្វើច្បាប់មានន័យថាជាការដាក់ឲ្យពិនិត្យលើពង្រាងសំណើរនានា
-ដើម្បីធ្វើការអនុម័តលើច្បាប់ថ្មីមួយចំនួនឫ
-ដើម្បីធ្វើវិសោធនកម្មលើច្បាប់
ស្ថាប័នចំនួន៣
ផ្សេងគ្នាដែលមានសិទ្ធិផ្ដួចផ្ដើមធ្វើច្បាប់
-សមាជិកសភាម្នាក់
-រដ្ឋាភិបាល
-សមាជិកម្នាក់ៗនៃព្រឹទ្ធសភា
+ពង្រាងច្បាប់ត្រូវតែបំពេញលក្ខខណ្ឌមួយចំនួន
នៃបទបញ្ជាផ្ទៃក្នុងសភាជាតិ ពង្រាងច្បាប់ត្រូវ៖
-សរសេរជាលាយលក្ខណ៍អក្សរ
-បែងចែកចេញជាមាត្រា
-រួមបញ្ជូលទាំងសេចក្ដីថ្លែងហេតុ
-មិនមានគោលបំណងក្នុងការកាត់បន្ថយចំណូលសាធារណៈទេ
ឫ
-តែងស្របនឹងច្បាប់រដ្ឋធម្មនុញ្ញ
២.ភាពចាំបាច់នៃជំនាញពិសេស
ពិនិត្យ និងពិភាក្សាលើពង្រាងច្បាប់នានា
បំពេញលក្ខខណ្ឌទាំងនេះទាមទារឲ្យមាន
សមាសភាពពីសំខាន់ៗ
ដូចជា៖
-
ជំនាញលើមុខវិជ្ជាពិសេសដែលច្បាប់ត្រូវបញ្ញត្តិនិង
-
ចំណេះដឹងផ្នែកច្បាបើនៅក្នុងការបង្កើតច្បាប់
បញ្ហាទាំងនោះត្រូវកំណត់ឲ្យបានឃើញនិងដំណោះស្រាយបញ្ហាត្រូវពិភាក្សាអោយបានទូលំទូលាយ
។ សមាជិកសភាទាំង១២៣នាក់ ដែលមាន ជំនាញពិសេស យល់ដឹងពីប្រធានបទ និងវិស័យផ្សេងៗ ដែលបញ្ញត្តិដោយច្បាប់
(ដូចជាហិរញ្ញវត្ថុ ការអប់រំ សុខភាព ឧក្រិដ្ឋកម្ម វិស័យ តុលាការ
ការការពារបរិស្ថាន) ។
៣.ការត្រួតពិនិត្យជាទូទៅលើពង្រាងច្បាប់ដោយតួរអង្គផ្សេងៗ
និងស្ថាប័នជំនាញ
បច្ចុប្បន្នមានគណៈកម្មការចំនួន៩។
គណៈកម្មការអាចផ្ដល់អនុសាសន៍នានា ពេលប្រជុំ ពេញអង្គនៃសមាជិកសភាទាំងអស់
ចុងក្រោយ ការអនុម័តលើអត្ថបទពង្រាង ច្បាប់ដែលត្រូវ ពិចារណាលើសំណើនិង
ស្វែងរកដំណោះស្រាយ។ ការធ្វើពង្រាងច្បាប់ មានការលំបាក ក្នុងការ
ដោះស្រាយបញ្ហានៅមុនពេលដាក់ពង្រាងឲ្យពិនិត្យ។
ព្រឹទ្ធសភាក៏អាចដោះស្រាយបញ្ហា
ជាមួយគណៈកម្មការដែលពាក់ពន្ធ័ទៅរដ្ឋសភាតាម រយៈគណៈ កម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភា។
នៅពេលដែលរដ្ឋសភាបានអនុម័តរួចហើយ រដ្ឋធម្មនុញ្ញតម្រូវឲ្យមានការពិនិត្យនិងពន្យល់លើច្បាប់នោះដោយព្រឹទ្ធសភា។
២.ឋានានុក្រមនៃលិខិតបទដ្ឋានគតិយុត្ត
១.រដ្ឋធម្មនុញ្ញ
ការសើរើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយព្រះមហាក្សត្រ
នាយករដ្ឋមន្ត្រី ឫប្រធានរដ្ឋសភា ស្នើសុំរបស់តំណាងរាស្រ្ត១ភាគ៤ នៃចំនួនសមាជិកសភាទាំងមូល។ ការផ្ដើមវិសោធនកម្ម
អនុម័តដោយសភាតាម មតិភាគច្រើន២/៣ នៃចំនួនសមាជិកសភាទាំងមូល(មាត្រា ១៣២នៃ
រដ្ឋធម្មនុញ្ញ)។
ព្រះមហាក្សត្រទ្រង់ ឡាយព្រះហស្ថលេខាលើព្រះរាជក្រម ឲ្យប្រើប្រាស់
រដ្ឋធម្មនុញ្ញ
(មាត្រា២៨ នៃរដ្ឋធម្មនុញ្ញ)។
ការសើរើ
ត្រូវបានហាមឃាត់មិនឲ្យធ្វើ នៅពេលដែលប្រទសជាតិឋិតក្នុងភាពមាន អាសន្ន។ វិសោធនកម្មមិនអាចធ្វើបាន
បើមានការប៉ះពាល់ប្រពន្ធ័ប្រជាធិបតេយ្យ សេរីពហុបក្ស និងរបររាជានិយម
អាស្រ័យរដ្ឋធម្មនុញ្ញ។
២.ច្បាប់អន្តរជាតិ
ច្បាប់នៃប្រទេសជាក់លាក់មួយហៅថាច្បាប់ជាតិ
ឫច្បាប់ក្នុងស្រុក។ ច្បាប់អន្តរជាតិ គឺជាអង្គការនៃ ច្បាប់សរសេរ
និងមិនសរសេរជាលាយលក្ខណ៍អក្សរ រវាងប្រជាធិបតេយ្យឯករាជ និងប្រជាពលរដ្ឋជាបុគ្គល។ ច្បាប់អន្តរជាតិជាប្រភពនៃច្បាប់
និងអាចរួមបញ្ចូលនូវច្បាប់ដូច តទៅៈ
សន្ធិសញ្ញា និងអនុសញ្ញា
សន្ធិសញ្ញា
និងអនុសញ្ញាគឺជាកិច្ចព្រមព្រៀងរវាងប្រជាជាតិឯករាជ្យពីរ ដែលបង្កើតសិទ្ធ និងភារៈ
ស្របច្បាប់ជាកិច្ចសន្យាឯកជន បង្កើតសិទ្ធិ និងភារកិច្ចតាមផ្លូវច្បាប់។ មាត្រា២៦
នៃរដ្ឋធម្មនុញ្ញកម្ពុជាតម្រូវ
ថាដើម្បីឲ្យសន្ធិសញ្ញាមយយក្លាយជាច្បាប់ ត្រូវតែចុះហត្ថលេខាផ្ដល់ សច្ចាប័នដោយព្រះមហាក្សត្រ។
៣.ច្បាប់
ច្បាប់
គឺជាវិធានមានលក្ខណៈទូទៅ និងអចិន្ត្រៃដែលអនុម័តដោយសភា។
៤.ព្រះរាជក្រឹត្យ
នាយករដ្ឋមន្ត្រីតែងតាំង
ហើយទើបព្រះមហាក្សត្របើព្រះរាជក្រឹត្យដើម្បីតែងតាំង អនុរដ្ឋលេខាធិការ។
ការផ្លាស់ប្ដូរ បញ្ចប់ភារកិច្ចមន្ត្រីរាជការជាន់ខ្ពស់ ស៊ីវិល និងយោធាដែលរាយ
ជាបញ្ជី
ក្នុងមាត្រា១៤ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្ត្រី។
៥.អនុក្រឹត្យ
ប្រធានស្ថាបន័តែងតាំងហើយ
ទើបនាយករដ្ឋមន្ត្រីប្រើអនុក្រឹត្យដើម្បីតែងតាំង ផ្លាស់ប្ដូរ បញ្ចប់ភារ
កិច្ចមន្ត្រីជាន់ខ្ពស់
ស៊ីវិល យោធា មន្ត្រីទូត និងអភិបាលរងខេត្ត ក្រុង អភិបាលស្រុក ខណ្ឌ័ មិនមានចែង
ក្នុងមាត្រា១៤
និងថ្នាក់នាយកដ្ឋាន ។
៦.ប្រកាស
ប្រធានស្ថាប័នប្រើប្រកាសៈ
ដើម្បីតែងតាំងផ្លាស់ប្ដូរ
បញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិល។ មន្ត្រីថ្នាក់ក្រោមនាយកដ្ឋាន (មាត្រា១៥
និងមាត្រា២៨ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋមន្ត្រី)។
ការរៀបចំ
និងការប្រព្រឹត្តទៅនៃក្រសួង និងរដ្ឋលេខាធិការដ្ឋានពីថ្នាក់ក្រោមនាយកដ្ឋាន និង
ក្រោមៗទៀត។
៧.ដីការ
ដីការ
គឺជាសេចក្ដីសម្រេចសំខាន់ទាំងឡាយរបស់ខេត្ត/ក្រុង ឃុំ/សង្កាត់ ដើម្បីគ្រប់គ្រង
កិច្ចការផលប្រយោជន៍ដល់ខេត្ត/ក្រុង
ឃុំ/សង្កាត់ ក្នុងក្របខណ្ឌ តួនាទី មុខងារ និងអំណាច របស់ខ្លួន។
ដីការដែលព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ ស្មារតីរដ្ឋធម្មនុញ្ញ ផ្ទុយនឹងច្បាប់
ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋាន ដែលពាក់ពន្ធ័ឡើយ ។
៣.ការអនុវត្តន៍ច្បាប់
១.ការចូលជាធរមាន
សភាបានអនុម័តនូវច្បាប់ថ្មីមួយ
ដែលត្រូវឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រ។ច្បាប់នោះចូលជាធរមាន គឺ១០ថ្ងៃ បន្ទាប់
ពីព្រះមហាក្សត្រឡាយព្រះហស្ថលេខានៅខេត្ត
២០ថ្ងៃបន្ទាប់។ ច្បាប់ទាំង អស់ត្រួវចុះក្នុងរាជកិច្ច
នឹងផ្សព្វផ្សាយទូទាំងប្រទេស(មាត្រា ៩៣ នៃរដ្ឋធម្មនុញ្ញ)។
២.កានិរាករណ៍នៃច្បាប់
ការលុបច្បាប់ចាស់លែងឲ្យមានអានុភាពអនុវត្តតទៅទៀតហៅថា
និរាករណ៍។ និរាករណ៍មាន ២បែប គឺៈ និរាករណ៍ដោយជាក់លាក់ និងនិរាករណ៍ដោយតុណ្ហីភាព។
ក.និរាករណ៍ដោយជាក់លាក់
គឺជាការលុបចោលនូវច្បាប់
ដោយមានចែងយ៉ាងជាក់លាក់នៅក្នុងច្បាប់ថ្មី ឫបញ្ញាត្តិថ្មីក្នុង
ច្បាប់ឫបទបញ្ជាណាមួយនោះ
ត្រូវនិរាករណ៍។
ខ.និរាករណ៍ដោយតុណ្ហីភាព
គឺជាការលុបចោលនូវច្បាប់
លែងឲ្យអនុវត្តបន្ត ដោយគ្មានចែងច្បាស់លាស់នៅក្នុងច្បាប់ ឫបញ្ញត្តិថ្មី ថាច្បាប់
ឫបទបញ្ជាណាមួយនោះត្រូវនិរាករណ៍ទេ។
ផ្នែកទី២ ប្រភេទនៃច្បាប់
ច្បាប់មាន
៣ប្រភេទគឺ ច្បាប់រៀបចំអង្គការ ឫច្បាប់អង្គិន ច្បាប់ធម្មតា និងច្បាប់ប្រជាមតិ។
១.ច្បាប់រៀបចំអង្គការ
គឺជាច្បាប់ដែលអនុម័តដោយសភាសម្រាប់បញ្ជាក់បន្ថែម
ឯបំពេញជំហរនៃច្បាប់រដ្ឋធម្មនុញ្ញ។ ការបង្កើតច្បាប់ផ្អែកទៅលើជំពូកទី១០
មៃច្បាប់រដ្ឋធម្មនុញ្ញ ដែលនិយាយអំពីរាជរដ្ឋាភិបាល។
បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។
យោងលើជំពូក៧ នៃច្បាប់រដ្ឋធម្មនុញ្ញអំពីរដ្ឋសភា (មាត្រា ១១៨ថ្មី/១២៧ថ្មី)។
បទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា។
យោងលើជំពូក៨ នៃច្បាប់រដ្ឋធម្មនុញ្ញ អំពីព្រឺទ្ធសភា (មាត្រា៩៩/១១៥ថ្មី)។
២.ច្បាប់ធម្មតា
គឺជាកិច្ចគតិយុត្តដែលត្រូវបានអនុម័តដោយសភា
ទៅតាមនីតិវិធីពិសេសដែលមាន កំណត់នៅក្នុង ធម្មនុញ្ញ។
និយមន័យមួយទៀត គឺសំដៅលើអត្ថបទច្បាប់ទាំងឡាយ ដែលអនុម័ត ដោយសភានៅក្នុងរដ្ឋធម្មនុញ្ញ
បានចង្អុលបង្ហាញថានឹងត្រូវមានច្បាប់គ្រប់គ្រងផ្នែកនោះ។
៣.ច្បាប់ប្រជាមតិ
គឺជាច្បាប់ដែលអនុម័តដោយប្រជាមតិ
(សួរយោបល់ទៅពលរដ្ឋ) ទៅលើសេចក្ដីព្រាង ច្បាប់
ដែលដាក់ស្នើរឲ្យពលរដ្ឋសម្រេចតាមការបោះឆ្នោត។ សេចក្ដីព្រាងត្រូបានស្នើដោយប្រធានាធិបតី
នៃ សាធារណៈរដ្ឋ(នៅប្រទសបារាំង)។ កម្ពុជាមិនទាន់ាមានច្បា់នេះទេ។
ផ្នែកទី៣ លក្ខណៈនៃបទដ្ឋានគតិ
បទដ្ឋាននីតិមានលក្ខណៈទូទៅ
មិនចំពោះលក្ខណៈខាងក្រៅ លក្ខណៈបង្ខំ និងកំណត់នូវប្រភេទនៃទណ្ឌកម្ម។
១.លក្ខណៈទូទៅមិនចំពោះបុគ្គល
ច្បាប់ត្រូវតែមានលក្ខណៈទូទៅចំពោះជនគ្រប់រូប
អាចជាការការពារ ឫដាក់ទោសទណ្ឌកម្ម។ វិធាននៃនីតិ គឺសំដៅទៅលើមនុស្សគ្រប់រូប
ដែលមានជីវភាព រស់នៅក្នុងសង្គមជាតិ មិនប្រកាន់ភេទ ពណ៌ សប្បុរ
ឯនិន្នាការនយោបាយជាដើម។ ចំពោះវិធាននៃច្បាប់ ក្នុងន័យ ទូលាយរបស់រាជរដ្ឋាភិបាល
ចែកចេញ ជាពីរប្រភេទគឺ បទបញ្ជាទូទៅ និងបទបញ្ជា ឫលិខិតឯកត្តភូត។ បទបញ្ជាទូទៅ
គឺជាលិខិតដែលមាន វិសាភាពទូទៅ រៀបរៀងដោយ អាជ្ញាធរប្រតិបត្តិមានសម្ថកិច្ច។
រីឯលិខិតឯកត្តភូតវិញ មិនមែនជាវិធាននៃនីតិ ឡើយព្រោះពុំមាន វិសាលភាពទូទៅ
តែវាជាលិខិតដែលមានគោលដៅធ្វើឲ្យមានប្រយោជន៍ ឫខូចខាតប្រយោជន៍ របស់បុគ្គល។
២.លក្ខណៈខាងក្រៅនៃបទដ្ឋាន
លោកJean
Jacques Roussau យល់ឃើញថានីតិ
គឺជាឆ្នទៈទូទៅ វាមិនចេញមកពីបុគ្គល ផ្ទាល់ខ្លួនឡើយ
ព្រោះបុគ្គលម្នាក់ៗ គឺជាភាគបំបែកនៃអង្គសង្គម ជាក់ស្ដែង នីតិចេញពី អំណាច
នីតិបញ្ញត្តិ
តម្រូវឲ្យរៀបចំ សង្គម និងគ្រប់គ្រងទំនាក់ទំនងរវាងសមាជិកនៃសង្គម។
លក្ខណៈខាងក្រៅឆន្ទៈនៃបុគ្គលគ្រប់រូបនៃសង្គម
អាស្រ័យទៅនិងរបបដូចជាៈ
នៅក្នុងរបបរាជានិយមផ្ដាច់ការ វិធាននីតិឆន្ទៈរបស់មនុស្សម្នាក់
នៅក្នុងរបបប្រជាធិបតេយ្យ
ពលរដ្ឋបានប្រគល់ឆន្ទៈរបស់ខ្លួនឲ្យទៅតំណាង ហើយ តំណាងជាអ្នកធ្វើបទដ្ឋាននីតិ។
៣.លក្ខណៈបង្ខំត្រូវតែគោរព
និងមានអំណាចបង្ខំបាន
វិធាននៃនីតិ មានចរិកបង្ខំ
ត្រូវបានរៀបចំដោយសង្គម ការដាក់ទោសទណ្ឌកម្មវិធាន នៃច្បាប់អាចជា ការបង្ក្រាប (ឫការឃាត់ខ្លួន
ឫវត្ថុទុកបណ្ដោះអាសន្ន)។ ការដាក់ទោសទណ្ឌកម្ម ដែលត្រឹមត្រូវ ដល់ចារី
ក្នុងការចាប់បង្ខំ វាគ្រាន់តែជាវិធានសីលធម៌តែប៉ុណ្ណោះ វាពុំមែនជាវិធាន
នៃច្បាប់ឡើយ។
កាតព្វកិច្ច ខានមិនបានត្រូវតែគោរព
ឫការបង្ខំដោយមានវិធានបំពេញឆន្ទៈ។
ខានមិនបានត្រូវតែគោរព ដូចជាៈ វិធានរឿងបំបែកសង្វាស
មិនទាន់មានសាលក្រម លែងលះ ហាមមិនឲ្យរៀបអាពាហ៍ពិពាហ៍ថ្មី។ ទាំងនេះសុទ្ធតែជាវិធានត្រូវតែគោរពខាន
មិនបាន។
ការបង្ខំដោយមានវិធានបំពេញឆន្ទៈ
ដូចជាករណីមិនគោរពកិច្ចសន្យាការងារច្បាប់ អនុញ្ញាតឲ្យ រក អាជ្ញាកណ្ដាល មិនបាច់
មកតុលាការកាត់ក្ដីទេ វៀរលែងតែមិនអាចសម្រុះ សម្រួលគ្នា។
ការដាក់ទណ្ឌកម្ម
ទណ្ឌកម្ម
គឺជាទោសដែលដាក់ទៅលើអំពើរបស់ជនណាម្នាក់ ដែលមានកំហុស ដែលបានធ្វើខុស
និងបញ្ញត្តិច្បាប់។ ករណីដែលតុលាការពុំទាន់ធ្វើការវិនិច្ឆ័យដល់អង្គសេចក្ដី
គឺគ្មានជនណាម្នាក់នៅក្នុងព្រះ ត្រូវបានចាត់ទុកជាអ្នកទោសឡើយ។ ទណ្ឌកម្មខាងបទ
ព្រហ្មទណ្ឌ
រៀបចំឡើងក្នុងគោលបំណងអប់រំទប់ស្កាត់ ស្ដាររបៀបរៀបរយសាធារណៈ សណ្ដាប់
ធ្នាប់សង្គម
ធានាការគោរពសិទ្ធ និងសេរីភាពបុគ្គលតាមផ្លូវច្បាប់ និងការខូចខាត
(សំណងរដ្ឋប្បវេណី) អាចជាប្រាក់កាស សម្ភារៈ ផ្លូវចិត្ត ធួនល្មមនឹងអំពើ ដែលជនល្មើស
បានរំលោភបំពានទៅលើភាគីអ្នករងគ្រោះ។
ការបង្ខំឲ្យប្រតិបត្តិនូវកិច្ចគតិយុត្តផ្សេងៗ
គឺជាការបង្ខំ
អនុវត្តន៍នូវកាតព្វកិច្ចដែលមានចែងក្នុងកិច្ចគតិយុត្តិ ដូចជាកិច្ចសន្យាឫការ
លុបចោល
លិខិតដែលអនីត្យានុកូល ឫអនីយត័ភាព តម្រូវឲ្យភាគីសងគ្នានូវការខូចខាត គិតទាំង
ពីជម្ងឺចិត្តផង។
ន័យនេះមានគំនិត៣ ដូចតទៅៈ ការប្រតិបត្តិ ការជួសជុល ការដាល់ទណ្ឌកម្ម ឫដាក់ទោស។
ការប្រតិបត្តិ
គឺឲ្យអនុវត្តទាល់តែបាន
ដោយប្រើអំណាចបង្ខំ។ គឺជាការអនុវត្តកាតព្វកិច្ច ចេញពីកិច្ច សន្យាសាលក្រម ចេញពិច្បាប់ដោយផ្អែកលើកម្លាំងសាធារណៈ។
ការជួសជុល
គឺជាការអន្តរាយដែលកើតឡើងពីការមិនអនុវត្តន៍
កាតព្វកិច្ច ឫវិធាននៃច្បាប់។ តម្រូវឲ្យភាគីសងគ្នាទៅវិញទៅមក
ឫសងការខូចខាតគិតទាំងជម្ងឺចិត្តផង។
ជម្ងឺចិត្ត
ជម្ងឺចិត្ត គឺជាទឹកប្រាក់ទូទាត់ការជួសជុលអន្តរាយ
នៃកាតព្វកិច្ចណាមួយរវាងភាគីចុះ កិច្ចសន្យា ឫមួយតតិយជនណាម្នាក់។
មោឃភាព
គឺជាទណ្ឌកម្មដែលប្រកាសដោយចៅក្រមលប់ចោលលិខិតគតិយុត្តទាំងឡាយដែលបំពានទៅលើ វិធាននានាដែលស្របច្បាប់។
មេរៀនទី៣ ការបែងចែកអំណាច
ប្រទេសដែលកាន់យកលទ្ធិប្រជាធិបតេយ្យ
អំណាចធំៗមាន៣ គឺអំណាចនីតិបញ្ញត្តិ អំណាចនីតិប្ររតិបត្តិ និងអំណាចតុលាការ។
-អំណាចនីតិបញ្ញត្តិ
ត្រូវបានប្រគល់ឲ្យទៅអង្គការនីតិបញ្ញត្តិ
-អំណាចនីតិប្រតិបត្តិ
ត្រូវបានប្រគល់ឲ្យទៅអង្គការនីតិប្រតិបត្តិ
-អំណាចតុលាការ
ត្រូវបានប្រគល់ទៅឲ្យគណៈយុត្តាធិការ
ផ្នែកទី១ អង្គការនីតិបញ្ញត្តិ
អង្គការនីតិបញ្ញត្តិ
សំដៅលើស្ថាប័នសភា។ សភាមានពីរ គឺរដ្ឋសភា ឫសភាតំណាងរាស្ត្រ ឫសភាជាតិ និងព្រឹទ្ធសភា។
កថាខណ្ឌ័ទី១ រដ្ឋសភា
១.ទស្សនៈផ្សេងៗនៃអង្គការនីតិបញ្ញត្តិ
សភាជាអង្គការ
ដែលមានអំណាចនីតិបញ្ញត្តិ មានន័យថាតាក់តែងច្បាប់។ វិសោធនកម្ម រដ្ឋធម្មនុញ្ញនាថ្ងៃទី៨ មីនា
ឆ្នាំ១៩៩៩ មកអង្គការនីតិបញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជាមានសភា
ពីរគឺៈរដ្ឋសភា
និងព្រឹទ្ធសភា។ សភាមានអំណាច កំណត់ដោយរដ្ឋធម្មនុញ្ញ ចុះថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣
កែប្រែនៅ ឆ្នាំ១៩៩៩។ មុនពេលធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៩ រដ្ឋធម្មនុញ្ញ
បែងចែកអំណាចយ៉ាងតិងរឹងក្នុង
មាត្រា៩០ ចាស់ ដោយចែងថារដ្ឋសភា តែមួយគឺដែលមានអំណាចនីតិបញ្ញត្តិ។
២.ប្រវត្តិរដ្ឋសភាខ្មែរ
រហូតមកដល់ពេលនេះ
ប្រវត្តិច្បាប់រដ្ឋធម្មនុញ្ញខ្មែរអាចចែកចេញជា ៦សម័យដូចតទៅៈ
១.សម័យព្រះរាជាណាចក្រកម្ពុជាទី១
-០៧/០១/៤៦ សន្ធិសញ្ញារវាងបារាំង
និងកម្ពុជា។ បារាំងទទួលស្គាល់ស្វ័យភាពផ្ទៃក្នុង របស់កម្ពុជា។
-០១/០៩/៤៦ ការបោះឆ្នោតជាសកលលើកទី១
ដើម្បីជ្រើសរើសសភាជាតិមួយ។ សភា រៀបចំធ្វើគំរោងរដ្ឋធម្មនុញ្ញថ្វាយព្រះមហាក្សត្រ
គឺព្រះអង្គម្ចាស់ស៊ីសុវត្ថិយុត្តិ វង្ស និងលោក អៀរកឺស។
-០៦/០៥/៤៧
ប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ ដោយព្រះករុណាព្រះបាទសម្ដេចនរោត្តម
សីហនុវរន្ម័។ការកែប្រែជាពិសេសនៅឆ្នាំ
១៩៥៦/៦២ គឺបន្ទាប់ណីមានចលនាសង្គមរាស្ត្រ និយម និងក្រោយពេលដែលសម្ដេចព្រះឧបយុវរាជទ្រង់ទទួលព្រះរាជកិច្ចជាប្រមុខរដ្ឋ
ជំនួសព្រះមហាក្សត្រ។
ខ្លឹមសារសង្ខេបៈ
របបនយោបាយសម្រាប់រាជាណាចក្រ
គឺរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញតទោះបីជាមានចែងថា
អំណាចទាំងអស់ចេញពីព្រះមហាក្សត្រក៏ដោយ ក៏មានការបែងចែកអំណាច ជាបី អំណាចនីតិបញ្ញត្តិ
អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ(ជាអំណាចឯករាជ្យ)។
មានការទទួលស្គាល់សិទ្ធិសេរីភាពរបស់ប្រជារាស្រ្តមានស្ថាប័នប្រជាធិបតេយ្យផ្នែកពីរគឺៈ
-សភាប្រចាំខេត្ត/ក្រុង
-និងសមាជជាតិ
២.សម័យសាធារណៈរដ្ឋខ្មែរ
-១៨/០៣/៧០ រដ្ឋប្រហារ
-០៩/១០/៧០
ថ្ងៃកំណើតសាធារណៈរដ្ឋខ្មែរ
-ពី៧០ ដល់ដើម ៧២
គណៈកម្មការរៀបចំរដ្ឋធម្មនុញ្ញ
-ថ្ងៃទី៣០/០៤/៧២
ប្រជាមតិទទួលរដ្ឋធម្មនុញ្ញ
-ថ្ងៃទី១០/០៥/៧២
ក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ
ខ្លឹមសារសង្ខេបៈ
-តុលាការជាន់ខ្ពស់
(សម្រាប់កាត់ទោសប្រធានាធិបតី សមាជិកសភា រដ្ឋាភិបាល និង សមាជិកស្ថាប័ន កំពូលឯទៀតរបស់រដ្ឋ)
-តុលាការរដ្ឋបាល
(សម្រាប់កាត់ការសម្រេចខុសច្បាប់របស់មន្ត្រីរាជការ)
-អង្គការត្រួតពិនិត្យរដ្ឋ
(អធិការកិច្ច)
៣.សម័យកម្ពុជាប្រជាធិបតេ្យ(ខ្មែរក្រោម)
-១៧/០៤/៧៥
ខ្មែរក្រហមចូលភ្នំពេញតាមកម្លាំងអាវុធ
-១៩/១២/៧៥
សភាកម្មាភិបាលអនុម័តអត្ថបទរដ្ឋធម្មនុញ្ញ
-០៥/០១/៧៦ ការប្រកាស់ឲ្យប្រើរដ្ឋធម្មនុញ្ញ(មាន២១មាត្រា)
ខ្លឹមសារសង្ខេបៈ
-របបនយោបាយជារបបប្រជាធិបតេយ្យប្រមូលផ្គុំ
-រដ្ឋជារដ្ឋរបស់ប្រជាជន កម្មករ
កសិករ
-នធ្យោបាយសេដ្ឋកិច្ច
ជាកម្មសិទ្ធិរួម
គ្មានការបែងចែកអំណាច
រវាងអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ។ អំណាចទាំងបី ស្ថិតជាកម្មសិទ្ធិផ្ដាច់មុខរបស់គណបក្សកុម្មនីស្ត។
ទោះបីរដ្ឋធម្មនុញ្ញបានចែងអំពី សិទ្ធិសេរីភាពរបស់ប្រជាជនក៏ដោយក៏ប្រជាជនពុំមានសិទ្ធិអ្វីទាំងអស់គឺមានតែករណីកិច្ច។
៤.សម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា
-០៧/០១/៧៩ កំណើតក្រោមការដឹកនាំរបស់រណសិរ្យរួបរួមជាតិកម្ពុជា
-២៧/០៦/៨១ សភាប្រជាជនអនុម័តរដ្ឋធម្មនុញ្ញ
-០៩/០៧/៨១
ការប្រកាសឲ្យរដ្ឋធម្មនុញ្ញ
ខ្លឹមសារសង្ខេបៈ
របបនយោបាយ
ជារបបប្រជាធិបតេយ្យប្រមូលផ្ដុំ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ អំណាចរដ្ឋទាំងអស់កាន់កាប់ផ្ដាច់មុខដោយគណបក្សប្រជាជនបដិវត្តន៍កម្ពុជា
។
៥.សម័យរដ្ឋកម្ពុជា
សាធារណៈរដ្ឋប្រជាមានិតកម្ពុជា
ត្រូវបន្តដោយ រដ្ឋកម្ពុជាតាមរយៈការធ្វើវិសោធនកម្មនៅ ថ្ងៃទី២៩ និង ៣០/០៤/៨៩។
អ្វីដែលថ្មីគឺៈ
សិទ្ធិខាងជំនឿសាសនា
(ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ)
-ការលុបបំបាត់ទោសប្រហារជីវិត
-ការទទួលស្គាល់កម្មសិទ្ធិឯកជនខ្លះៗទន្ទឹមនឹងកម្មសិទ្ធិរួម
អ្វីដែលនៅដដែលគឺៈ
បក្សនយោបាយ
អំណាចតុលាការ ស្ថិតនៅក្រោមអំណាចបក្ស
៦.សម័យព្រះរាជាណចក្រកម្ពុជាទី២
-២១/១០/៩១ កិច្ចព្រមព្រៀងទីក្រុងប៉ារីស
ស្ដីពីការដោះស្រាយវិវាទកម្ពុជាតាមផ្លូវ នយោបាយ
-២៣/០៥/៩៣ បោះឆ្នោតជាសកល
ដើម្បីជ្រើសរើសសភាធម្មនុញ្ញក្រោមUNTAC
-២១/០៩/៩៣ ការអនុម័តច្បាប់រដ្ឋធម្មនុញ្ញថ្មីដោយសភាធម្មនុញ្ញ
ខ្លឹមសារសង្ខេបៈ
របបនយោបាយ
ជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ (ព្រះមហាក្សត្រគ្រងរាជសម្បត្តិ តែមិនកាន់
អំណាចឡើយ។
ការបែងចែកអំណាចរវាងអំណាចទាំងបី
ជាពិសេសអំណាចតុលាការជាអំណាចឯករាជ្យ ។
បញ្ញត្តិអះអាង
គោរពសិទ្ធិសេរីភាពប្រជាពលរដ្ឋ ខាងបញ្ចេញមតិ សមាគមន៍ និងការបង្កើតគណបក្ស ដែលប្រកាសជាឧឡារិកនូវការគោរពសិទ្ធិមនុស្ស
។
សង្ខេបរួមៈ
រដ្ឋធម្មនុញ្ញទី៦ ត្រួវបានបែងចែក
ជា ២ក្រុម
ក្រុមទី១ ៖ សេរីនិយម
អាស្រ័យព្រះមហាក្សត្រគ្រប់គ្រង់ ព្រះរាជាណាចក្រកម្ពុជា ៤៧ និង៩៣
សេរីនិយមអាស្រ័យប្រធានាធិបតី ក្នុងសម័យសាធារណៈរដ្ឋខ្មែរ ៧០ -៧៥ ។
ក្រុមទី ២
៖ រដ្ឋប្រមូលផ្តុំនិយម បែបកម្ពុជាធិបតេយ្យ ខ្មែរក្រហម ៧៥-៧៨ និងបែបប្រជាមានិតកម្ពុជា
និងរដ្ឋកម្ពុជា ៧៩-៩៣ ។
៣.រដ្ឋសភាខ្មែរបច្ចុប្បន្ន
១.ដើមកំណើតរដ្ឋសភា
ពីឆ្នាំ១៩៩៩១ មក
ការដោះស្រាយវិវាទនៅកម្ពុជាតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ថ្ងៃទី២៣ តុលា ១៩៩១មានការបោះឆ្នោតលើកទី១ នៅថ្ងៃទី២៣ ឧសភា ១៩៩៣ ដើម្បីជ្រើសរើសសភា
មានគណបក្ស ចំនួន ១៩ មណ្ឌល២១ ជ្រើសសភា ចំនួន ១២០រូប ។ រដ្ឋសភាប្រកាស
អោយប្រើ
នៅថ្ងៃទី២៤កញ្ញា ១៩៩៣ សភាធម្មនុញ្ញបានក្លាយទៅជាសភាជាតិ អាណត្តិ
ទី១ រយៈពេល
៥ឆ្នាំ ១៩៩៣-១៩៩៨ ។តំណាងរាស្ត្រ អាណត្តិទី១ មានដូចជា គណបក្សហ្វ៊ុនស៊ិនប៉ិច ៥៨អាសនៈ
គណបក្សប្រជាជន ៥១អាសនៈ គណបក្ស ប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ឋសាសនា
១០អាសនៈ គណបក្សមូលីណាកា ១អាសនៈ
សរុបមានចំនួន ១២០អាសនៈ ។
២.ភារកិច្ចរបស់រដ្ឋសភា
រដ្ឋសភាប្រជុំសាមញ្ញ មានចំនួន
២ដងក្នុងមួយឆ្នាំ ក្រោមការដឹកនាំព្រឹទ្ធសភា ចាប់ផ្តើមធ្វើ ការមាន ២ចំនុច ដូចជា
ប្រកាសតែងតាំងភ្លាម នូវតំណាងរាស្រ្តពេញសិទ្ធ
ជ្រើសតាំងប្រធាន និងអនុប្រធានទាំងពីររបស់រដ្ឋសភា ។
៣.លក្ខន្តិកៈ នៃសមាជិកសភា
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
មាត្រា៧៦ ចែងថា៖ រដ្ឋសភាតំណាងរាស្ត្រ យ៉ាងតិច ១២០រូបបច្ចុប្បន្នតំណាងរាស្រ្តមាន
១២៣រូប ជ្រើសរើសការបោះឆ្នោតជាសកល ដោយសេរី
ដោយស្មើរភាព និងតាមវិធីជ្រើសរើសឆ្នោតជាសំងាត់ ប្រជាពលរដ្ឋ ទាំងពីរភេទ
មានសិទ្ធបោះឆ្នោត អាយុ២៥ឆ្នាំ មានសញ្ជាតិខ្មែរតាំងពីកំណើត ។
៤.អាណត្តិរបស់រដ្ឋសភា
នីតិកាលរដ្ឋសភា
៥ឆ្នាំ ផុតកំណត់នៅពេលចូលរដ្ឋសភាថ្មីចូលកាន់តំណែង ការបោះ ឆ្នោតជ្រើសរើសសភាថ្មីប្រព្រឹត្តក្នុងរយៈពេល
៦០ថ្ងៃចាប់តាំងពីថ្ងៃរំលាយសភា នីតិកាលរបស់សភាសម្រេចដោយ ២/៣ ។
៥.វិសមិភាព
និងអភ័យឯកសិទ្ធ
v វិសមិតភាព
អាណត្តិនៃសមាជិកសភាមានវិសមិតភាព
បំពេញមុខងារសាធារណៈជាសកម្ម ។
៦.ការប្រជុំរបស់រដ្ឋសភាព
របៀបវារៈប្រជុំជាវិសាមញ្ញត្រូវផ្សាយដល់រាស្ត្រ
ជាមួយនិងថ្ងៃកំណត់ប្រជុំរបស់រដ្ឋសភា គណៈ កម្មាធិការអចិន្ត្រៃរបស់រដ្ឋសភាទទួលភារកិច្ចចាត់ចែងការងាររួមមាន
បទបញ្ជាផ្ទៃក្នុង រដ្ឋសភា ទាក់ទងអន្តរជាតិ របស់រដ្ឋសភា ។
៧.ឋានៈសមាជិករដ្ឋសភា
សមាជិករដ្ឋសភាមានឋានៈ
ជាសមាជិករដ្ឋសភាធម្មតា គណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មារផ្សេងៗនៃរដ្ឋសភា
ប្រការ ៤ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាចែងថាអ្នកតំណាងរាស្ត្រ មានឋានៈ
និងបុព្វសិទ្ធស្មើនិងឧត្តមមន្ត្រីផុតលេខ នៃព្រះរាជាណាចក្រកម្ពុជា ។
v អភ័យឯកសិទ្ធ
គណៈកម្មាធិការអចិន្ត្រៃរបស់រដ្ឋសភា អនុម័តតាមមតិភាគច្រើនពីរភាគបី
២/៣នៃ សមាជិកសភាទាំងមូល ។
កថាខ័ណ្ឌទី២
ព្រឹទ្ធសភា
១.ដើមកំណើតព្រឹទ្ធសភា
ព្រឹទ្ធសភាត្រូវបានបង្កើតនូវឆ្នាំ ១៩៩៩
ដែលមានអំណាចនីតិបញ្ញត្តិ កំណត់ដោយរដ្ឋ ធម្មនុញ្ញ និងច្បាប់ជាធរមាន ។
២.ភារកិច្ចរបស់ព្រឹទ្ធសភា
ព្រឹទ្ធសភាមានភារៈការងាររវាងរដ្ឋសភា
និងរដ្ឋាភិបាល ព្រឹទ្ធសភាសុំអោយកែសម្រួល សេចក្តីព្រាងច្បាប់ រដ្ឋសភាត្រូវយកមកពិចារណាជាលើកទី២
ហើយបដិសេដសេចក្តីព្រាង ច្បាប់នោះ ។
៣.លក្ខន្តិកៈនៃសមាជិកព្រឹទ្ធសភា
ព្រឹទ្ធសភាមានចំនួនសមាជិកយ៉ាងច្រើនស្មើពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល
។អ្នកដែលមានសិទ្ឋឈ្មោះ ជាបេក្ខជនព្រឹទ្ធសភា គឹពលរដ្ឋទាំង ២ភេទ ដែលមានអាយុយ៉ាង
តិច
៤០ឆ្នាំ និងមានសញ្ជាតិខ្មែរពីកំណើត ។
៤.អាណត្តិរបស់ព្រឹទ្ធសភា
នីតិកាសរបស់ព្រឹទ្ធសភាមានកំណត់
៦ឆ្នាំ ។ អាណត្តិនៃសមាជិកព្រឹទ្ធសភា មានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈជាសកម្ម
និងជាមុខងារជាតំណាងរាស្ត្រ និងជាមុខងារសមាជិកនៃស្ថាប័ន
ដទៃទៀតដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ ។
៥.វិសមិតភាព
និងអភ័យឯកសិទ្ធរបស់ព្រឹទ្ធសភា
ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន
ការឃុំខ្លួនសមាជិកណាមួយ នៃព្រឹទ្ធសភា និងអាចធ្វើទៅបានលុះត្រាតែមានការឯកភាពពីព្រឹទ្ធសភាឬគណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាក្នុងចន្លោះសម័យប្រជុំនៃព្រឹទ្ធសភា
លើកលែងតែករណីបទល្មើសជាក់ស្តែង
។ សេចក្តី សម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាត្រូវដាក់ជួនសម័យប្រជុំព្រឺទ្ធសភាដើម្បី
អនុម័តតាមមតិភាគច្រើនពីភាគបីរបស់ព្រឹទ្ធសភាទាំងមូល
។
៦.ការប្រជុំរបស់ព្រឹទ្ធសភា
សមាជិកព្រឹទ្ធសភាទាំងអស់ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង
ដូចមានខ្លឹមសារ ចែងក្នុង ឧបសម្ព័ន្ធទី៧ នៃរដ្ឋធម្មនុញ្ញ ។
ព្រឹទ្ធសភាប្រជុំសាមញ្ញពីរដងក្នុងមួយឆ្នាំ សំណូមពរពី ព្រះមហាក្សត្រ
ឬសេចក្តីស្នើសុំពីនាយករដ្ឋមន្រ្តី ឬពីសមាជិកព្រឹទ្ធសភាចំនួន មួយភាគបី ១/៣ យ៉ាងតិច
ព្រឹទ្ធសភាកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ ក្នុងករណីដែលប្រធាន ឬអនុប្រធានព្រឹទ្ធសភា
លាលែងពីតំណែង
ឬទទួលអនិច្ចកម្ម ព្រឹទ្ធសភាត្រូវបោះឆ្នោតជ្រើសរើសប្រធាន ឬអនុប្រធានថ្មី
ការប្រជុំព្រឹទ្ធសភាត្រូវធ្វើជាសាធារណៈ លុះ ត្រាតែមានកូរ៉ុមប្រាំពីរភាគដប់ ៧/១០
នៃសមាជិក ព្រឹទ្ធសភាទាំងមូល ។
៧.ឋានៈសមាជិកព្រឹទ្ធសភា
អ្នកតំណាងរាស្ត្រមានឋានៈ
និងបុព្វសិទ្ធស្មើរនិងឧត្តមមន្ត្រីផុតលេខ នៃព្រះរាជាណាចក្រ កម្ពុជា ។
ផ្នែកទី២. អង្គការនីតិប្រតិបត្តិ
១.ការបង្កើតរាជរដ្ឋាភិបាល
គណៈរដ្ឋមន្ត្រី ដោយមានការឯកភាពពីពីប្រធានទាំងពីរនៃរដ្ឋសភា
ព្រះមហាក្សត្រទ្រង់ ចាត់តាំងវនជនមួយរូបក្នុងចំណោមតំណាងរាស្ត្រនៃបក្សដែលឈ្នះឆ្នោតអោយបង្កើតរដ្ឋាភិបាល
។
២.ភារកិច្ចរាជរដ្ឋាភិបាល
រដ្ឋាភិបាលជាស្ថាប័នមួយ
ហៅថាអង្គការនីតិប្រតិបត្តិ ធានាការអនុវត្តន៍ច្បាប់ និងការដឹក
នាំកិច្ចការទូទៅរបស់រដ្ឋលើកលែងតែកិច្ចការនោះជាសមត្ថកិច្ចរបស់អង្គការនីតិបញ្ញត្តិ
និងអង្គការ តុលាការនៃច្បាប់ស្តីពីការរៀបចំ នៃការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ។
រដ្ឋាភិបាលគ្រប់គ្រងបញ្ជា ប្រើប្រាស់យោធា នគរបាល កម្លាំងប្រដាប់អាវុធផ្សេងៗ
និងរដ្ឋបាលក្នុងការធ្វើសកម្មភាព ។
៣.លក្ខន្តិកៈនៃសមាជិករដ្ឋាភិបាល
សមាជិកទាំងអស់នៃរដ្ឋាភិបាលត្រូវទទួលខុសត្រូវរួមគ្នាចំពោះមុខរដ្ឋសភាអំពីនយោបាយទូទៅនៃរដ្ឋាភិបាល ។
៤.សមាសភាពរដ្ឋាភិបាល
គណៈរដ្ឋមន្រ្តីត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រីមួយរួប
អមដំណើរដោយឧបនាយករដ្ឋមន្ត្រី ព្រមទាំងមានទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី
និងរដ្ឋលេខាធិការជាសមាជិក ។
៥.វិសមិតភាព
ជាមុខងារនៃសមាជិករដ្ឋាភិបាល
និងសកម្មភាពខាងវិជ្ជាវៈផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម ហើយកាន់តំណែងណាមួយក្នុងមុខងារសាធារណៈ
។
៦.ការប្រជុំរបស់រដ្ឋាភិបាល
គណៈរដ្ឋមន្ត្រីត្រូវប្រជុំរាល់សប្តាហ៍ជាប្រជុំធំឬប្រជុំស្រាវជ្រាវ
ដែលកំណត់យក ថ្ងៃ ព្រហស្បត្តិ៍ជាថ្ងៃប្រជុំហើយកំណត់ហេតុ នៃអង្គប្រជុំរបស់គណៈរដ្ឋមន្ត្រី
ត្រូវផ្ញើថ្វាយព្រះមហាក្សត្រទ្រង់ជ្រាប ។
ផ្នែកទី៣ ប្រព័ន្ធតុលាការកម្ពុជា
កថាខ័ណ្ឌ១. ស្ថាប័នតុលាការកម្ពុជា
១.ប្រវត្តិនៃស្ថាប័នតុលាការកម្ពុជា
(១៩៧៩-បច្ចុប្បន្ន)
តុលាការបានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនតាំងពីឆ្នាំ១៩៧៩
មករហូតដល់ឆ្នាំ១៩៨៥ តុលាការមានតែមួយថ្នាក់ទេ គឺតុលាការខេត្តក្រុង
ជាន់ដំបូងកាត់ក្តី ឬជំនុំជម្រះជាលើកទី១ ក៏ជាលើកចុងក្រោយបង្អស់
តុលាការនេះមានប្រសិទ្ធភាពអនុវត្តតែម្តង ។ ឆ្នាំ១៩៨៥ តុលាការ កំពូលត្រូវបង្កើតឡើង និងទទួលយកនាទីក្រុមប្រឹក្សារដ្ឋ
ហើយត្រូវចប់នាទីក្នុងឋានៈជាស្ថាប័ន ចាប់តាំងពីការអនុម័តរដ្ឋធម្មនុញ្ញថ្មីនៃព្រះរាជាណាចក្រកម្ពុជា
នៅឆ្នាំ១៩៩៣ ប្រព័ន្ធតុលាការ នេះមាន ចំនួន ៣ថ្នាក់ គឺសាលាដំបូង
(តុលាការខេត្ត ក្រុង) សាលាឧទ្ធរណ៍ និងតុលាការកំពូល និងមានតុលាមួយចំនួនទៀតដែលមានសមត្ថកិច្ចពិសេសគឺ
តុលាការយោធា ដែលជាតុលាការ ដោះស្រាយរឿងក្តីដែលទាក់ទង និងបទល្មើសយោធា
។
កថាខ័ណ្ឌ២. ចំណាត់សមត្ថកិច្ច
នៃអង្គការចាត់តាំងតុលាការ
២.ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
ក្នុងមាត្រា១១៣
នៃរដ្ឋធម្មនុញ្ញចែងថា៖ ព្រះមហាក្សត្រជាអ្នកធានាដល់ឯករាជ្យភាពនៃ
អំណាចតុលាការ នៃសេចក្តីព្រាងច្បាប់នោះដាក់ចូលសម័យប្រជុំរដ្ឋសភា ថ្ងៃទី២១
ខែធ្នូ ឆ្នាំ១៩៩៤ ។
យោងតាមច្បាប់ស្តីពីការរៀបចំ
ការប្រពឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមឧត្តមក្រុម ប្រឹក្សានៃអង្គចៅក្រមមានសមាសភាពទាំងអស់
៩រូបដែលតែងតាំងដោយព្រះរាជក្រឹត្យ រួមមាន ៖
-ព្រះមហាក្សត្រ ជាប្រធាន
-រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សមាជិក
-ប្រធានតុលាការកំពូល សមាជិក
-អគ្គព្រះរាជអាជ្ញអមតុលាការកំពូល សមាជិក
-ប្រធានសាលាឧទ្ធរណ៍ សមាជិក
-អគ្គព្រះរាជអាជ្ញអមសាលាឧទ្ធរណ៍ សមាជិក
-ចៅក្រមជ្រើសតាំង ៣រូប សមាជិក
-ចៅក្រមជ្រើសតាំង
៣រូប សមាជិកបំរុងសម្រាប់ជំនួសសមាជិកជាប់ឆ្នោត (ជាសមាជិកពេញសិទ្ធ) កាលណាមានបញ្ហាអវត្តមាន ។ ភារកិច្ចចំបងរបស់ក្រុមឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
គឺដើម្បីធានាអោយមានការប្រព្រឹត្តល្អនៃ
ផ្នែកតុលាការ
ទៅព្រះមហាក្សត្រអំពីការតែងតាំង ការផ្លាស់ប្តូរ ការផ្តាច់មុខ ការដាក់អោយទំនេរ
ដាក់អោយនៅក្រៅក្រមខ័ណ្ឌ ការហូតងារចៅក្រម និងព្រះរាជអាជ្ញាទាំងអស់ នៅពេលបច្ចុប្បន្ន ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមកំពុងរៀបចំដំណើរការហើយការប្រជុំរបស់ក្រុមប្រឹក្សានេះបាន
ប្រព្រឹត្តទៅនៅថ្ងៃទី៣
ខែធ្នូ ឆ្នាំ១៩៩៧ ។
៣. ក្រសួងយុត្តិធម៌
ក្រុមប្រឹក្សារដ្ឋ
គឺជាអង្គការនីតិប្រតិបត្តិដែលមានអំណាចខ្ពស់ជាងគេ លើកកិច្ចការ
តុលាការ
ចំពោះក្រសួងយុត្តិធម៌ក៏មានតួនាទីសំខាន់ណាស់ដែលក្នុងវិស័យនេះ ដូចជារឿងក្តី
ណាដែលសម្រេចដោយតុលាការខេត្ត
មានការភ័ន្តច្រឡំ រឿងក្តីណាមួយត្រូវបញ្ជួនមកក្រសួង យុត្តិធម៌
ហើយក្រសួងយុត្តិធម៌ត្រូវចាត់តាំងក្រុមប្រឹក្សាជំនុំជម្រះអោយកាត់ក្តីរឿងនោះសារឡើង
វិញដែលមានសមាសភាចៅក្រម
ពីរនាក់និងទីប្រឹក្សាប្រជាជនបីនាក់ដែលជំរះក្តីនោះពីមុន។
បច្ចុប្បន្នក្រសួងយុត្តិធម៌មានភារកិច្ចចំបងៗដូចជា ៖
ការប្រព្រឹត្តទៅបានល្អ
នៃតុលាការនៃរឿងក្តីរដ្ឋប្បវេណី ព្រហ្មទណ្ឌ រដ្ឋបាលការងារ និងពាណិជ្ជកម្មតាមដានត្រួតពិនិត្យការអនុវត្តន៍សាលក្រម
ដោយការត្រួតពិនិត្យមើលមន្ទីរ ឃុំឃាំង នានា រ៉ាប់រងអោយមានឯកភាព
រវាងច្បាប់ផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌ ច្បាប់រដ្ឋបាល ការងាផ្សេងៗ រក្សាបញ្ជីថ្កោលទោស
ព្រមទាំងចេញសម្រង់លិខិតថ្កោលទោស ក្រសួងនេះចែក ចេញជានាយកដ្ឋានសំខាន់ៗបួន
និងអគ្គាធិការដ្ឋានមួយ
នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
នាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាល
នាយកដ្ឋានកិច្ចការរដ្ឋប្បវេណី
នាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ
និងអយ្យការ
អគ្គាធិការដ្ឋានកិច្ចការយុត្តិធម៌
។
ក្រសួងយុត្តិធម៌មានតូនាទីយ៉ាងសំខាន់
ក្នុងការរៀបចំប្រព័ន្ធតុលាការ រៀបចំកម្មវិធីហ្វឹកហ្វឺន បំប៉នចៅក្រម និងបុគ្គលិកដទៃទៀត ។
៣.តុលាការកំពូល
តុលាការកំពូលបានបង្កើតតាំងពី
ខែកក្កដា ឆ្នាំ១៩៨៥ តុលាការនេះធ្វើការជំនុំជម្រះលើ បណ្តឹងសាទុក្ខដោយខ្លួនឯងបានតិច
ហើយទើបតែដំណើរការពេញលេញ ចាប់តាំងពីខែធ្នូ ឆ្នាំ១៩៩៤ ។
Ø តួនាទីសំខាន់ៗរបស់តុលាការកំពូល មាន
៤ចំណុច ដូចជា ៖
ជំនុំជម្រះជាលើកទី១
និងចុងក្រោយបង្អស់ នូវរឿងដែលច្បាប់កំណត់ថាជាសមត្ថកិច្ច របស់ខ្លួនជំនុំជម្រះបណ្តឹងសារទុក្ខរបស់ប្រធានតុលាការកំពូល
ឬតុលាការខេត្ត និងយោធាពិនិត្យ សាលក្រមប្រហារជីវិត មុនពេលដាក់អោយក្រុមប្រឹក្សារដ្ឋសម្រេចត្រួតពិនិត្យ
និងតាមដាន ការងាររបស់តុលាការប្រជាជន ខេត្ត ក្រុង និងយោធា ។
សភាផ្នែករដ្ឋប្បវេណីមានភារកិច្ចដោះស្រាយ
និងជំនុំជម្រះបណ្តឹងរដ្ឋផ្នែកប្បវេណី ដូចជា ៖ រឿងអាពាហ៏ពិពាហ៏ និងគ្រួសារ
រឿងរដ្ឋបាល ការងារ និងពាណិជ្ជកម្ម នានា ។
Ø សភារដ្ឋប្បវេណី
បច្ចុប្បន្នមានចៅក្រមចំនួន ៤រូប ក្នុងនោះ រួមមាន ៖ ចៅក្រម ១រូប ជាប្រធាន អនុប្រធាន
និងចៅក្រម ២រូប ជាសមាជិក ។
សភាផ្នែកព្រហ្មទណ្ឌ មានភារកិច្ចដោះស្រាយ
និងជំនុំជម្រះបណ្តឹងរដ្ឋផ្នែកព្រហ្មទណ្ឌ ។
Ø សភាព្រហ្មទណ្ឌ បច្ចុប្បន្ន
មានចៅក្រមចំនួន ៥រូប ក្នុងនោះរួមមាន៖
ប្រធាន អនុប្រធាន និងចៅក្រម ៣រូប ជាសមាជិក ។
មហាអយ្យការអមតុលាការកំពូល មានស្ថាប័នអយ្យការមួយ
ដែលបែងចែកជា ៣គឺ ៖ នាយកស៊ើបអង្កេត
និងការត្រួតពិនិត្យស៊ើបអង្កេត នាយកដ្ឋានព្រហ្មទណ្ឌនិងនាយក ដ្ឋានរដ្ឋប្បវេណី
ក.នាយកដ្ឋានស៊ើបអង្កេត
និងការត្រួតពិនិត្យការស៊ើបអង្កេត
ជំនួយមហាអយ្យការមានតួនាទីត្រួតពិនិត្យនីត្យានុកូលនៃការស៊ើបអង្កេត
ពិនិត្យឯកសាររបស់ស្ថាប័ន ដែលពាក់ព័ន្ធនិងបទល្មើស និងការបំពានច្បាប់ ក្នុងករណីចំបាច់
ឬធ្វើការស៊ើបអង្កេតបន្ថែម ។
ខ.នាយកដ្ឋានព្រហ្មទណ្ឌ
ជំនួយការ និងទទូលខុសត្រូវចំពោះអគ្គព្រះរាជអាជ្ញ
ចំពោះនីតិវិធីព្រហ្មទណ្ឌ (ការអានលិខិតចោទប្រកាន់ ធ្វើសេចក្តីសន្និដ្ឋានដេញដោលសួរ
ការតាំងខ្លួនជាកូនក្តីចោទប្រកាន់)ត្រួតពិនិត្យតាមដានការអនុវត្តន៍សាលក្រមព្រហ្មទណ្ឌ
ជាដើម ។
គ.នាយកដ្ឋានរដ្ឋប្បវេណី
ជំនួយការ និងទទូលខុសត្រូវចំពោះអគ្គព្រះរាជអាជ្ញ
ចំពោះនីតិវិធីរដ្ឋប្បវេណី ដូចជារឿងដែលប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ អនីតិជន
ឬអសមត្ថជន ។
៤.សាលាឧទ្ធរណ៍
សាលាឧទ្ធរណ៍បំពេញតួនាទីយ៉ាងសំខាន់
ដូចគ្នានិងតុលាការថ្នាក់ក្រោម លើអង្គហេតុ និងច្បាប់ដែលមានប្រយោជន៍ដល់គូរភាគីក្តី
ដែលអាចស្វែងរកលទ្ធផលជាថ្មីប៉ុន្តែនាំមកនូផលវិបាកធ្វើអោយសំណុំរឿងក្នុងតុលាការច្រើនឡើងជាគោលការណ៍សាលាឧទ្ធរណ៍បែងចែកជាផ្នែកតូចៗ ដូចតុលាការកំពូលដែល គឺមានផ្នែក
រដ្ឋប្បវេណី ផ្នែកព្រហ្មទណ្ឌ ផ្នែករដ្ឋបាល និងផ្នែកពាណិជ្ជកម្ម ។
បច្ចុប្បន្ននេះចៅក្រមសាលាឧទ្ធរណ៍ មានចំនួន ៧រូប មហាអយ្យការអគ្គព្រះរាជអាជ្ញា
១រូប និងព្រះរាជអាជ្ញារង ១រូប ។
៥.សាលាដំបូង
សាលាដំបូងមានតុលាការពីរប្រភេទ
គឺតុលាការខេត្តក្រុង និងតុលាការយោធា ។ តុលាការយោធា
មានសមត្ថកិច្ចលើកងទ័ពទូទាំងប្រទេស និងចំពោះតែបទល្មើសយោធា ។
១.តុលាការខេត្តក្រុង
តុលាការខេត្ត
និងតុលាការក្រុង មានសមត្ថកិច្ចដែលលាតសន្ធឹងលើកទឹកដីនៃខេត្តក្រុងទាំងមូលចំនួន
១៩ខេត្ត និងមានតុលាការ ពីរតាំងនៅ ក្រុងភ្នំពេញ និងក្រុងព្រះសីហនុ ។
ផ្នែករដ្ឋប្បវេណី
មានចៅក្រម និងក្រឡាបញ្ជី និងមានមន្ត្រីអនុវត្តសាលក្រម ចៅក្រមទាំងនេះមានភារកិច្ចធ្វើការផ្សះផ្សា
និងស៊ើបអង្កេត និងជំនុំជម្រះក្នុងរឿងក្តី រដ្ឋប្បវេណី ពាណិជ្ជកម្ម រដ្ឋបាល
ការងារនិងចៅក្រមស៊ើបអង្កេតក្នុងរឿងព្រហ្មទណ្ឌ ។
ចំណែកក្រឡាបញ្ជីមានភារកិច្ចធ្វើការកត់ត្រាកំណត់ហេតុនានានិងដាក់សំនុំរឿងធ្វើសេវាកម្មខាងប្រគល់ដីកា
និងសំបុត្រស្នាមផ្សេងៗ កាលណាបំពេញតួនាទីស៊ើបអង្កេតគេហៅ
ចៅក្រមស៊ើបអង្កេត បើបំពេញតួនាទីក្នុងការជំនុំជម្រះ គេហៅ ចៅក្រមជំនុំជម្រះ
ដែលចែងក្នុងក្រឹត្យ
ច្បាប់លេខ ០៥ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៨១ ដែលស្ថិតក្រោមការត្រួតត្រារបស់ក្រសួងការពារប្រទេស
និងជនស៊ីវិលដែលប្រព្រឹត្តបទល្មើស ព្រហ្មទណ្ឌរួមជាមួយយោធា ។ ច្បាប់ដែលជាធរមាន
(ក្រឹត្យលេខ ០៦ចុះថ្ងៃ៨ កុម្ភះ ១៩៩៣) ផ្តល់អំណាចអោយតុលាការយោធាជំរះក្តីតែរឿងបទល្មើសយោធា
ប្រព្រឹត្តដោយប្រដាប់អាវុធយោធាយោធិននៅក្នុងជួរកងទ័ព របស់ក្រុមប្រឹក្សារដ្ឋ
នៃសាធារណៈប្រជាមានិតកម្ពុជាអំពីប្រភេទបទល្មើសយោធា ទណ្ឌកម្មសម្រាប់បទល្មើស ។
៦.ការដោះស្រាយជំលោះក្រៅផ្លូវតុលាការ
១.តុលាការពាណិជ្ជកម្ម
ក្រសួងយុត្តិធម៌មិនទាន់មានចៅក្រមដែលមានសមត្ថភាពពេញលេញដើម្បីគ្រប់គ្រងកិច្ចការនៅក្នុងសេចក្តីព្រាងច្បាប់នេះ
និយាយពីការកែរទម្រងនៃការចាត់តាំងតុលាការកម្ពុជាគឺនៅក្នុងឆ្នាំ១៩៩ ។
២.ក្រុមប្រឹក្សាអាជ្ញាកណ្តាល
ក្រុមប្រឹក្សាអាជ្ញាកណ្តាល
ផ្តើមការងាររបស់ខ្លួន គឺនៅខែឧសភា ឆ្នាំ២០០៣ ក្រុមប្រឹក្សាអាជ្ញាកណ្តាលគឺជាស្ថាប័នឯករាជ្យ ដើម្បីដោះស្រាយវិវាទក្នុងការងាររួម
ដែលមិនអាចដោះស្រាយ ដោយការផ្សះផ្សា ។
រចនាសម្ព័ន្ធត្រីភាគី
គឺថាក្រុមប្រឹក្សារួមមានសមាជិកដែលស្នើឡើងដោយសហជីព សហគមន៍ និយោជននិងក្រសួង
ដែលតម្រូវអោយមានចំពោះអាយុ សីលធម៌ បទពិសោធន៏ការងារ និងបញ្ជាក់ពីតួនាទី ដែលធ្លាប់កាន់កាប់ធ្វើជាអាជ្ញាកណ្តាល
ចាប់តាំងពីពេលចាប់ផ្តើមនៅក្នុងខែឧសភា ឆ្នាំ២០០៣ រឿងក្តីបានបញ្ជួនមកក្រុមប្រឹក្សាមានការកើនឡើងច្រើនបើគិតត្រឹមចុងខែមករា
ឆ្នាំ២០០៤ ក្រុមប្រឹក្សាបានត្រូវដោះស្រាយរឿងក្តីចំនួន ២៨ តែប៉ុណ្ណោះ គិតត្រឹមថ្ងៃទី១៥
ខែមិថុនា ឆ្នាំ២០០៥ ក្រុមប្រឹក្សាទទួលបានរឿងក្តីវិវាទចំនួន ១៨២ ពាក់ព័ន្ធ និងសហគ្រាសនានា
ដែលជួលកម្មករនិយោជិតចំនួនជាង១៥០.០០០នាក់
។
៧.ក្រុមប្រឹក្សាធម្មនុញ្ញ
បញ្ញាតិ្តនៅក្នុងរដ្ឋធម្មនុញ្ញ
បង្កើតក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងតែងតាំងសមាជិក
បីនាក់នៃក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានដាក់ជូនរដ្ឋសភានៅ ខែមករា ឆ្នាំ១៩៩៨
រួចវិសោធនកម្ម នៃសេចក្តីព្រាងច្បាប់ ហើយត្រូវអនុម័តបានរួចរាល់នៅក្នុង ខែមីនា
ឆ្នាំ១៩៩៨ ដែលអនុលោមតាមរដ្ឋធម្មនុញ្ញដែលមានករណីកិច្ចសម្រាប់ការគោរពរដ្ឋធម្មនុញ្ញ
បកស្រាយរដ្ឋធម្មនុញ្ញនិងច្បាប់ទាំងឡាយដែលអនុម័តដោយរដ្ឋសភា ។ ការពិនិត្យធម្មនុញ្ញនៃច្បាប់
អាចធ្វើទៅបាន ស្របតាមនីតិវិធី ដូចជា៖
ច្បាប់ដែលអនុម័តដោយរដ្ឋសភា
បញ្ជូនទៅអោយក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុនពេលប្រកាសដាក់អោយប្រើប្រាស់ ។
ច្បាប់ដែលប្រកាសដាក់អោយប្រើប្រាស់
ហើយព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ធសភា ឬតំណាងរាស្ត្រចំនួន ១/១០
អាចសុំអោយពិនិត្យធម្មនុញ្ញភាពនៃច្បាប់នោះ ។
បទបញ្ជាផ្ទៃក្នុងរដ្ឋសភានិងច្បាប់រៀបចំអង្កការត្រូវបញ្ជូនជាស្វ័យប្រវត្តិទៅអោយក្រុមប្រឹក្សា ធម្មនុញ្ញពិនិត្យមុនប្រកាសអោយប្រើ
។
មេរៀនទី៤:
គណៈមេធាវី
នៃព្រះរាជាណាចក្រកម្ពុជា
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជារួមជាមួយនិងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
បានសហការជាមួយភាគីផ្តល់ជំនួយ
គឺ ភាគី ជប៉ុន អាមេរិក និងបារាំងជាដើម្បីបង្កើតអោយមាន មជ្ឈមណ្ឌលបណ្តុះបណ្តាល
សុក្រិតវិជ្ជាជីវៈមេធាវី ដើម្បីបង្កើនចំនួនមេធាវីក្នុងព្រះរាជាណាចក្រ
កម្ពុជា
ហើយមេធាវីម្នាក់ត្រូវការពារប្រជាជនរហូតទៅដល់ចំនួន ៣ម៉ឺននាក់ ។
១.ប្រធានគណៈមេធាវី
១.លក្ខន្តិកៈ
គណៈមេធាវីត្រូវដឹកនាំដោយប្រធានមួយរូបហើយគ្រប់គ្រងដោយក្រុមប្រឹក្សាគណៈមេធាវី
។
អ្នកដែលអាចឈរឈ្មោះបោះឆ្នោតជ្រើសតាំងជាប្រធានគណៈមេធាវី
គឺត្រូវមានឈ្មោះក្នុងបញ្ជីគណៈមេធាវី រយៈពេល ៣ឆ្នាំយ៉ាងតិច
ហើយការបោះឆ្នោតនេះប្រព្រឹត្តទៅយ៉ាងសំងាត់ និងជាឯកតនាម ហើយអាចធ្វើជាពីរលើកបាន ។
២.តួនាទីប្រធានគណៈមេធាវី
Ø ប្រធានគណៈមេធាវីមានតួនាទី
ជាអ្នកដឹកនាំគណៈមេធាវី ដូចជា ៖
ជាអធិបតីនៃមហាសន្និបាតគណៈមេធាវី
និងក្រុមប្រឹក្សាគណៈមេធាវី
ជាអ្នកធានាផលប្រយោជន៍វិជ្ជាជីវៈ
និងផលប្រយោជន៍សមាជិកទាំងអស់
ជាអ្នកផ្សះផ្សា
ការចាំបាច់ តាមសំណើររបស់គូក្តី ធ្វើជាអាជ្ញាកណ្តាល រវាងមេធាវី និងអតិថិជន
ជាតំណាងវិជ្ជាជីវៈមេធាវី
ចំពោះអតិថិជន និងអាជ្ញាធរសាធារណៈ
ជាតំណាងគណៈមេធាវីក្នុងរឿងក្តី
ដែលទាក់ទងនិងមេធាវី ដែលអនុញ្ញាតពីក្រុមប្រឹក្សាគណៈ មេធាវី ។
៣.អាណាត្តិប្រធានគណៈមេធាវី
គណៈមេធាវីត្រូវបានបោះឆ្នោតជ្រើសតាំងសម្រាប់អាណត្តិ
២ឆ្នាំ ហើយអាណត្តិនេះអាច បន្តតែមួយអាណត្តិទៀត
ដោយវិធីបោះឆ្នោត ។
២.ក្រុមប្រឹក្សាគណៈមេធាវី
១.លក្ខន្តិកៈ
Ø សមាជិកនៃក្រុមប្រឹក្សាគណៈមេធាវី
មានចំនួន ច្រើនទៅតាមចំនួនសមាជិក រួមមាន ៖
ចំនួន ៥នាក់
បើមានសមាជិកពី ១នាក់ ទៅ៣០នាក់
ចំនួន ៩នាក់
បើមានសមាជិកពី ៣១នាក់ ទៅ៥០នាក់
ចំនួន ១៣នាក់
បើមានសមាជិកពី ៥១នាក់ ទៅ២០០នាក់
ចំនួន ១៩នាក់
បើមានសមាជិកពី ២០១នាក់ ទៅ៥០០នាក់
ចំនួន ២៧នាក់
បើមានសមាជិកពី ៥០១នាក់ ទៅ១០០០នាក់
ចំនួន ៣៣នាក់
បើមានសមាជិកលើសពី ១០០១នាក់ ឡើងទៅ
សមាជិកនៃក្រុមប្រឹក្សាគណៈមេធាវីត្រូវបានបោះឆ្នោតជ្រើសតាំង
សម្រាប់អាណត្តិ ៣ឆ្នាំ ។
២.តូនាទីក្រុមប្រឹក្សាគណៈមេធាវី
Ø ក្រុមប្រឹក្សាគណៈមេធាវីមានតួនាទី
និងភារកិច្ចដូចជា ៖
ធ្វើបទបញ្ជាផ្ទៃក្នុង
និងក្រមសីលធម៌
សម្រេចចុះឈ្មោះធ្វើកម្មសិក្សា និងចុះឈ្មោះក្នុងបញ្ជីគណៈមេធាវី
សម្រេចលើការអនុញ្ញាតទាំងឡាយ
ដែលកំណត់ដោយមេធាវី
ត្រួតពិនិត្យកាន់កាប់លើបញ្ជីគណនេយ្យរបស់មេធាវី
ធានាការគោរពវិន័យ និងការដាក់វិន័យ
ធានារ៉ាប់រង រៀបចំគ្រប់គ្រង់ទូទៅ
របស់គណៈមេធាវី
គ្រប់គ្រង់ទ្រព្យសម្បត្តិ និងថវិកា
និងកំណត់ទឹកប្រាក់ភាគទានរបស់មេធាវីម្នាក់ៗ
គ្រប់គ្រងបេឡា
នៃមូលនិធិរបស់គណៈមេធាវី
ពិនិត្យកិច្ចព្រមព្រៀង
លើឯសារដែលមេធាវីមានកាតព្វកិច្ចពិនិត្យ បញ្ចេញមតិលើកកិច្ចព្រមព្រៀង
ឬឯកសារនោះ លើបញ្ហាទាំងឡាយ
ដែលទាក់ទងនិងវិស័យយុត្តិធម៌ និងសិទ្ធរបស់មេធាវី ។
៣.អាណត្តិសមាជិកក្រុមប្រឹក្សាគណៈមេធាវី
រយៈពេល
៣ឆ្នាំក្រោយចប់អាណត្តិ សមាជិកក្រុមប្រឹក្សាគណៈមេធាវីអាចឈរឈ្មោះ សារជាថ្មី ដែលយោងតាមមាត្រា ១១
នៃច្បាប់ស្តីពីលក្ខន្តិមេធាវី ។ មេធាវីដែលមានវិជ្ជាជីវៈ ឯករាជ្យ និងសេរី
ចូលរួមបម្រើវិស័យយុត្តិធម៌នៃនីតិវិធី បទបញ្ញាតិ្ត ច្បាប់ចែងផ្ទុយពីនេះជា ពិសេសក្នុងរឿងរដ្ឋប្បវេណី
ពាណិជ្ជកម្ម រដ្ឋបាលការងារ សង្គមកិច្ច ដែលបង្កើតឡើងដោយ ព្រះរាជក្រមលេខ នស/រកម/០៨៩៥/០៦
ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៩៩៥ ។
និយមន័យ
វិជ្ជាជីវៈមេធាវី
គឺជាវិជ្ជាជីវៈមួយដែលគេអោយឈ្មោះថា ជាអ្នកស៊ីឈ្នួលយកកម្រៃ ពោលគឺនិយាយអោយឈ្នះ
អោយគេគិតថាពិត ដើម្បីផលប្រយោជន៍របស់អតិថិជន ។
១.លក្ខន្តិកៈ
១.១ ការប្រកួតប្រជែង
បេក្ខជនដែលមានបំណងប្រកបវិជ្ជាជីវៈមេធាវីត្រូវ
ការប្រកួតប្រជែង និងបំពេញលក្ឋខណ្ឌ ដែលកំណត់ដោយច្បាប់រួមមាន
៖ មានសញ្ជាតិខ្មែរ មានបរិញ្ញាបត្រច្បាប់ មានវិញ្ញាបនបត្រ សម្បទាខាងវិជ្ជាជីវៈមេធាវី
មិនត្រូវបានផ្តន្ទាទោសពីបទមជ្ឈឹម ឬបទឧក្រិដ្ឋ នានា ។
១.២
ការស្នើរសុំ
អាចប្រកបវិជ្ជាជីវៈមេធាវី
តាមការស្នើរសុំ ដោយពុំចាំបាច់មានវិញ្ញាបនបត្រសម្បទាខាង វិជ្ជាជីវៈមេធាវី
បរិញ្ញាបត្រច្បាប់ ដូចជា ៖ ចៅក្រមដែលបានបំរើការងារលើសពី ឆ្នាំ ឬជាអតីត ចៅក្រមដែលមានសញ្ញាបត្រមធ្យមសិក្សាច្បាប់ និងបំរើការងារលើសពី ២ឆ្នាំ ។
២.តួនាទីមេធាវី
២.១
តំណាងកូនក្តី
មេធាវីអាចតំណាងកូនក្តីបានគ្រប់សាលាក្តីជម្រះ
គ្រប់ដំណាក់កាលនៃនីតិវិធី រដ្ឋប្បវេណី ពាណិជ្ជកម្មរដ្ឋបាល ការងារ និងសង្គមកិច្ច លើកលែងតែមានបទបញ្ញាតិ្ត
ផ្ទុយពីនេះ ។
២.២
ការការពារកូនក្តី
មេធាវីអាចការពារកូនក្តីបានគ្រប់សាលាក្តីជម្រះ
គ្រប់ដំណាក់កាលនៃនីតិវិធី រដ្ឋប្បវេណី ពាណិជ្ជកម្មរដ្ឋបាល ការងារ និងសង្គមកិច្ច លើកលែងតែមានបទបញ្ញាតិ្ត
ផ្ទុយពីនេះ ។
២.៣
ក្រុមប្រឹក្សាយោបល់ និងតាក់តែងលិខិតគតិយុត្តិ
មេធាវីអាចផ្តល់យោបល់ផ្នែកច្បាប់
ឬតាក់តែងលិខិតស្នាមនានា ក្នុងវិន័យគតិយុត្តិ ដល់អតិថិជន ដោយយកកម្រៃ ខ្លះ ។
២.៤ តួនាទីផ្សះផ្សា និងអាជ្ញាកណ្តាល
ចៅក្រមអាចចាត់តាំងមេធាវីអោយបំពេញមុខងារជាអ្នកផ្សះផ្សា
ឬសម្រុះសម្រួលបាន ។
៣.វិសមិតភាព
វិសមិតភាព គឺជាការហាមឃាត់មិនអោយប្រកបរវិជ្ជាជីវៈណាមួយ
នៅពេលដែលបុគ្គល ម្នាក់នោះកំពុងប្រកបរវិជ្ជាជីវៈណាមួយទៀត ។
Labels: Business and Law
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home