Monday, March 20, 2023

សង្គមវិជ្ជា

១. និយមន័យសង្គមវិជ្ជា

សង្គមវិជ្ជា គឺជាមុខវិជ្ជាដែលសិក្សាពីបញ្ញា ដែលហ្វិកហ្វឺនបញ្ហារបស់មនុស្ស បណ្តុះស្មារតីមនុស្ស និងការកំណត់នូវនិយមន័យផ្សេងៗទៀត៖

១. សង្គមវិជ្ជាជាការសិក្សាអំពីសង្គម ឬបាតុភូតសង្គម

២. កម្មវត្ថុសិក្សាសង្គមវិជ្ជា គឺអន្តរកម្មនៃទស្សនៈមនុស្ស

៣. សង្គមវិជ្ជា គឺជាទស្សនៈអំពីអន្តរកម្មមនុស្ស និងទំនាក់ទំនងមនុស្សលក្ខណៈ និងផលវិបាក

៤. សង្គមវិជ្ជាត្រូវបានកំណត់ជាសរីរាង្គពុទ្ធិវិទ្យាសាស្ត្រអំពីទំនាក់ទំនងមនុស្ស

៥. សង្គមវិជ្ជាសិក្សាអំពីអាកប្បកិរិយានៃមនុស្សដែលនៅក្នុងក្រុម

៦. សង្គមវិជ្ជាស្វែងរករបកគំហើញថ្មី នៃគោលការសម្ព័ន្ធភាព និងការបញ្ជានៅក្នុងរចនាសម្ព័ន្ធសង្គម។

២. ការកំណត់និយមន័យ (សង្គមវិជ្ជា) របស់ទស្សនៈវិទូ

·         លោក ជក ស៊ីមែល (សង្គមវិទូអាឡឺម៉ង់)  សង្គមវិជ្ជា គឺជាការសិក្សាអំពីទម្រង់នានា នៃសង្គម ឬទម្រង់ផ្សេងៗនៃទំនាក់ទំនងអន្តរបុគ្គល។

·         លោក ឃ្លុច ឃន (សង្គមវិទូអាឡឺម៉ង់) សង្គមវិជ្ជា គឺជាការដឹងទៅលើទម្រង់អរិយធម៌នានា ដែលស្ថិតនៅក្នុងសង្គមផ្សេងៗឆ្ងាយពីគ្នា ពីមួយទៅមួយទៀតតាមទីកន្លែង និងពេលវេលា។

·         លោក ម៉ាក វេបឺ (សង្គមវិទូអាឡឺម៉ង) សង្គមវិជ្ជាគឺជា ការសិក្សាអំពីប្រភេទគំនិតផេ្សងៗក្នុងការដឹកនាំសង្គម (La sociologie est la connaisance des forms de la civilasation)

·         លោក ម៉ា សែលម៉ូស (សង្គមវិទូបារាំង)  សង្គមវិជ្ជាគឺជា ការសិក្សាអំពីបាតុភូតិសរុបរបស់សង្គម

·         លោក អេមីល ឌៀខេម (សង្គមវិទូបារាំង) សង្គមវិជ្ជា គឺជា ការសិក្សាអំពីសំណុំនៃការណ៍សង្គម

·         លោក អូគ្ហូស កុង​ (សង្គមវិទូបារាំង) សង្គមវិជ្ជា គឺជា ការសិក្សាអំពីក្រឹតក្រម ឬ ពីបាតុភូតសង្គម ដោយគោរពតាមគោលការណ៍ ឬវិធីវិទ្យាសាស្រ្ត។ 

៣. ប្រវត្តិសង្គមវិជ្ជា ( History of Sociology)

សង្គមវិជ្ជា គឺជាមុខវិជ្ជាបង្កើតថ្មីនៅប្រទេសបារាំងនៅ សតវត្សទី ១៩ តាមរយៈសង្គមវិទូបារាំងម្នាក់ឈ្មោះ អាគ្ហូស កុង (១៧៩៨ ដល់ ១៨៥៧) តែក៏ធ្លាប់សម័យលោក ប្លាតុង ទស្សនៈវិទូក្រិក (៤២៨ ដល់ ៣៤៧ មុនគ.ស)។

៤. ឬសគល់នៃសង្គមវិជ្ជា (Basic of Sociology)

នៅក្នងប្រទេសបារាំង​ នាសតវត្សទី ១៩ កំពុងមានការច្របូកច្របល់ចំពោះប្រជាជាតិបញ្ញវន្ត របបរាជាធិបតេយ្យប្រទេសបាំរាំងបានទម្លាក់ចុះមុនមុនដំបូងគេដោយបដិវត្តន៍ក្នុងឆ្នាំ ១៧៨៩ ។ អ្នកប្រាជ្ញសង្គមវិជ្ជាសម័យថ្មី យល់ថាការសិក្សាសង្គមវិជ្ជាពុំមែនជាការសិក្សាពីស្ថាប័ននៃសង្គម ហាក់បីដូចជាសង្គមវិទ្យាដែរ។

៥. ដែនកំណត់នៃសង្គមវិជ្ជា ( The Scope Of Sociology)

ទំហំនៃសង្គមវិជ្ជា គឺចង់និយាយពីប្រធានវត្ថុវិស័យ និង​វិធីសាស្ត្រនៃការសិក្សា។ សង្គមវិជ្ជា សិក្សាអំពីទិដ្ឋភាពដោយឡែកៗនៃ រចនាសម្ព័ន្ធ មុខងារស្ថាបនា និងបញ្ហាទាំងឡាយរបស់សង្គម។ ជាទូទៅគេអាចនិយាយបានថា « សង្គមវិជ្ជាជាវិទ្យាសាស្ត្រដែលមានលក្ខណៈជាប្រព័ន្ធសិក្សាអំពីសង្គមទំនាក់ទំនងសង្គមមនុស្សដែលមានប្រធានបទច្បាស់លាស់»។

ការសន្និដ្ឋាន ជាមូលដ្ឋានដែលបានធ្វើឡើងដោយសង្គមវិទូគឺថា រាល់គ្រប់អាកប្បកិរិយារបស់មនុស្សត្រូវបានគ្រប់ដណ្តប់ ដោយសង្គម និងកាលៈទេសៈសង្គម។

៦. សង្គមវិជ្ជាជាវិទ្យាសាស្ត្រ

ក. តើវីទ្យាសាស្ត្រជាអ្វី?

វិទ្យាសាស្ត្រត្រូវបានគេឱ្យនិយមន័យថា ជា អង្គនៃពុទ្ធិដែលមានលក្ខណៈជាប្រព័ន្ធ រីឯពុទ្ធិគឺជាបទពិសោធរបស់មនុស្ស។ វិទ្យាសាស្ត្រ គឺជាវិធីសាស្ត្រនៃការស៊ីបអង្គេតចំពោះវត្ថុធម្មជាតិ ដែលមានលក្ខណៈច្បាស់លាស់។

៧. ប្រភេទនៃវិទ្យាសាស្ត្រ

·      វិទ្យាសាស្ត្រធម្មជាតិ (រូបវិទ្យា គីមីវិទ្យា តារាសាស្ត្រ និង ជីវៈវទ្យា.....)

·      វិទ្យាសាស្ត្រសង្គម (សង្គមវិជ្ជា នរវិទ្យា សេដ្ឋកិច្ចវិទ្យា......)។

៨. លក្ខណៈវិទ្យាសាស្ត្រនៃ សង្គមវិជ្ជា

            សង្គមវិជ្ជា គឺជាវិទ្យាសាស្រ្តដែលមានលក្ខណៈជាប្រព័ន្ធនៃការសិក្សាអំពីឥរិយាបទរបស់សង្គមមនុស្ស។        វិធីសាស្ត្រទាំងនោះមានជាប់ទាក់គ្នាដូចតទៅ៖

·         ការកំណត់នូវអត្តសញ្ញាណកម្មនៃបញ្ហា

·         ការឱ្យសម្មតិកម្ម

·         ការប្រមូលទិន្នន័យ

·         ការវិភាគទិន្នន័យ

·         ការសន្និដ្ឋាន។

៩. ទំនាក់ទំនាក់រវាងសង្គមវិជ្ជា និង​វិទ្យាសាស្ត្រសង្គមផ្សេងទៀត

            សង្គមវិជ្ជា មិនមែនវិទ្យាសាស្រ្តសង្គមតែមួយគត់ដែលសិក្សាអំពីឥរិយាបទរបស់មនុស្សតែឯកឯងនោះទេ គឺនៅមានមុខវិជ្ជាដទៃទៀត ក៏សិក្សាអំពីឥរិយាបទរបស់មនុស្សដែរ​។

            ១. នរវិទ្យា

            ២. ប្រវត្តិវិទ្យា

            ៣. ចិត្តវិទ្យា

            ៤. វិទ្យាសាស្ត្រនយោបាយ

            ៥. សេដ្ឋកិច្ច។

 

ការសន្និដ្ឋានជាទូទៅ

ទាំងទ្រឹស្តីនៃការទំនាក់ទំនង និមិត្តសញ្ញា ទាំងទ្រឹស្តីបដិបក្ខ និងទ្រឹស្តីរចនាសម្ព័ន្ធ មុខងារនិយមគឺត្រូវបានបំពេញដោយខ្លួនឯង។ ទ្រឹស្តីនៃការទំនាក់ទំនង និមិត្តសញ្ញានិយមភាគច្រើនបាន្តល់ការយកចិត្តទុកដាក់ទៅលើការ ប្រតិបត្តិការរបស់បុគ្គល និងទ្រឹស្តីពីរទៀត គឺគ្រាន់តែផ្តោតការយកចិត្តទុកដាក់លើការប្រតិបត្តិសង្គម។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home