សង្គម និង រចនាសម្ព័ន្ធសង្គម
១.
តើរចនាសម្ព័ន្ធសង្គមជាអ្វី?
·
រចនាសម្ព័ន្ធ គឺសំដៅលើអ្វីមួយដែលផ្នែកទាំងឡាយរបស់វា
មានការជាប់ទាក់ទងគ្នាពីមួយទៅមួយ
·
រចនាសម្ព័ន្ធសង្គម គឺជាសមាសភាព
ឬវិធីការទំនាក់ទំនងរបស់ក្រុមមនុស្ស ដែលមានការជាប់ទាក់ទងគ្នាពីមួយទៅមួយ។
២.
សមាសធាតុនៃរចនាសម្ព័ន្ធសង្គម
ក. ឋានៈ ៖
គឺជាទីតាំងមួយរបស់បុគ្គលដែលបានកាន់កាប់នៅក្នុង រចនាសម្ព័ន្ធសង្គម។
១. ឋានៈដែលសម្រេចបាន
គឺជាឋានៈដែលខិតខំប្រឹងប្រែងសម្រេចបាន
២. ឋានៈដែលសម្រេចបានពីកំនើត
គឺជាឋានៈដែលបានកើតចេញពីធម្មជាតិ និង មិនអាចកែប្រែបាន
៣. ឋានៈតាមស្ថានភាព
គឺជាឋានៈដែលយើងកាន់កាប់ក្នុងស្ថានភាពដោយឡែកមួយប៉ុណ្ណោះ
៤. ឋានៈអន្តរៈកាល
គឺជាការកាន់កាប់បណ្តោះអាសន្នក្នុងពេលវេលាកំណត់ជាក់លាក់មួយ។
ខ. តួនាទី ៖
គឺជាទីតាំងមួយរបស់បុគ្គលណាម្នាក់អនុវត្តន៍តាមការរំពឹងទុករបស់ក្រុម ឬសង្គមមួយ។
·
តួនាទីជាក្រុម (Role
Set )
·
តួនាទីដែលកំណត់ដោយសង្គម (Role
Expectation)
·
តួនាទីជាអ្នកអនុវត្ត (Role
Performance)
·
តួនាទីនៅពេលកើតមានការប៉ះពាល់ (Role
Conflict)
·
តួនាទីនៅពេលមានការប្រែប្រួលសង្គម (Role
Strain)
គ. ក្រុមសង្គម
និងអង្គការសង្គម មានបែងចែកជា ក្រុម
ប្រព័ន្ធសង្គម និងអង្គការសង្គម។
ឃ.កម្រិតនៃភាពស្និតស្នាល
ង. ភាពមិនស្មើគ្នា និងភាពផ្សេងគ្នានៃក្រុមមនុស្ស
·
ស្រទាប់មនុស្សក្នុងសង្គម (Social Stratification)
·
ក្រុមវណ្ណៈ (Caste Group)
·
វណ្ណៈសង្គម (Social Class)
·
ជាតិពន្ធ (Ethnic Group)
· ជនជាតិភាគតិច (Minority Group)។
៣. ប្រភេទផ្សេងៗ
នៃសង្គម
-
សង្គមបរបាញ់ និងសង្គមសមូហភាព (Hunting and
Gathering Society)
-
សង្គមដំណាំវប្បកម្ម (Horticultural Society)
-
សង្គមជនបទ (Pastoral Society)
-
សង្គមកសិកម្ម (Agricultural Society)
-
សង្គមបែបឧស្សាហកម្ម (Industrial Society)
- សង្គមក្រោយឧស្សាហកម្ម (Post Industry
Society)
៤. ទស្សនៈវិស្ស័យ
នៃទ្រឹស្តីសង្គម
មុខងារនិយម (Functionalism)
· Auguste Comte and Herbert
Spencer
ពួកគាត់បានលើកឡើងសង្គមប្រៀបដូចជាសារពាង្គកាយពីព្រោះ៖
- សង្គមមានរចនាសម្ព័ន្ធ
(Social
Structure)
- សង្គមការជាសារពាង្គកាយដែលវាមានសេចក្តីត្រូវការដែលត្រូវបំពេញប្រសិនពួកវាមានជីវិត។
៥. ស្ថាប័នរដ្ឋ
·
រដ្ឋ
គឺជាអង្គការចាត់តាំងមួយដែលដឹកនាំដោយរដ្ឋាភិបាលមួយ គ្រប់គ្រងលើទឹកដីមួយជាក់លាក់
ធាតុផ្សំរបស់រដ្ឋរួមមាន៖
-
ប្រជាពលរដ្ឋ
-
ដែនដី
-
រដ្ឋាភិបាល
-
អធិបតេយ្យភាព។
៦.
និន្នាការថ្មីៗក្នុងមុខងារនៃរដ្ឋាភិបាល
រដ្ឋបាល
បាននិងកំពុងកើនឡើងចំនួននៃមុខងាររបស់ពួកគេក្នុងអតីតកាល។
មុខងារនៃរដ្ឋាភិបាលថ្មីរួមមាន៖
-
រដ្ឋសេវាសង្គម
-
រដ្ឋផលិតកម្ម
-
រដ្ឋសង្រ្គាម
-
រដ្ឋាភិបាលប្រជាធិបតេយ្យ ឬផ្តាច់ការ។
៧. ការកម្រឹតនៃសិទ្ធិរបស់រដ្ឋ
-
សិទ្ធិគ្រិះ ប្រជាពលរដ្ឋនៃរាល់ត្រូវបានគេផ្តល់សិទ្ធិគ្រិះសំខាន់។
សិទ្ធិនេះគឺវាផ្តល់ចំពោះរាល់ការគ្រប់គ្រងរបស់រដ្ឋ
-
សិទ្ធិនៃអង្គការសង្គម
មានអង្គការសង្គមជាច្រើននៅក្នុងរដ្ឋ
ដែលមានសិទ្ធិរបស់មនុស្ស
-
សិទ្ធិដោយយោងទៅតាមទំនៀមទម្លាប់ ប្រពៃណី
អនុសញ្ញា សង្គម
-
រដ្ឋធម្មនុញ្ញនៃរដ្ឋ កម្រិតសិទ្ធិនៃរដ្ឋ
-
ល័ក្ខខ័ណ្ឌអន្តរជាតិ ។
៨. តួនាទីរបស់រដ្ឋទំនើប
តាមទ្រឹស្តីលោក R.M Sharma បានកំណត់ប្រភេទតួនាទីនេះដូចខាងក្រោម៖
១. ការពារប្រឆាំងនិងការវាយលុកពីខាងក្រៅៈតួនាទីថ្មីរបស់រដ្ឋ គឺការពារប្រឆាំងនិងការវាយលុកពីខាងក្រៅ។
២. សន្តិភាព
និងសុវត្តិភាពក្នុងប្រទេសៈ នយោបាយរបស់រដ្ឋ ប្រទេសមានសារៈសំខាន់ដូចជានយោបាយការបរទេសដែរ។
៣. ការពារសិទ្ធិរបស់ប្រជាពលរដ្ឋៈ ប្រជាពលរដ្ឋទទួលសិទ្ធិក្នុងនេះតាមរយៈការបង្កើតច្បាប់សម្រាប់ធានានូវសិទ្ធិសេរីភាព
និង ទ្រព្យសម្បត្តិ។
៤. យុត្តិធម៌ៈ គឺជាតួនាទីដែលរដ្ឋត្រូវបំពេញ។
៩. ការបែងចែករវាង រដ្ឋ និងរដ្ឋាភិបាល
+ រដ្ឋ
- វាមានលក្ខណៈទូលាយហើយមានអង្គការធំៗបី
គឺ អង្គការនីតិបញ្ញាតិ នីតិប្រតិបត្តិ និង តុលាការ
-
វាមានលក្ខណៈអរូបី ហើយមិនអាចមើលឃើញបាន
-
ការផ្លាស់ប្តូរក្នុងរដ្ឋកើតមានជាញឹកញ៉ាប់តែព្រំដែនរបស់រដ្ឋមិនផ្លាស់ប្តូរឡើយ
-
រដ្ឋមានប្រជាពលរដ្ឋដែលរស់នៅក្នុងទឹកដីនេះ
- រដ្ឋគ្មានទម្រង់ទេ។
+ រដ្ឋាភិបាល
-
រដ្ឋាភិបាលគឺល្បឿនយឺតរបស់រដ្ឋ ហើយវាមិនមានលក្ខណៈទូលាយទេ
- វាអាចមើលឃើញពីព្រោះវាផ្សំពីមនុស្ស
ដែលមានទីស្តីការគណៈរដ្ឋមន្ត្រី
- ការផ្លាស់ប្តូរនៅក្នុងរដ្ឋាភិបាល
តែងកើតមានជារឿយៗ ជារៀងរាល់ ៤ ទៅ ៥ឆ្នាំ
- រដ្ឋាភិបាលផ្សំឡើងពីមនុស្សមួយចំនួនតូចប៉ុណ្ណោះ
- រដ្ឋាភិបាលអាចមានទម្រង់ច្រើន។
១០.
រដ្ឋដែលមានសុខមាលភាព
រដ្ឋមានសុខមាលភាព
គឺជារដ្ឋដែលមានលក្ខណៈធំដំ ហើយនយោបាយរបស់រដ្ឋត្រូវបានបន្តក្នុងសម័យទំនើប។
រដ្ឋនេះនិងត្រូវបានគេពន្យល់ថា ជារដ្ឋមួយដែលទទួលខុសត្រូវក្នុងការផ្តល់សេវាសង្គមកិច្ច
ដើម្បីធ្វើឱ្យឧស្សាហកម្មសំខាន់ដែលជាការគ្រប់គ្រងរបស់សហគ្រាសឯកជន
ឱ្យនៅក្រោមកម្មសិទ្ធិរបស់សាធារណៈ និង ដើម្បីរៀបចំកម្មវិធីប្រជាធិបតេយ្យសម្រាប់សង្គមជាតិ។
កម្មវត្ថុនេះត្រូវបានរកឃើញក្នុងគម្រោងនៃការស្ថាបនាជាតិ
ទាំងឡាយដូចជា៖
១. ការយកពន្ធដារ
ដើម្បីបង្កើនប្រាក់ចំណូលជាតិ និងបង្កើតគំនិតជីវភាពរស់នៅរបស់សង្គម
២.
បង្កើនល្បឿនឧស្សាហនីយកម្មដែលសង្កត់់ធ្ងន់លើការអភិវឌ្ឍន៍មូលដ្ឋាន
៣.
បង្កើនការងារសម្រាប់មនុស្សក្នុងសង្គមឱ្យបានគ្រប់គ្នា
៤. យុត្តិធម៌សង្គម។
រដ្ឋសុខមាលភាពត្រូវបានពិពណ៌នា
វាជាការសម្រុះសម្រួលរវាងបុគ្គលនិយម និងសមូហភាព (សង្គមនិយម និងមូលធននិយម)។
រដ្ឋសុខមាលត្រូវផ្តល់នូវសុវត្តិភាពសេដ្ឋកិច្ចសម្រាប់វណ្ណៈកម្មករ។
ពួកគេទទួលបាននូវការពារដោយរដ្ឋនៅពេលជរា
មានជំងឺ និងពេលគ្មានការងារធ្វើ។
Labels: Social and Culture
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home