សង្គម និង បរិស្ថាន
១. អត្ថន័យនៃពាក្យបរិស្ថាន
បរិស្ថាន
គឺជាពាក្យចង្អុលបង្ហាញពីអ្វីៗដែលនៅព័ទ្ធជុំវិញ ឬតំបន់ដែលនៅជុំវិញយើង។ បរិស្ថាន
ក្នុងន័យនេះ គឺសំដៅទៅលើអ្វីៗទាំងអស់ដែលខុសពីយើង មានឥទ្ធិពលជីវិត ឬសកម្មភាពរបស់
យើងមានវិធីមួយចំនួន។
២. បរិស្ថានរូប
បរិស្ថានរូបរួមមានលក្ខខណ្ឌទាំងឡាយដែលធម្មជាតិផ្តល់ចំពោះមនុស្ស។
យោងតាមទស្សនៈ Maclver បរិស្ថានរូបមាន ផែនដី និងលក្ខណៈពិសេសរបស់វា និងធនធានធម្មជាតិ។
ក. ឥទ្ធិពល នៃបរិស្ថានរូប ( Influence
of Physical Environment)
បរិស្ថានរូបសំដែងនូវតួនាទីដ៏លើសលុបលើការកំណត់បរិស្ថានរូបរបស់បុគ្គល
និងក្រុមមនុស្ស។ ការសិក្សាដីពិសេសមួយស្តីអំពីការជះឥទ្ធិពលនៃបរិស្ថានរូបមានទំនាក់ទំនងជីវិតមនុស្ស
ជាលទ្ធផលពីការសិក្សាពីទំនាក់ទំនងរវាងការអភិវឌ្ឍន៍សង្គម និងបរិស្ថានរូបដូចជា៖
១. ប្រជាជន (Population)
ទំហំ
និងល្បាយប្រជាជនមួយ គឺអាស្រ័យដោយការជិះឥទ្ធិពលនៃលក្ខណៈភូមិសាស្ត្រ។
តំបន់វាលទំនាបភាគច្រើនពោរពេញទៅដោយមនុស្សរស់នៅ និងតំបន់ភ្នំពុំសូវមានមនុស្សរស់នៅទេ
នេះក៏ដោយ សារកត្តាអាកាសធាតុ សីតុណ្ហភាព និងទឹកភ្លៀង។
២. ភាពចាំបាច់នៃរូបសាស្ត្រ ( Physical Neccesary)
តាមរយៈលោក Bruhes
បានអះអាងថា យើងពុំអាចយល់បានច្បាស់លាស់ទេ ពីកត្តាជីវិតរស់នៅរបស់ ដូចជាគុលសម្ព័ន្ធ
អេស្គីមូ រួមទាំងរបបអាហារ និង ការចិញ្ចឹមសត្វរបស់ពួកគេ។
៣. មុខរបរ (Occupation)
មុខរបររបស់មនុស្សក៏ត្រូវបានជះឥទ្ធិពលយ៉ាងធំធេងដោយកត្តាភូមិសាស្ត្រដែត។
៤. លក្ខណៈរូបសាស្ត្រ
ទីតាំងភូមិសាស្ត្រមានឥទ្ធិពលទៅលើពណ៌សម្បុរ
មាឌ កម្ពស់ ទ្រង់ទ្រាយ និងពណ៌សក់ ទ្រង់ទ្រាយច្រមុះ និងក្បាល។
៥. សកម្មភាពរបស់មនុស្ស
Durkhein
បានអះអាងថា មានការជាប់ទាក់ទងគ្នាយ៉ាងជិតស្និតរវាងរដូវ និង
សកម្មភាឧក្រិដ្ឋ។
៦. ថាមពល និងជំនាញ់
បរិមាណសំណើមនៅក្នុងខ្យល់
គឺជាកត្តាមួយដ៏សំខាន់នៅក្នុងចំណោមកត្តាទាំងឡាយ នៃការផ្តល់អោយមនុស្ស និង ថាមពល។
៧. អារ្យធម៌ និងវប្បធម៌ ក៏ត្រូវបានទទួលឥទ្ធិពលពីបរិស្ថានភូមិសាស្ត្រផងដែរ។
៨. ការរៀបចំសេដ្ឋកិច្ច
វិសាលភាពនៃការរៀបចំសេដ្ឋកិច្ចរបស់ប្រទេសមួយត្រូវបានកំណត់យ៉ាងទូលំទូលាយដោយល័ក្ខខណ្ឌនៃភូមិសាស្ត្រ។
៩. ការរៀបចំនយោបាយ
Huntington បានអះអាងថា ការបែងចែកភូមិសាស្រ្តដែលមានរ៉ែ ដែលមានមូលហេតុយ៉ាងចម្បងនៃជម្លោះ
និងសង្រ្គាមអន្តរជាតិ។
ខ. ឥទ្ធិពល
នៃវាលទំនាប និងតំបន់ខ្ពង់រាប
១. ប្រជាជន
២. ជីវិតសេដ្ឋកិច្ច
៣. មធ្យោបាយ នៃការទាក់ទង
៤. ជីវភាពសង្គម
៥. ជីវភាពនយោបាយ។
៣. បរិស្ថានសង្គម
បរិស្ថានសង្គមមានបីប្រភេទគឺ
បរិស្ថានសេដ្ឋកិច្ច បរិស្ថានវប្បធម៌ និងបរិស្ថានចិត្តសាស្ត្រសង្គម។
បរិស្ថានសេដ្ឋកិច្ចរួមមានៈ ទំនិញសេដ្ឋកិច្ច ដូចជា ផ្ទះ ផ្លូវ ដី សួនច្បារ
សត្វស្រុក ម៉ាស៊ីន ដើម្បីជួយសម្រួលដល់មនុស្សឱ្យឆ្លងផុតពីប្រភពធម្មជាតិ។ សារៈសំខាន់នៃលំដាប់សេដ្ឋកិច្ច
គឺផ្នែកលើគោលការណ៍នៃ ការបែងចែកការងារ ទៅលើមុខងារឯកទេស និង តំបន់។
បញ្ហានេះឈានទៅរកទំនាក់ទំនងទៅវិញទៅមកជាមួយក្រុម ទៅវិញទៅមក។
១. បរិស្ថានសេដ្ឋកិច្ចកំណត់ជីវិត និង
អត្តចរិករបស់សង្គម
២. បរិស្ថានវប្បធម៌
បរិស្ថានវប្បធម៌រួមមាន៖ ទំនៀមទំលាប់
ប្រពៃណី ច្បាប់ គំរូនៃគំនិត និងទម្រង់នៃពុទ្ធិ និងជំនឿដែលជាទម្រង់នៃមរតកវប្បធម៌របស់មនុស្ស។
៣. បរិស្ថាននៃ ចិត្តសាស្ត្រសង្គម។
បរិស្ថាននៃចិត្តសាស្ត្រសង្គមភាគច្រើនរួមមានគ្រប់បរិស្ថានទាំងអស់
និងមានសារៈប្រយោជន៍យ៉ាងខ្លាំងចំពោះជីវិតរបស់មនុស្សដែលអ្នកនិពន្ធជឿជាក់ថា ជីវិតបុគ្គលអាចត្រូវបានពន្យល់ជាសរុបមកថា
ជាផ្នែកនៃបរិស្ថានចិត្តសាស្ត្រសង្គម។
Labels: Social and Culture
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home