Friday, April 14, 2023

លទ្ធកម្ម នៃកម្មសិទ្ធិ#Acquisition Ownership# Law of Cambodia

លទ្ធកម្ម​នៃ​កម្មសិទ្ធិ​​ គឺជាការផ្ទេរលើភោគៈ ឬដីកម្មសិទ្ធិ​ និងដំណើរការក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​លើអចនវត្ថុ​តាមរយៈការ​លក់ ការដូ​ ការ​ផ្ទេរមរតក​ និង​ការ​ធ្វើអំណោយ។ ខ្លឹមសារ​នៃ​ប្រធានបទ​នេះ​ត្រូវបាន​ដកស្រង់​ចេញពី​​ច្បាប់​ភូមិបាល​ឆ្នាំ២០០១ របស់កម្ពុជា និងក្រមរដ្ឋប្បវេណីកម្ពុជា ឆ្នាំ២០០៧។  (អចលនទ្រព្យគ្មានម្ចាស់ជាកម្មសិទ្ធិរបស់រដ្ឋ CC#161,  រីឯអចលនទ្រព្យរបស់រដ្ឋមិនអាចធ្វើលទ្ធកម្មបានទេ CC#162)

លទ្ធកម្ម ​នៃ​កម្មសិទ្ធិរួមមាន៖

v  លទ្ធកម្ម ​នៃ​កម្មសិទ្ធិដោយអាជ្ញាយុកាល (CC#162 និង LL#30,31,32)

v  លទ្ធកម្ម ​នៃ​កម្មសិទ្ធិដោយការទិញលក់ (CC#528, CC# 515 និង LL#64)

v  លទ្ធកម្ម ​នៃ​កម្មសិទ្ធិដោយការដោះដូរ (CC#566, CC#567)

v  លទ្ធកម្ម ​នៃ​កម្មសិទ្ធិដោយប្រទានកម្ម (CC#568, CC#570)

v  លទ្ធកម្ម ​នៃ​កម្មសិទ្ធិដោយសន្តតិកម្ម (CC#422,CC#427).

១. លទ្ធកម្ម ​នៃ​កម្មសិទ្ធិដោយអាជ្ញាយុកាល មានលក្ខខណ្ឌដូចជា ៖

-        កាន់កាប់ដោយសន្តិវិធី និងដឹងឮជាសាធារណៈ ក្នុងរយៈពេល២០ឆ្នាំ (CC#162)

-        កាន់កាប់ភោគៈតតាំងពីឆ្នាំ១៩៨៩ (LL#30,31,32)

-        កាន់កាប់ស្របច្បាប់ ដោយគ្មានហឹង្សា ៥ឆ្នាំ ជាប់ៗគ្នា

-        អចលនទ្រព្យរបស់រដ្ឋមិនអាចធ្វើលទ្ធកម្មបានទេ CC#162)

២. លទ្ធកម្ម ​នៃ​កម្មសិទ្ធិដោយការទិញលក់ (CC#528, CC# 515 និង LL#64)

-        ត្រូវមានកិច្ចសន្យាទិញលក់ (CC#528, CC# 515)

-        ធ្វើឡើងជាលាយលក្ខណ៍អក្ស ត្រឹមត្រូវតាមលិខិតយថាភូត

-        ធ្វើឡើងដោយមានការដឹងឭពីអាជ្ញាធរមានសមត្ថកិច្ច

-        បានចុះបញ្ជីនៅអង្គភាពសុរិយោដី

-        បានបង់ពន្ធប្រថាប់ត្រា ៤% នៃតម្លៃដីដែលបានកំណត់ ។

៣. លទ្ធកម្ម ​នៃ​កម្មសិទ្ធិដោយការដោះដូរគឺជាការផ្ទេរសិទ្ធិលើអចលនទ្រព្យទៅវិញទៅមក ដោយពុំមានគិតជាប្រាក់ (CC#566, CC#567)

v  លទ្ធកម្ម ​នៃ​កម្មសិទ្ធិដោយប្រទានកម្ម (CC#570) គឺជាការប្រគល់ ឬផ្ទេរ មានអនុភាព នៅពេលដែលភាគីម្ខាងបង្ហាញឆន្ទៈប្រគល់នូវទ្រព្យ ហើយភាគីម្ខាងទៀតព្រមទទួលយក ដោយមិនយកថ្លៃទ្រព្យ (CC#568)។

v  លទ្ធកម្ម ​នៃ​កម្មសិទ្ធិដោយសន្តតិកម្ម (CC#422,CC#427)https://educatedforbetterlife.blogspot.com/2023/03/blog-post_24.html

Labels: ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home