កូនស្មុំ (Adopted Child)
ញាតិ អាចកើតឡើងតាមរយៈខ្សែលោហិត ឬចំណងអាពាហ៍ពិពាហ៍ ប៉ុន្តែករណីខ្លះ ញាតិភាព អាចកើតឡើងតាមរយៈការស្មុំកូន (មាត្រា ៩៤០ នៃក្រមរដ្ឋប្បវេណី) ។
v
នីតិវិធីសុំកូន គឺប្តីប្រពន្ធ ត្រូវដាក់ពាក្យសុំកូនទៅតុលាការ
។
v ការស្មុំកូនត្រូវធ្វើឡើងតាមបញ្ញត្តិច្បាប់ គឺជាការបង្កើតទំនាក់ទំនងញាតិភាពរវាងឪពុកម្តាយចិញ្ចឹម
និងកូនសុំ រួមទាំងញាតិលោហិតរបស់ឪពុកម្តាយចិញ្ចឹម ។ ស្មុំកូនមានពីរបែបគឺ
៖
o ស្មុំកូនធម្មតា គឺជាការបង្កើតទំនាក់ទំនងញាតិរវាងឪពុកម្តាយចិញ្ចឹម
និងកូនស្មុំ រួមទាំងញាតិលោហិតរបស់ឪពុកម្តាយចិញ្ចឹម ប៉ុន្តែទំនាក់ទំនងនេះពុំបានកាត់ផ្តាច់ទាំងស្រុងរវាងកូនស្មុំ
និងឪពុកម្តាយបង្កើត ឬញាតិលោហិត ឡើយ។
o ស្មុំកូនពេញលេញ គឺជាការបង្កើតទំនាក់ទំនងញាតិរវាងឪពុកម្តាយចិញ្ចឹម
និងកូនស្មុំ រួមទាំងញាតិលោហិតរបស់ម្តាយចិញ្ចឹម ដោយកាត់ផ្តាច់ទាំងស្រុងជាមួយឪពុកម្តាយបង្កើត
ញាតិលោហិត និងទ្រព្យសម្បត្តិ ។
Labels: Business and Law
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home