Monday, March 20, 2023

សង្គម និង សាសនា


 

សង្គម និង សាសនា

អ្នកវិទ្យាសាស្ត្របានសិក្សាលើសាសនា ហើយសាសនា មានការលូតលាស់ ហើយវាបានជួយឱ្យយើងយល់ពីសង្គមបានច្រើន។ ដូចជាការសិក្សាធ្វើអោយយើងដឹងពីការទាក់ទងរបស់ស្ថាប័ននៅក្នុងសង្គមយើង​ដែលត្រូវជះឥទ្ធិពលយ៉ាងខ្លាំង ព្រោះថាសាសនាបានគ្របដណ្តប់យ៉ាងក្រាស់លើសង្គម។

១. ធម្មជាតិ និង សង្គមមានលក្ខណៈសំខាន់ចំពោះសាសនា

សាសនា តែងតែបានរួមបញ្ចូលពីអតីតកាលនូវទំនាក់ទំនងមនុស្សជាមួយធម្មជាតិ ដែលបានរួមបញ្ជូលការខិតខំប្រឹងប្រែងរបស់មនុស្ស ដើម្បីផលប្រយោជន៍របស់ពួកគេ នៃអំណាចរបស់អទិទេព។

នយោបាយ និងរាជរដ្ឋាភោបាលរឹងមាំដោយសាសនា ស្តេចប្រៀបបានដូចជាអទិទេព។

២. និយមន័យសាសនា

សាសនា គឺជាប្រព័ន្ធនៃការបួងសួងជាបុណ្យទាន ពិធីបួងសួងផ្សេងៗ និងពិធីដែលអារម្មសាសនាគិតថាបានជួយបីបាច់ថែរក្សាពីអទិទេព។

ក. ពិធីបុណ្យរបស់អ្នកសាសនា

ពួកគេជឿលើអទិទេពខុសៗគ្នា មានច្បាប់ខុសគ្នា និងតួនាទីខុសៗគ្នា។ ទីសក្ការៈរបស់ពួកគេរួមមាន វត្តអារាម ព្រះវិហារគ្រឹស្ត និងព្រះវិហារមូស្លីម។

ខ. ទម្រង់សាសនា

សាសនា ត្រូវបានគេជឿជាក់និងគោរពដូចខាងក្រោម៖

o   ឯកទិទេពនិយម (Monotheism)

o   ពហុទេពនិយម (Polytheisms)

o   ជំនឿឆ្វេង (Superstition)

o   វិញ្ញាណនិយម (Animism)

o   សារណៈវត្ថុនិយម (Fetishism)

o   មន្តអាគម ( Magic)

o   និង តូតឹមនិយម (Totem)

៣. មុខងារសាសនា ចំពោះសង្គម

·         សេវាកម្មសង្គមតាមរយៈសាសនា

·         សាសនា និង ការអប់រំ

·         សាសនា និងក្តីមេត្តា

·         សាសនា និងការផ្តល់ទាន

·         សាសនា និងជីដូនជីតា

·         សាសនា និង អហិង្សា។

៤. ចំនុចអវិជ្ជមានរបស់សាសនា

គ្រប់សកម្មភាពទាំងអស់នៅក្នុងនាមសាសនា ក្នុងសង្គម គឺមិនមានបញ្ជាក់ថាសកម្មភាពអសីលធម៌​ដែលគ្មានអ្នកណាយកមកអនុវត្តនៅក្រោមឡេះរបស់សាសនាឡើយ។ បច្ចុប្បន្ននេះយើងចាត់ទុកអំពើអសីលធម៌ និងការប៉ងប្រាថ្នា ធ្វើអោយអន្តរាយដល់សង្គម គឺមិនផ្សារភា្ជប់និងសាសនាឡើយ។

·         សិទ្ធាន្តនិយម (បុគ្គលមិនក្លាហានក្នុងសាសនា)

·         ការជញ្ចក់ប្រយោជន៍

·         អំពើហិង្សាក្នុងសង្គម

·         ភាពខ្ចិលច្រអូស និង ព្រេងវាសនា

·         គំនុំ និងទោសៈ។

៥. សីលធម៌ និង សាសនា (ក្បួនច្បាប់ទូន្មានសីលធម៌)

            សីលធម៌ និងសាសនា គឺជាទូទៅត្រូវបានគេទទួលស្គាល់មិនត្រឹមតែកម្លាំងដែលមានឥទ្ធិពលបំផុតនៃការត្រួតពិនិត្យសង្គមនោះទេ វាថែមទាំងជាផ្លូវមួយដែលមានប្រសិទ្ធិភាពបំផុតក្នុងអកប្បកិរិយាមនុស្ស។

            សាសនា និងសីលធម៌ បង្កើតនូវច្បាប់នៃការប្រព្រឹត្តនៅក្នុងសង្គមដូចជា មិនប្រព្រឹត្តអំពើលួច ប្លន់ កាប់សម្លាប់ជាដើម។


Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home