Monday, March 20, 2023

តំណពូជ និង បរិស្ថាន

 

តំណពូជ និង បរិស្ថាន

(Heredity and Environment)

១. អត្ថន័យ នៃពាក្យដំណពូជ

ឥរិយាបទមនុស្សត្រូវបានទទួលឥទ្ធិពល ពីកត្តាសំខាន់ គឺ​កត្តាដំណពូជ និង បរិស្ថាន។

លក្ខណៈ​នៃជីវសាស្ត្រ ឬចិត្តសាស្ត្រ ដែលផ្ទេរចេញដោយឪពុកម្តាយ ទៅឱ្យកូន គែហៅថាដំណពូជ ។ ចំណុចប្រសព្វរបស់ម្តាយឪពុក គេហៅថា ក្រូមូសូម  រីឯក្រូមូសូម ដែលមានសារធាតុគីមី គេថា សែន។

ជីវវិទ្យាសម័យទំនើបបានអះអាងថា យើងគឺជាអ្វីដែលឪពុកម្តាយ និងជីដូនជីតារបស់យើងបានបង្កើតយើងមក តំណពូជរាប់ថា ឃ្លាតឆ្ងាយជាងឱកាសសង្គម។

២. ឥទ្ធិពលនៃតំណពូជ (Effect of Heredity)

          លោក Gatton, Karl Pearson និង Mc Dougall គឺជាអ្នកនិពន្ធដ៏សំខាន់ម្នាក់គាំទ្រទ្រឹស្តីដំណពូជ។​ ក្នុងនោះផងដែលត្រូវបានគេថា ជាអ្នកគាំទ្រដ៏ប្រពៃនៃដំណពូជលើបរិស្ថានមានដូចតទៅនេះ៖

១. ការសិក្សារបស់ ក្លាតុង (១៨៦៩) អំពីទ្រឹស្តីទេពកោសល្យ និង ដំណពូជ​ គឺបានមកដោយសារមរតករបស់​ឪពុកម្តាយមានបញ្ញាខ្ពស់។

២. ស្នាដៃស្រាវជ្រាវរបស់លោក ភៀសុន និយាយថា ការបរិស្ថានអាចមានឥទ្ធិពលខ្លាំងជាងដំណពូជក្នុងការកំណត់សារៈសំខាន់នៃការខុសគ្នារបស់មនុស្ស។

៣. ក្រុមអ្នកមានបញ្ញាខ្ពស់រួមគ្នាបង្កើតមនុស្សជាច្រើនដែលមានទេព្យកោសល្យ

៤. ការខុសគ្នានៃគម្រិតបញ្ញារបស់ក្រុមមនុស្សដែលមានមុខរបរផ្សេងៗ

ក. បញ្ញារបស់ជនជាតិស្បែកខ្មៅ និង ស្បែកស

o   ទី១ ពួកគេគ្រាន់តែធ្វើតេស្តពុទ្ធិធម្មតា ឬរង្វាស់ដោយប្រយោលនៃសប្បទានរៀនសូត្រ

o   ទី២ ធ្វើតេស្តដោយផ្អែកលើមូម

o   ទី៣ ការធ្វើតេស្តពុំមានលក្ខណៈច្បាស់លាល់ទេ ត្រូវបានប្រកាស

o   ទី៤ ការធ្វើតេស្តពុំត្រូវបានគេកំណត់ចំពោះតំណពូជ និងពូជសាសន៍ខុសគ្នា។

ខ. លក្ខណៈខុសគ្នានៃរូបរាង និងតំណពូជ

កំណើតនៃក្រុមមនុស្សកូនកាត់អាមេរិក ជាពិសេសក្នុងចំណោម ជ្វីប និង​ ជប៉ុន គឺមិនគ្រាន់តែលូតលាស់នូវកម្ពស់ជាមធ្យមពីរអ៊ីង លើឪពុកម្តាយតែប៉ុន្នោះទេ តែខួរក្បាលក៏បានឆ្លងកាត់ការប្រែប្រួល។

គ. ការសិក្សាទៅលើគ្រួសារមួយចំនួន

ការសន្និដ្ឋានដែលបានដកចេញពីការសិក្សានេះគឺជាលក្ខណៈបន្តពូជ និងមិនមែនេជាបរិស្ថានទេ ដែលបណ្តាលអោយមានឥរិយាបទផ្សេងគ្នានៃគ្រួសារទាំងនេះ។

·          ការពិសោធត្រូវបានគេគ្រប់គ្រងដើម្បីកំណត់នូវតួនាទី ជាកម្មសិទ្ធិដោយឡែកនៃដំណពូជ

·          ឥទ្ធិពលនៃបរិស្ថានលើកូនភ្លោះដែលចិញ្ចឹមគ្នា និងដោយឡែកពីគ្នា

·          ការពិសោធទៅលើកុមារដែលរស់នៅក្រោមបរិស្ថានដូចគ្នា។

៣. ដំណពូជ និងបរិស្ថានមិនអាចបំបែកពីគ្នាបាន

លោក អាល់តែនបឺក បាននិយាយថាលក្ខណៈនីមួយៗតម្រូវអោយមានទាំងពីរ គឺតំណពូជ និង បរិស្ថានក្នុងការអភិវឌ្ឍរបស់វា។

 

 

 

 

 

 

 

 

 


Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home