Monday, March 20, 2023

តំណពូជ និង បរិស្ថាន

 

តំណពូជ និង បរិស្ថាន

(Heredity and Environment)

១. អត្ថន័យ នៃពាក្យដំណពូជ

ឥរិយាបទមនុស្សត្រូវបានទទួលឥទ្ធិពល ពីកត្តាសំខាន់ គឺ​កត្តាដំណពូជ និង បរិស្ថាន។

លក្ខណៈ​នៃជីវសាស្ត្រ ឬចិត្តសាស្ត្រ ដែលផ្ទេរចេញដោយឪពុកម្តាយ ទៅឱ្យកូន គែហៅថា”ដំណពូជ “។ ចំណុចប្រសព្វរបស់ម្តាយឪពុក គេហៅថា ក្រូមូសូម  រីឯក្រូមូសូម ដែលមានសារធាតុគីមី គេថា សែន។

ជីវវិទ្យាសម័យទំនើបបានអះអាងថា យើងគឺជាអ្វីដែលឪពុកម្តាយ និងជីដូនជីតារបស់យើងបានបង្កើតយើងមក តំណពូជរាប់ថា ឃ្លាតឆ្ងាយជាងឱកាសសង្គម។

២. ឥទ្ធិពលនៃតំណពូជ (Effect of Heredity)

          លោក Gatton, Karl Pearson និង Mc Dougall គឺជាអ្នកនិពន្ធដ៏សំខាន់ម្នាក់គាំទ្រទ្រឹស្តីដំណពូជ។​ ក្នុងនោះផងដែលត្រូវបានគេថា ជាអ្នកគាំទ្រដ៏ប្រពៃនៃដំណពូជលើបរិស្ថានមានដូចតទៅនេះ៖

១. ការសិក្សារបស់ ក្លាតុង (១៨៦៩) អំពីទ្រឹស្តីទេពកោសល្យ និង ដំណពូជ​ គឺបានមកដោយសារមរតករបស់​ឪពុកម្តាយមានបញ្ញាខ្ពស់។

២. ស្នាដៃស្រាវជ្រាវរបស់លោក ភៀសុន និយាយថា ការបរិស្ថានអាចមានឥទ្ធិពលខ្លាំងជាងដំណពូជក្នុងការកំណត់សារៈសំខាន់នៃការខុសគ្នារបស់មនុស្ស។

៣. ក្រុមអ្នកមានបញ្ញាខ្ពស់រួមគ្នាបង្កើតមនុស្សជាច្រើនដែលមានទេព្យកោសល្យ

៤. ការខុសគ្នានៃគម្រិតបញ្ញារបស់ក្រុមមនុស្សដែលមានមុខរបរផ្សេងៗ

ក. បញ្ញារបស់ជនជាតិស្បែកខ្មៅ និង ស្បែកស

o   ទី១ ពួកគេគ្រាន់តែធ្វើតេស្តពុទ្ធិធម្មតា ឬរង្វាស់ដោយប្រយោលនៃសប្បទានរៀនសូត្រ

o   ទី២ ធ្វើតេស្តដោយផ្អែកលើមូម

o   ទី៣ ការធ្វើតេស្តពុំមានលក្ខណៈច្បាស់លាល់ទេ ត្រូវបានប្រកាស

o   ទី៤ ការធ្វើតេស្តពុំត្រូវបានគេកំណត់ចំពោះតំណពូជ និងពូជសាសន៍ខុសគ្នា។

ខ. លក្ខណៈខុសគ្នានៃរូបរាង និងតំណពូជ

កំណើតនៃក្រុមមនុស្សកូនកាត់អាមេរិក ជាពិសេសក្នុងចំណោម ជ្វីប និង​ ជប៉ុន គឺមិនគ្រាន់តែលូតលាស់នូវកម្ពស់ជាមធ្យមពីរអ៊ីង លើឪពុកម្តាយតែប៉ុន្នោះទេ តែខួរក្បាលក៏បានឆ្លងកាត់ការប្រែប្រួល។

គ. ការសិក្សាទៅលើគ្រួសារមួយចំនួន

ការសន្និដ្ឋានដែលបានដកចេញពីការសិក្សានេះគឺជាលក្ខណៈបន្តពូជ និងមិនមែនេជាបរិស្ថានទេ ដែលបណ្តាលអោយមានឥរិយាបទផ្សេងគ្នានៃគ្រួសារទាំងនេះ។

·          ការពិសោធត្រូវបានគេគ្រប់គ្រងដើម្បីកំណត់នូវតួនាទី ជាកម្មសិទ្ធិដោយឡែកនៃដំណពូជ

·          ឥទ្ធិពលនៃបរិស្ថានលើកូនភ្លោះដែលចិញ្ចឹមគ្នា និងដោយឡែកពីគ្នា

·          ការពិសោធទៅលើកុមារដែលរស់នៅក្រោមបរិស្ថានដូចគ្នា។

៣. ដំណពូជ និងបរិស្ថានមិនអាចបំបែកពីគ្នាបាន

លោក អាល់តែនបឺក បាននិយាយថា​ លក្ខណៈនីមួយៗតម្រូវអោយមានទាំងពីរ គឺតំណពូជ និង បរិស្ថានក្នុងការអភិវឌ្ឍរបស់វា។

 

 

 

 

 

 

 

 

 


Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home