Monday, March 20, 2023

សង្គមូបនីយកម្ម ( Social Intergrate) Mr.John Lock.


 សង្គមូបនីយកម្ម

១. តើសង្គមូបនីយកម្មជាអ្វី?

សង្គមូបនីយកម្មត្រូវបានគេឱ្យនិយមន័យថា ជាដំណើរការផ្ទេរតម្លៃវប្បធម៌របស់សង្គមមួយទៅសមាជិករបស់ខ្លួន ដើម្បីជាបុគ្គលមានមុខងារល្អក្លាយជាសមាជិករបស់សង្គម (Conklin,1984).

ដើម្បីអោយមានប្រសិទ្ធភាពក្នុងសង្គមូបនីយកម្ម បុគ្គលទាំងឡាយត្រូវតែកើតនៅក្នុងមជ្ឈដា្ឋនមួយដែលសង្គមមានលទ្ធភាពធ្វើអន្តរកម្មសង្គម។

២. សារៈសំខាន់នៃសង្គមូបនីយកម្ម

ការសិក្សាទៅលើមនុស្សព្រៃ

មនុស្សព្រៃគឺជាមនុស្សដែលបានកាត់ផ្តាច់ការលូតលាស់នៃចិត្តគំនិត និងរាងកាយពីសង្គម ដោយសារតែពួកគេបានរស់នៅដាច់ឡែកពីមនុស្សផ្សេងទៀត។

យើងមិនអាចធ្វើការប្រៀបធៀបរវាងឥរិយាបទមនុស្ស សត្វឃ្មុំ សត្វបក្សី ឬសត្វផេ្សងទៀតបានទេ។ យោងតាមទស្សនៈរបស់លោក ភែរុស្សី (១៩៨៣) សត្វត្រីសូម៉ុង នៅពេលសមរម្យណាមួយនៃវដ្តជីវិតរបស់វា​ហាក់មានរបៀបដូចគ្នាទៅនិងបុព្វបុរសរបស់វាអញ្ជឹងដែរ។

៣. ធម្មជាតិ និងការអប់រំ

            តាំងពីយូរលង់រហូតមកដល់បច្ចុប្បន្នកាលនេះ អ្នកវិទ្យាសាស្ត្របានធ្វើការសិក្សាដើម្បីចង់ដឹងថា តើធម្មជាតិ  តំណពូជ ឬការអប់រំ ឬ បរិស្ថាន ដែលមានតួនាទីសំខាន់ក្នុងសង្គមូបនីយកម្មទៅលើបុគ្គលទាំងឡាយ។

            តំណពូជ គឺជាមរតកដែលបង្កើតឡើងអោយមានរូបរាង។ មនុស្សយើងបានទទួលមរតកពី តំណពូជរបស់ខ្លួននូវអ្វីៗ ដែលមានភាពប្រហាក់ប្រហែកគ្នា ជាមួយឪពុកម្តាយ និងគ្រួសាររបស់យើងដូចជា រូបរាង ទម្រង់ភ្នែក ទម្រង់ច្រមុះ និងពណ៌សម្បុរ។ ក្រៅពីនេះយើងក៏បានទទួលនូវចរិតលក្ខណះផ្សេងទៀតដូចជា៖​ បញ្ញា ទេព្យកោសល្យ និងចរិតផ្ទាល់ខ្លួន។

            បរិស្ថាន ឬ ការអប់រំតំណាងអោយសង្គមូបនីយកម្ម វាត្រូវបានគេធ្វើការសន្និដ្ឋានថា អ្វីៗដែលបុគ្គលចេះគឺបានកើតមកពីសង្គមូបនីយកម្ម។

៤. ទ្រឹស្តីពន្យល់អំពីដំណើរការនៃសង្គមូបនីយកម្ម

ការបំពេញសេចក្តីត្រូវការរបស់កុមារបានមកពីសកម្មភាពរបស់អ្នកដទៃ មានន័យថា​សេចក្តីស្រេកឃ្លានរបស់វា​ ត្រូវអ្នកដទៃបំពេញ ការលំបាករបស់វាត្រូវបានគេធ្វើអោយធូរស្រាលដោយការងូតទឹក និង   ដណ្តប់ភួយអោយមានភាពកក់ក្តៅ និងធ្វើការលួងលោមនៅពេលកុមារនោះយំ។

ជាទូទៅយើងរស់នៅ និង​យល់ដឹងបានដោយសាររូបភាពនេះឯង

. វិនាដសាស្ត្រ

សារៈសំខាន់របស់អ្នកវិទ្យាសាស្ត្រ គឺការផ្តល់តួនាទីសង្គមដែលនាំទៅរកការគូសបញ្ជាក់ពីការទទួលតួនាទី។ តាមរយៈការពន្យល់នេះ គេអាចធ្វើការសន្និដ្ឋានបានថា នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ យើងតែងតែអនុវត្តតាមតួនាទីរបស់យើងជាដរាប។

ខ. ទស្សនៈរបស់លោក Sigmund Freud

លោក Sigmund Freud គិតថាបុគ្គលិកលក្ខណៈរបស់បុគ្គលត្រូវបានគ្របដណ្តប់ដោយកម្លាំងផ្ទុយគ្នា

គឺ “EROS” ឥរិយាបទតាមបែបសាភាវៈគតិ និង “THANATOS”  ឥរិយាបទប្រកបដោយបទពិសោធសង្គម។

គ. ទស្សនៈលោក Jean Piaget.

លោក​បានផ្តោតការយកចិត្តទុកដាក់សិក្សាទៅលើការអភិវឌ្ឍពុទ្ធិរបស់មនុស្ស។ គាត់បានអះអាងថាកុមារមានការអភិវឌ្ឍតាមដំណាក់កាលនៃអាយុ។

១. Sensorimotor Stage

២. Preoperational stage

៣. Concrete operational Stage

៤. Formal Operational stage

៦. ភ្នាក់ងារនៃសង្គមូបនីយកម្ម

            ១. គ្រួសារ

            ២. ក្រុមដែលមានវ័យស្មើគ្នា

            ៣. សាលារៀន

            ៤. ប្រព័ន្ធការផ្សព្វផ្សាយ។

 

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home