សង្គមវិជ្ជាខ្មែរ
សង្គមវិជ្ជាខ្មែរ
១. លក្ខណៈវិនិច្ឆ័យនៃសង្គមការណ៍
ក.
សង្គមការណ៍
សង្គមការណ៍មិនមែនជាប្រវត្តិការណ៍ទេ
ព្រោះប្រវត្តិការគ្រាន់តែបង្ហាញកាលប្រវត្តិថ្ងៃនេះ ថ្ងៃនោះ មានរឿងបែបនេះបែបនោះ
ដូចជាថ្ងៃ ១៨ មីនា ១៩៧០ ជាថ្ងៃប្រវត្តិការណ៍ព្រោះជាថ្ងៃ ដែលមានកើតវិបត្តសង្គម
ប៉ុន្តែបើយើងដេញដោលសួររកប្រភពនៃចលនា នេះកើតមកពីណា?
ក្នុងបច្ចុប្បន្នមានសកម្មភាពដូចម្តេច? តើអ្នកណាជាអ្នកបង្កើតសង្គមអតីតកាល?
តើការឈ្លោះទាស់ទែងគ្នាដោយសារអ្វី?
ទាំងអស់នេះជាកម្មវត្ថុសិក្សរបស់សង្គមការណ៍
គឺជាសារជាតិ និងខ្លឹមសារសង្គម ដើម្បីស្រាវជ្រាវរកព្រលឹងនៃជាតិនីមួយៗ
និងលក្ខណៈច្បាស់លាស់បាន
លុះត្រាតែអ្នកសសេរមានគំនិតវិទ្យាសាស្ត្រព្រមទាំងស្មោះត្រង់និងកិច្ចការ។
ខ.
សង្គមការណ៍ពុំមែនជាសរីការណ៍
សង្គមការមិនមែនជាសេរីការណ៍ទេ
ពីព្រោះសេរីការណ៍ជាហេតុកើតមានឡើងនៅក្នុងសរីរៈរបស់បុគ្គលទូទៅ ពោលគឺសរីរៈពីធម្មជាតិ។
គ.
សង្គមការណ៍ដែលពុំមែនជាបុគ្គលការណ៍
សង្គមការណ៍ពុំមែនជាបុគ្គលការណ៍ទេ
ពីព្រោះបុគ្គលការណ៍ ជាហេតុការណ៍ ដែលបានកើតឡើងក្នុងខ្លួនបុគ្គល
ក្នុងឋានៈជាមនុស្សម្នាក់ រីឯសង្គមការត្រូវប៉ះប៉ូវដល់មនុស្សភាគច្រើន។
បុរសម្នាក់ចូលចិត្តមើលល្ខោនខោល
បុគ្គលការណ៍
ប្រជាពលរដ្ឋខ្មែរចូលចិត្តមើលល្ខោនខោល
សង្គមការណ៍។
ឃ.
សង្គមការណ៍ពុំមែនជាអន្តរបុគ្គលការណ៍
អន្តរបុគ្គលការណ៍
សំគាល់នូវហេតុការណ៍ដែលកើតមានឡើងត្រឹមតែការស្និទ្ធិស្នាលពីបុគ្គលម្នាក់ទៅកាន់បុគ្គលម្នាក់ទៀត។
ដើម្បីអោយអន្តរបុគ្គលការណ៍ ក្លាយទៅជាសង្គមការណ៍បាន លុះត្រាតែសំទុះប៉ះពាល់ដល់បញ្ហាសង្គមទាំងមូល។
ង.
លក្ខណៈវិនិច្ឆ័យនៃសង្គមការណ៍
·
លោក ក្ហាព្រីយែលតា បានបង្កើតលក្ខណៈវិនិច្ឆ័យនៃសង្គមការណ៍
ដោយបានពន្យល់ហេតុផលថា ដោយសារបាតុភូត សាសនា ជំនឿ ទំនៀមទំលាប់ ការអប់រំ សេដ្ឋកិច្ច
មនោគម របបគ្រប់គ្រងទាំងមូល ដែលមនុស្សម្នាក់យល់ថាធ្លាប់មានរយចទៅហើយ។
·
លោក អេមីល ឌឿកខេម បានអោយនិយមន័យសង្គមថា
គឺជាការបង្ខិតបង្ខំអោយធ្វើតាមបើមិនធ្វើតាម និងត្រូវមានទោសដូចជា៖
o
ទោសក្នុងផ្លូវជំនឿ
o
ទោសក្នុងផ្លូវច្បាប់
o
ទោសក្នុងផ្លូវសីលធម៌
o
ទោសដែលទទួលបានការរិះគន់ពីអ្នកដទៃ គឺគ្មានសិទ្ធិឆ្លើយតបទេ។
២. ព្រលឹងខ្មែរ
ក. ព្រលឹងមាន័យដូចម្តេច?
បុគ្គល = សរីរៈ +
ព្រលឹង តាមចិត្តវិជ្ជាព្រលឹងសំគាល់ធាតុអរូបិយម៉្យាង ដែលស្ថិតនៅក្នុងខ្លួនបុគ្គលម្នាក់យ៉ាងទៀងទាត់។
អក្សរសិល្ប៍ = អត្ថបទ +
ព្រលឹង តាមទ្រឹស្តីអក្សរសិស្ប៍របស់លោក
កាឡូនី យើងអាចដកស្រង់សេចក្តីពន្យល់អំពីព្រលឹងអក្សរសិស្ប៍ថា អក្សរសិល្ប៍សំគាល់នូវចិត្តគំនិត
មតិយោបល់ ផ្នតគំនិតឧត្តមគតិគោលដៅរបស់អ្នកនិពន្ធដែលសរសេរនៅក្នុងអត្ថបទដោយចិត្តគំនិតនោះប្រកបដោយសច្ចភាពទៀងត្រង់មិនប្រែប្រួលដែលជាខ្លឹមសាររបស់អក្សរសិស្ប៍។
ជនជាតិ = ប្រទេស + ព្រលឹង តាមទ្រឹស្តីជនជាតិ វិជ្ជាព្រលឹងជនជាតិនីមួយៗសំគាល់នូវគំនិត
មិតយោបល់ អាកប្បកិរិយា ជំនឿសាសនា ប្រពៃណី មនោគម ចំណង់ចំណូលចិត្ត របបគ្រប់គ្រង សេដ្ឋកិច្ច ដែលទ្រង់ទ្រង់នូវវប្បធម៌។
ដើម្បីស្រាវជ្រាវរកព្រលឹងជនជាតិនីមួយៗគេរមែងជួបប្រទះការពិបាកច្រើនប្រការ
ដើម្បីស្គាល់សង្គមការណ៍របស់ជនជាតិនោះហេតុនេះអ្នកស្រាវជ្រាវគប្បីសិក្សា៖
o
ទាំងសង្គម ឬរចនាសម្ព័ន្ធសង្គម
o
រូបរាងសង្គម
o
មូលដ្ឋានភូមិសាស្ត្រ
o
ប្រវត្តិការណ៍
o
ដង់ស៊ីតេប្រជាជន
o
កំណើនប្រជាជន
o
ជីវភាពសង្គម
o
ប្រសិនបើប្រទេសកម្ពុជាមានរដូវគេត្រូវសិក្សារូបរាងសង្គមតាមរដូវ
o
ប្រជាជាតិវិជ្ជា
o
សង្គមមាត្រ ដែលជាវិធីស្ទង់ទឹកចិត្តពីបុគ្គលម្នាក់ទៅសង្គម។
ខ. ព្រលឹងខ្មែរ
ព្រលឹងខ្មែរ ១ ៖ យើងតាមទម្លាប់ហៅថា ( ព្រះថោងតោងស្បៃនាងនាគ) បុព្វបុរសខ្នែរបានឆ្លាក់រឿងនេះឡើងវិញនៅប្រាសាទបាយ័ន
ដើម្បីរំលឹកដល់ព្រលឹងខ្មែរសម័យនោះ ឯសព្វថ្ងៃនេះ ការធ្វើពីធីរៀបអភិសេកបុត្រស្តេចក៏តម្រូវ
ឱ្យមានការតោងស្បៃនេះដែរ ដូចជាការរៀបពិធី
អភិសេកបុត្រអតីតប្រមុខរដ្ឋខ្មែរសម្តេចព្រះនរោត្តមសីហនុ។
ក.
ចំពោះប្រជារាស្ត្រវិញរបបមាតាធិបតេយ្យតម្រូវអោយមាន
-
មេបា
-
ជីដូនជីតា
-
ម្តាយឪពុក
-
មីងមា
-
មាតាបិតា។
ខ.
ក្នុងវិស័យកងទ័ព
-
មេទ័ព
-
មេបញ្ជាការ
-
មេបញ្ជាការរង
គ.
ក្នុងវិស័យរដ្ឋបាល
-
មេស្រុក
-
មេឃុំ
-
មេភូមិ
-
មេ ១០ខ្នង
-
មេចោរ។
ឃ.
ក្នុងវិស័យអប់រំ
-
(សូវស្លាប់បាកុំអោយស្លាប់មេ
សូវលិចទូកកណ្តាលទន្លេកុំអោយភ្លើងឆេះផ្ទះ)។
ព្រលឹងជាតិ ២ ៖ តាមមូលដ្ឋានប្រវត្តិសាស្ត្រ
ដែលយើងកំពុងស្រាវជ្រាវ សព្វវិជ្ជានេះទាក់ទងនិងអាយុជីវិតប្រទេសជាតិខ្មែរ
ឋិតត្រង់កម្លាំងរបស់ខ្មែរ ដែលធ្វើអោយទឹកដីខ្មែរនៅគង់វង្ស រហូតដល់សព្វថ្ងៃនេះ
ហើយដែលយើងកំពុងចោទសួរថា តើអ្វីខ្លះជាកម្លាំងការពាររបស់ខ្មែរ ដើម្បីការពារពី វៀតណាម។
ព្រលឹងជាតិ ៣ ៖
ស្ថិតនៅត្រង់ខ្មែរជាជនជាតិមួយចូលចិត្តអួតព្រោះ ខ្មែរស្ថិតនៅក្នុងអំបូរខ្មែរមន
ឯអំបូរខ្មែរមានទីតាំងនៅជ្រោយឥណ្ធូចិនសព្វថ្ងៃ ប៉ុន្តែសម័យនោះមានឈ្មោះថា
ជ្រោយសុវណ្ណភូមិ ដែលមានព្រមប្រទល់ជាប់និងប្រទេសចិន។
ប្រជាជនដែលរស់នៅក្នុងជ្រោយសុវណ្ណភូមិរមែងសប្បាយចិត្ត
និងភោគទ្រពធម្មជាតិរបស់ខ្លួនហើយញ៉ាំងទឹកចិត្តខ្លួនអោយមានអំនួតមិនដឹងខ្លួន។
ទើបបុព្វបុរសខ្មែរបានចងក្រងពាក្យចាស់សម្រាប់សំគាល់ផ្នត់គំនិតចំនួន បី ៖
-
មនយកមេឃទ្រព្យអង្គុយ
-
ចាមខ្វះមួយចង្អាមដល់មេឃ
-
ខ្មែរកប់ពពកជ្រកអាចម៍ជន្លេន។
ព្រលឹងខ្មែរទី ៤ ៖ ប៉ុន្តែសម្រាប់បច្ចុប្បន្នវិញ
ព្រលឹងខ្មែរបានមូលជាតិឡើងវិញ ហើយបាននាំគ្នាកសាងប្រទេសជាតិក្រោយពីបញ្ចប់សង្គ្រាមជាងពីរទស្សវត្សកន្លងមក។
យុទ្ធសាស្ត្រឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលបានធ្វើអោយប្រទេសកម្ពុជាយើង បាន
និងកំពុងអភិវឌ្ឍន៍ យ៉ាងលឿនទាំងហេដ្ឋារចនាសម្ព័ន្ធថ្នាក់ទាប
រហូតដល់ថ្នាក់ខ្ពស់ទាំងធនធានមនុស្សគ្រប់ស្រទាប់។
Labels: Social and Culture
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home