ច្បាប់ស្តីពី ឯកពន្ធភាព #Adultery Law of Cambodia# Private Law# Civil Code “ប្តីមួយ ប្រពន្ធមួយ ដោយចំណងគតិយុត្ត”
*ក្នុងមាត្រា
៥ បញ្ញត្តថា “ត្រូវចាត់ទុកថា ស្មន់ (សាហាស្មន់) គឺ
បុរស និងស្រ្តីណាដែលជាប់ចំណងជាញាតិលោហិត ឬញាតិពន្ធនឹងគ្នា ហើយរួមសេវនកិច្ច (រួមភេទ)
ជាមួយគ្នា”។ ។
**ក្នុងមាត្រា
៧ ត្រូវចាត់ទុកថា អំពើផិត គឺការរួមសេវនកិច្ច(រួមភេទ) រវាងបុរស
ដែលមានចំណង អាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយជាមួយស្រ្តីដទៃក្រៅពី ប្រពន្ធរបស់ខ្លួន
ឬការរួមសេវនកិច្ច (រួមភេទ) រវាងបុរស ដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ
ជាមួយបុរសដទៃក្រៅពីប្ដីរបស់ខ្លួន”។
អំពើផិតក្បត់នៅសង្គមកម្ពុជា គឺមានប្រវត្តិកើតមានឡើងតាំងពីបុរាណកាលមក
ហើយវាកាន់តែបង្ហាញមានករណីជាច្រើនត្រូវបានផ្សព្វផ្សាយជាសាធារណៈក៏ព្រោះតែមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗជាដើម។
***ក្នុងរដ្មធម្មនុញ្ញ
នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៤៥ វាក្យខណ្ឌទី១បានចែងថា “ការរើសអើងគ្រប់ប្រភេទ
ប្រឆាំងនឹង ស្ត្រីភេទ ត្រូវបំបាត់ចោល”។ រីឯត្រង់វាក្យខណ្ឌទី៤បានចែងថា “អាពាហ៍ពិពាហ៍ ត្រូវធ្វើតាម ល័ក្ខខ័ណ្ឌដែលមានចែងក្នុងច្បាប់
និងតាមគោលការណ៍ស្ម័គ្រចិត្តប្ដីមួយប្រពន្ធមួយ”។
បើនិយាយពីគោលការណ៍ស្ម័គ្រចិត្ត ត្រូវមើលត្រង់មាត្រា២
នៃច្បាប់ឯកពន្ធភាពបានចែងថា “ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានចំណងអាពាហ៍ពិពាហ៍ត្រូវគោរពគោលការណ៍ឯកពន្ធភាពដោយស្ម័គ្រចិត្ត
ប្ដីមួយប្រពន្ធមួយ ដោយមានចុះបញ្ជីអាពាហ៍ពិពាហ៍ ចំពោះមុខមន្រ្តីអត្រានុកូលដ្ឋាន
ស្របតាមលក្ខខណ្ឌដែល មានចែងក្នុងច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារ”។
ច្បាប់ឯកពន្ធភាព មាត្រា៣
ដែលមានន័យដូចគ្នាទៅនឹងមាត្រា៣កនៃច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារ បានចែងថា “ចំណងអាពាហ៍ពិពាហ៍
គឺជាកិច្ចសន្យាដ៏ឱឡារិក មួយធ្វើឡើងដោយបុរសម្នាក់ និងស្រ្តីម្នាក់
ដែលប្ដេជ្ញាថារួមសមគ្គសង្វាសជាមួយគ្នាតាមបញ្ញត្តិច្បាប់ ហើយដែល មិនអាចរំលាយ
ទៅវិញបានតាមទំនើងចិត្តរបស់ខ្លួន”។ ចំណងអាពាហ៍ពិពាហ៍ដែលបុរសមានប្រពន្ធតែមួយ
ឯស្រ្តីមានប្ដីតែមួយ ត្រូវបានច្បាប់ហៅថា ឯកពន្ធភាព។
នៅពេលមានចំណងអាពាហ៍ពិពាហ៍ស្របតាមលក្ខខណ្ឌច្បាប់
ប៉ុន្តែបុគ្គលខ្លះនៅតែបំពាន
ទើបច្បាប់ចែងពីទោសបញ្ញត្តិសម្រាប់ជនណាដែលប្រព្រឹត្តិល្មើស(ការផិតក្បត់ និងសាហាយស្មន់
ក្នុងនៃច្បាប់មានអ្វីខ្លះ)។ ពិតណាស់ការលួចលាក់មានទំនាក់ទំនងសេ្នហាជាមួយ
តតិយបុគ្គលដែលមិនមែនជាប្ដី ឬប្រពន្ធខ្លួនឯង ក្នុងច្បាប់ឯកពន្ធភាព បានបែងចែងជា២ គឺ
ស្មន់ និងផិត។
ក្នុងមាត្រា ៥ បញ្ញត្តថា “ត្រូវចាត់ទុកថា ស្មន់ (សាហាយស្មន់) គឺ បុរស
និងស្រ្តីណាដែលជាប់ចំណងជាញាតិលោហិត ឬញាតិពន្ធនឹងគ្នា ហើយរួមសេវនកិច្ច (រួមភេទ) ជាមួយគ្នា”។
។ ចំណែក អំពើផិត(ផិតក្បត់ វិញ គឺមានចែងក្នុងមាត្រា ៧ “គឺការរួមសេវនកិច្ចរវាងបុរស
ដែលមានចំណង អាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយជាមួយស្រ្តីដទៃក្រៅពី ប្រពន្ធរបស់ខ្លួន
ឬការរួមសេវនកិច្ច (រួមភេទ) រវាងបុរស ដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ
ជាមួយបុរសដទៃក្រៅពីប្ដីរបស់ខ្លួន”។
****យោងមាត្រា ១០
បានចែងអំពីទោសដែលត្រូវអនុវត្តចំពោះជនដែលប្រព្រឹត្តិល្មើសនឹងមាត្រា ៦ និងមាត្រា៧
នៃច្បាប់ខាងលើ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ដល់ ១ឆ្នាំ
និងផ្តន្ទាទោសពិន័យជាប្រាក់ពី ២០០.០០០ ដល់១.០០០.០០០រៀល
ឬផ្តន្ទាទោសណាមួយនៃទោសទាំងពីរ។ រៀបចំដោយ
#P.Sam@Sakhada
Labels: Business and Law, Social and Culture
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home