ទ្វេពន្ធភាព #Bigamy Law of Cambodia#
ក្នុងករណី បើជននោះគាត់មិនទាន់បានលែងលះជាស្ថាពរជាមួយសហព័ន្ធខ្លួនផងនោះ ហើយលួចទៅចុះបញ្ជីអាពាហ៍ពិពាហ៍ជាមួយបុគ្គល ផ្សេងទៀត តើករណីបែបនេះ ច្បាប់មានចែងពីទោសរបស់វាដែរឬទេ? ចម្លើយគឺមាន ច្បាប់ហៅករណីនេះថា “បទទ្វេពន្ធភាព” ដែលមានចែងក្នុងមាត្រា ៤ នៃច្បាប់ឯកពន្ធភាពនេះដែរ។ ហើយទោសដែលត្រូវអនុវត្ត មានចែងក្នុងមាត្រា ៩ ដូចគ្នានឹងមាត្រា១០ដែរ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ដល់ ១ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ២០០.០០០ ដល់១.០០០.០០០រៀល ឬផ្តន្ទាទោសណាមួយនៃទោសទាំងពីរ។
ប៉ុន្តែក៏មានករណីដែលព្រះរាជអាជ្ញាអាចសំរេចមិនធ្វើបណ្ដឹងអាជ្ញាបានដែរ
ប្រសិនបើមានបណ្ដឹងរបស់ សហព័ទ្ធណាមួយស្នើសុំកុំឲ្យចោទប្រកាន់ ដូចមានចែងក្នុងមាត្រា៨
នៃច្បាប់ឯកពន្ធភាព។ រៀបចំដោយ #P.Sam@Sakhada
Labels: Business and Law, Social and Culture
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home