សិទ្ធិលើការបញ្ចាំ#Collateralize#or pawn# Mortgage# Civil Code# Law of Cambodia.
សិទ្ធិលើការបញ្ចាំ
អត្ថន័យនៃសិទ្ធិលើការបញ្ចាំ : ម្ចាស់សិទ្ធិលើការបញ្ចាំ
មានសិទ្ធិកាន់កាប់វត្ថុដែលបានទទួលពីកូនបំណុល
ឬតតិយជនដើម្បីធានាសិទ្ធិលើបំណុលរបស់ខ្លួន
និងទទួលការសងចំពោះសិទ្ធិលើបំណុលរបស់ខ្លួនពីវត្ថុនោះដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត
(CC#816) ។
* ឧបាទេសកម្មលើវត្ថុ (អ្នកជំនួស ៖ តតិយជន អ្នកធានាដោយបុគ្គល អ្នកធានាដោយវត្ថុ កូនបំណុលមានកាតព្វកិច្ចសាមគ្គី) (CC#817)
១- សិទ្ធិលើការបញ្ចាំអាចអនុវត្តបាន ចំពោះទឹកប្រាក់
ឬវត្ថុផ្សេងទៀតដែលអ្នកបង្កើតត្រូវទទួលដោយការលក់ការបាត់បង់ ឬការខូចខាតនូវវត្ថុដែលជាកម្មវត្ថុ
នៃការបញ្ចាំ ។ ប៉ុន្តែម្ចាស់សិទ្ធិលើការបញ្ចាំអាចអនុវត្តសិទ្ធិរបស់ខ្លួនបាន
នៅក្រោយពេលដែលទឹកប្រាក់ត្រូវបានបង់ ឬវត្ថុផ្សេងត្រូវបានប្រគល់ទៅឱ្យអ្នកបង្កើត ។
២- បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ
ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះតម្លៃថ្នូរ និងសិទ្ធិប្រត្យក្សដែលបង្កើតឡើង ដោយអ្នកបង្កើតសិទ្ធិលើការបញ្ចាំលើវត្ថុដែល
ជាកម្មវត្ថុ នៃសិទ្ធិលើការបញ្ចាំ ។
** ការបង្កើតសិទ្ធិលើការបញ្ចាំ
និងការប្រគល់វត្ថុជាចាំបាច់ (CC#818)
១- សិទ្ធិលើការបញ្ចាំត្រូវកើតឡើង ដោយកូនបំណុល
ឬតតិយជនដែលបង្កើតសិទ្ធិលើការបញ្ចាំនោះ ប្រគល់នូវវត្ថុដែលជាកម្មវត្ថុនៃការបញ្ចាំទៅឱ្យម្ចាស់សិទ្ធិលើការបញ្ចាំនោះ
។
២- ការប្រគល់ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១
ខាងលើនេះ ត្រូវរាប់បញ្ចូលទាំងការប្រគល់ដោយសង្ខេប ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៣
នៃមាត្រា ២២៩(ការផ្ទេរការកាន់កាប់) នៃក្រមរដ្ឋប្បវេណីកម្ពុជា។
*** ការហាមការកាន់កាប់ដោយផ្ទាល់
ដោយអ្នកបង្កើតសិទ្ធិលើការបញ្ចាំ (CC#819)
ម្ចាស់សិទ្ធិលើការបញ្ចាំមិនអាចឱ្យ អ្នកបង្កើតសិទ្ធិលើការបញ្ចាំនោះកាន់កាប់ដោយ
ផ្ទាល់លើវត្ថុបញ្ចាំនោះបានឡើយ ។
****ទំហំនៃសិទ្ធិលើបំណុលដែលត្រូវបានធានា (CC#820)
សិទ្ធិលើការបញ្ចាំត្រូវធានានូវ
ប្រាក់ដើម ការប្រាក់ ឬប្រាក់ធានាសងក្នុងករណីមិនគោរពកិច្ចសន្យា
សោហ៊ុយដើម្បីអនុវត្តសិទ្ធិលើការបញ្ចាំ សោហ៊ុយ ដើម្បីថែរក្សាវត្ថុបញ្ចាំព្រមទាំងសំណង
នៃការខូចខាតដែលកើតឡើងដោយសារការមិនអនុវត្តកាតព្វកិច្ច ឬវិការៈ កំបាំងនៃវត្ថុបញ្ចាំ
។
ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ
ចំពោះករណីដែលមានកំណត់ផ្សេង ក្នុងសកម្មភាពបង្កើតសិទ្ធិលើការបញ្ចនោះ ។
1* អានុភាពនៃការឃាត់ទុក (CC#821)
ម្ចាស់សិទ្ធិលើការបញ្ចាំអាចឃាត់ទុកវត្ថុបញ្ចាំបានរហូតដល់ពេលដែលទទួលការសងចំពោះសិទ្ធិលើបំណុលដែលបានកំណត់នៅក្នុងមាត្រា
៨២០ (ទំហំនៃសិទ្ធិលើបំណុល ដែលត្រូវបានធានា) ខាងលើនេះ ។ ប៉ុន្តែ
សិទ្ធិនេះមិនអាចតតាំងចំពោះម្ចាស់បំណុលដែលមានអាទិភាពជាងខ្លួន(ហ៊ីប៉ុតែក) បានឡើយ ។
2* សិទ្ធិទទួលការសងពីផលដោយមានអាទិភាព(CC#822)
១-ម្ចាស់សិទ្ធិលើការបញ្ចអាចទទួលផលដែលកើតពីវត្ថុបញ្ចាំ
និងអាចយកផលនោះមកកាត់សិទ្ធិលើបំណុលរបស់ខ្លួនដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀតបាន
។
២-ផលដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវយកមកកាត់ការប្រាក់
នៃសិទ្ធិលើបំណុលជាមុនសិន ហើយប្រសិនបើមានសំណល់ ត្រូវយកទៅកាត់ប្រាក់ដើម ។
3* ករណីយកិច្ចរបស់ម្ចាស់សិទ្ធិលើការបញ្ចាំ ក្នុងការរក្សាទុកនូវវត្ថុបញ្ចាំ(CC#823)
១-ម្ចាស់សិទ្ធិលើការបញ្ចាំ ត្រូវកាន់កាប់វត្ថុបញ្ចាំនោះដោយប្រុងប្រយ័ត្នក្នុងនាម
ជាអ្នកគ្រប់គ្រងដោយសុចរិត ។
២-ប្រសិនបើម្ចាស់សិទ្ធិលើការបញ្ចាំ
បានធ្វើផ្ទុយនឹងបញ្ញត្តិនៃកថាខណ្ទី ១ ខាង លើនេះ
កូនបំណុលអាចទាមទាររំលត់សិទ្ធិលើការបញ្ចនោះ បាន ។
4* អាជ្ញាយុកាល នៃការរំលត់សិទ្ធិលើបំណុល (CC#825)
ការប្រើសិទ្ធិលើការបញ្ចាំ មិនរារាំង ដំណើរការនៃអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលឡើយ
។
5* ការបញ្ចាំបន្ត (CC#826)
១-ម្ចាស់សិទ្ធិលើការបញ្ចាំអាចយកវត្ថុបញ្ចាំនោះ ទៅដាក់បញ្ចាំបន្តទៀតបាន
ដោយទទួលការយល់ព្រមពីអ្នកបង្កើតសិទ្ធិលើការបញ្ចនោះ ដើម្បីធានានូវកាតព្វកិច្ចរបស់ខ្លួន
។
២-ក្នុងអំឡុងពេល
ដែលមានអត្ថិភាពនៃសិទ្ធិលើការបញ្ចាំម្ចាស់សិទ្ធិនោះ អាចយកវត្ថុបញ្ចាំនោះទៅដាក់បញ្ចាំបន្តទៀត
ក្រោមការទទួលខុសត្រូវរបស់ខ្លួនបាន។ ក្នុងករណីនេះ
ម្ចាស់សិទ្ធិលើការបនោះក៏ត្រូវទទួលខុសត្រូវ ចំពោះការខូចខាតដោយប្រធានសក្តិ
ដែលមិនអាចកើតមានឡើង ប្រសិនបើមិនបានដាក់បញ្ចាំបន្តទេ ។
៣-នៅពេលចែកចំណែកថ្ងៃលក់ដោយបង្ខំនៃវត្ថុបញ្ចាំ
ម្ចាស់សិទ្ធិលើការបញ្ចបន្តអាចទទួលនូវការសងចំនួនទឹកប្រាក់នៃសិទ្ធិលើបំណុលរបស់ខ្លួនទាំងអស់
ដោយមានកម្រិតនៃចំនួនទឹកប្រាក់ដែលត្រូវចែកចំណែកទៅឱ្យម្ចាស់សិទ្ធិលើការបញ្ចាំ ។ ប៉ុន្តែ
ប្រសិនបើសិទ្ធិលើបំណុលរបស់ខ្លួនមិនទាន់ ដល់ពេលកំណត់ត្រូវសងទេម្ចាស់សិទ្ធិលើការបញ្ចាំបន្តគ្រាន់តែអាចទាមទារឱ្យតម្កល់នូវចំនួនទឹកប្រាក់ដែលខ្លួនអាចទទួលការសង
បានតែប៉ុណ្ណោះ ។
6*ការហាមកិច្ចសន្យាបញ្ចាំផ្តាច់ (CC#827)
បើពុំមានបញ្ញត្តិពិសេសនៅក្នុងក្រមនេះ
ឬច្បាប់ផ្សេងទៀតទេ អ្នកដែលបង្កើតសិទ្ធិលើការបញ្ចាំមិនអាចព្រមព្រៀងឱ្យម្ចាស់សិទ្ធិលើការបញ្ចាំទទួលកម្មសិទ្ធិលើវត្ថុបញ្ចាំ
ឬចាត់ចែងវត្ថុបញ្ចាំតាមវិធីផ្សេងពីវិធីដែលច្បាប់បានកំណត់ដោយសកម្មភាពបង្កើតសិទ្ធិលើការបញ្ចាំ
ឬ ដោយកិច្ចសន្យាដែលធ្វើមុនកំណត់ពេលត្រូវសងបានទេ។ ដើម្បីអាចប្រគល់បានលុះតែឆ្លងកាត់នីតិវិធីផ្ទេរសិទ្ធិត្រឹមត្រូវតាមច្បាប់។
7* សិទ្ធិទាមទារសំណងរបស់អ្នកធានាដោយវត្ថុ (CC#828)
ប្រសិនបើអ្នកដែលបង្កើតសិទ្ធិលើការបញ្ចាំដើម្បីធានាកាតព្វកិច្ចរបស់អ្នកដទៃបានសងចំពោះកាតព្វកិច្ចនោះ
ឬបានបាត់បង់នូវកម្មសិទ្ធិលើវត្ថុបញ្ចាំ ដោយសារការ អនុវត្តសិទ្ធិលើការបញ្ចនោះ
អ្នកនោះត្រូវមានសិទ្ធិទាមទារសំណងចំពោះកូនបំណុលដោយយោងទៅតាមបញ្ញត្តិស្តីពីការធានា ។
ការធានាបំណុលដោយដាក់ទ្រព្យធានា គឺជាកិច្ចសន្យាមួយ ដែលកូនបំណុល ឬក៏បុគ្គលទី៣ណាមួយផ្សេងទៀត ព្រមព្រៀងដាក់ទ្រព្យរបស់ខ្លួនជាកិច្ចធានា ដើម្បីឲ្យម្ចាស់បំណុលមានសិទ្ធិទាមទារលក់ទ្រព្យធានានេះ ដើម្បីយកលុយមកសងបំណុល ដោយមានអាទិភាពលើម្ចាស់បំណុលផ្សេងទៀត។ ប្រតិបត្តិការដាក់ទ្រព្យធានាបំណុលនេះ អាចធ្វើចំពោះចលនទ្រព្យ ដូចជា ការបញ្ចាំចលនទ្រព្យ ជាដើម ឬក៏ចំពោះអចលនទ្រព្យ ដូចជា ការបញ្ចាំអចលនទ្រព្យ ឬក៏ហ៊ីប៉ូតែក។
តាមការពិត ការធានាបំណុល គឺមានចែងសរុបជារួម នៅក្នុងក្រមរដ្ឋប្បវេណី ដែលទើបនឹងចូលជាធរមាន ក្រោយច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា។ ការធានាបំណុលនៅក្នុងក្រមរដ្ឋប្បវេណីនេះ គឺមានទាំង៖
- ការធានាបំណុលដោយបុគ្គល
- ការធានាបំណុលដោយទ្រព្យ (ចលនទ្រព្យ និងអចលនទ្រព្យ)
ការធានាបំណុលដោយបុគ្គល
(កិច្ចសន្យាធានា) គឺមានន័យថា បុគ្គលទី៣ណាមួយជាអ្នកចេញមុខធានាចំពោះម្ចាស់បំណុលថានឹងសងបំណុលជំនួសកូនបំណុល
ក្នុងករណី
កូនបំណុលមិនសង។
រៀបចំដោយ P.Sam@Sakhada
នៅមានបន្តទៀតគឺ >សិទ្ធិលើការបញ្ជាំចលនទ្រព្យ
>>សិទ្ធិលើការបញ្ជាំអចលនទ្រព្យ>>> និងសិទ្ធិបញ្ជាំលើកម្មសិទ្ធិ ។
Labels: Business and Law, Document
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home