Friday, April 21, 2023

ភាស៊ីទីសត្តឃាត #Slaughterhouse Tax# SME control Book# Sub-degree of Cambodia.

 

ភាស៊ីទីសត្តឃាត 

ទីសត្តឃាត : គឺជាទីតាំងសម្រាប់ពិឃាតសត្វ(សត្តឃាតដ្ឋាន) ដែលសមស្របតាមបច្ចេកទេស និងអនុញ្ញាតដោយច្បាប់។

ភាស៊ីទីសត្តឃាត : គឺជាអ្នកគ្រប់គ្រងលើការប្រមូលភាស៊ីសត្តឃាត នៅពេលដែលខ្លួនដេញថ្លៃបាន។




ជំពូកទី១ ៖ ការដេញថ្លៃភាស៊ីទីសត្តឃាត

ការដេញថ្លៃត្រូវប្រព្រឹត្តទៅនៅ
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត តាមកាលបរិច្ឆេទដែលបានជូនដំណឹង ។

១. គណៈកម្មការដេញថ្លៃ

សមាសភាពគណៈកម្មការដេញថ្លៃរួមមាន ៖

-        អភិបាលខេត្ត                                    ជាប្រធាន

-        តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ        ជាអនុប្រធាន

-        ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ            ជាអនុប្រធាន

-        នាយករដ្ឋបាលសាលាខេត្ត                     ជាសមាជិក

-        ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសមាជិក

-        នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត        ជាសមាជិក

-        អភិបាលស្រុក                                   ជាសមាជិក

-        ប្រធានរតនាគារខេត្ត                            ជាសមាជិក

-        ប្រធានសាខាពន្ធដារខេត្ត                       ជាសមាជិក                                      

២. លក្ខខណ្ឌ និងវិធីសាស្ត្រដេញថ្លៃ

វិធីសាស្ត្រនៃការដេញថ្លៃ អនុវត្តតាមរូបមន្តដេញថ្លៃឡើង ដោយដាក់ក្នុងស្រោមសំបុត្រជាបី លើក៖

លើកទី១ : ត្រូវដេញថ្លៃខ្ពស់ជាងថ្លៃ ដែលបានកំណត់ជាមូលដ្ឋាន ដែលមានទឹកប្រាក់ XXXXXXXX

លើកទី២ : ត្រូវដេញថ្លៃបន្ត ខ្ពស់ជាងគេលើកទី១ ។ បេក្ខជនណាដែលបានដាក់ថ្លៃទាបជាការកំណត់លើកទី២ មិនអនុញ្ញាតិឱ្យបន្តដេញថ្លៃលើកទី៣ ឡើយ។

លើកទី៣ : ត្រូវដេញថ្លៃបន្តយកអ្នកខ្ពស់ជាងគេ ទើបទទួលបានសិទ្ធិគ្រប់គ្រងភាស៊ី ។ ករណីស្មើគ្នា ត្រូវដេញម្តងទៀតរហូតដល់សល់តែម្នាក់ ។

៣. ការបង់ប្រាក់ធានា និងការបង់ពន្ធដារ

ជំពូកទី២ ៖ អ្នកដេញថ្លៃបាន និងការគ្រប់គ្រងប្រមូលភាស៊ីសត្តឃាត

១.លក្ខខណ្ឌ និងសមត្ថកិច្ចគ្រប់គ្រងភាស៊ី

ការគ្រប់គ្រងភាស៊ីទីសត្តឃាត ជាសិទ្ធិរបស់អ្នកដេញថ្លៃបាន។ អ្នកដេញថ្លៃបាន មានសិទ្ធិបង្កើតក្រុមការងារជំនួយការ ដោយមានការឯកភាព ពីអភិបាលខេត្ត ដែលអ្នកដេញថ្លៃបានជាប្រធាន និងទទួលខុសត្រូវដើម្បីសហការ រៀបចំសណ្តាប់ធ្នាប់ អនាម័យ សន្តិសុខ និងសុវត្ថិភាព ។ គ្មានបុគ្គល ឬស្ថាប័នណា មកអះអាង ឬទទួលខុសត្រូវលើកិច្ចការខាងលើ ជំនួសអ្នកដេញថ្លៃបានឡើយ ។

អ្នកដេញថ្លៃបានត្រូវបង្កើតទីស្នាក់ការ និងចាត់តាំងអ្នកប្រមូល ឬភ្នាក់ងារប្រមូល​ ដោយត្រូវស្លៀកពាក់ឯកសណ្ឋានព៌ណខៀវ ហោប៉ៅខាងឆ្វេង និងមានស្លាកឈ្មោះ ដែលចេញដោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីប្រមូលភាស៊ី រៀបចំសណ្តាប់ធ្នាប់ សន្តិសុខ និងអនាម័យក្នុងបរិវេណ នៃកន្លែងធ្វើអាជីវកម្មឱ្យស្អាតល្អ។

២.តួនាទីរបស់អ្នកគ្រប់គ្រងភាស៊ី

អ្នកដេញថ្លៃបាន មានភារកិច្ចដូចខាងក្រោម ៖

-        បោសសំអាត និងធានាអនាម័យ ក្នុងបរិវេណទីសត្តឃាត

-        ត្រូវអនុញ្ញាតឱ្យចូលតែសត្វ ដែលបសុពេទ្យបានពិនិត្យថាគ្មានជំងឺ ឬបង្ករគ្រោះថ្នាក់។

-        ការពារសន្តិសុខ និងជៀសវាងទំនាស់ផ្សេងៗ

-        ត្រូវរាយការណ៍ ពីស្ថិតិចំនួន សត្វដែលបានចូលពិឃាតក្នុងទីសត្តឃាតដ្ឋាន ជូនបសុពេទ្យប្រចាំការ ។

-        អ្នកដេញថ្លៃបានមានសិទ្ធិយកភាស៊ី ប៉ុន្តែគ្មានសិទ្ធិចាត់ចែង និងគ្រប់គ្រងលើអាជីវកម្ម របស់អាជីវករពិឃាតសត្វឡើយ

៣.តួនាទីរបស់អាជីវករសត្តឃាត

          អាជីវករ ដែលចូលពិឃាតសត្វក្នុងទីសត្តឃាត ត្រូវមានភារកិច្ចដូចខាងក្រោម៖

-     ត្រូវមានលិខិតអនុញ្ញាតសុំប្រកបអាជីវកម្ម ពិឃាតសត្វប្រចាំឆ្នាំ ចេញដោយអភិបាលខេត្ត តាមរយៈការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ។

-     អនុវត្តឱ្យបានល្អ នូវបទបញ្ញត្តិទីសត្តឃាត និងបច្ចេកទេសបសុពេទ្យ

-     អនុវត្តអនាម័យ សណ្តាប់ធ្នាប់ និងវេណ ចូលមកទីសត្តឃាត

-     យល់ព្រមបង់ភាស៊ី ឱ្យអ្នកដេញថ្លៃបាន តាមខ្លឹមសារនៃសៀវភៅបន្ទុក និងពន្ធគ្រប់ប្រភេទ តាមការកំណត់របស់រដ្ឋ ។

-     ហាមពិឃាតសត្វនៅក្រៅទីសត្តឃាត ។

៤. តម្លៃកំណត់ត្រូវប្រមូលភាស៊ី

          ការបង់ភាស៊ីត្រូវបង់តាមប្រភេទ នៃសត្វ និងចំនួនសត្វចូលពិឃាត ដូចខាងក្រោម ៖

-     សត្វគោ និងក្របី      តម្លៃ ៣,៥០០រៀល ក្នុងមួយក្បាល

-     ជ្រូក                     តម្លៃ ៣,០០០រៀល ក្នុងមួយក្បាល ។

ជំពូកទី៣ ៖ ការអនុវត្តវិធាន

          ក្នុងករណីល្មើស ពីការណែនាំក្នុងសៀវភៅបន្ទុក ត្រូវទទួលពិន័យដូចជា​ ៖

-        ល្មើសលើកទី១ ត្រូវពិន័យជាប្រាក់ ២០% នៃប្រាក់សរុបត្រូវបង់ពន្ធជូនរដ្ឋ

-        លើ្មសលើកទី ២ ត្រូវពិន័យជាប្រាក់ ៥០% នៃប្រាក់សរុបត្រូវបង់ពន្ធជូនរដ្ឋ

-        ករណីរឹងរួស ត្រូវដកហូតអាជ្ញាប័ណ្ណអាជីវកម្ម ផ្អាកមិនឱ្យដេញថ្លៃរយៈណាមួយ និងរឹបអូសប្រាក់កក់តម្កល់ ជាសម្បត្តិរដ្ឋ ។

ដោយលោក P.Sam@Sakhada

Labels: ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home