Saturday, April 22, 2023

ភាស៊ីផ្សារ#Market Tax# SME control Book.

 




ជំពូកទី១ ៖ ការដេញថ្លៃភាស៊ីផ្សារ

ការដេញថ្លៃត្រូវប្រព្រឹត្តទៅនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត តាមកាលបរិច្ឆេទដែលបានជូនដំណឹង

១. លក្ខខណ្ឌ និងវិធីសាស្ត្រដេញថ្លៃ

អ្នកវិនិយោគ ត្រូវបង់ប្រាក់កក់ធានាចំនួន មួយភាគបួន នៃទឹកប្រាក់ដែលត្រូវបង់ប្រចាំឆ្នាំ រៀងរាល់ ថ្ងៃទី២៥ ខែធ្នូ មុនពេលដេញថ្លៃជាកំណត់។ ទឹកប្រាក់ត្រូវបង្កើន ៥% នៃទឹកប្រាក់ដែលត្រូវបង់ រៀងរាល់៥ឆ្នាំម្តង។

វិធីសាស្ត្រនៃការដេញថ្លៃ អនុវត្តតាមរូបមន្តដេញថ្លៃឡើង ដោយដាក់ក្នុងស្រោមសំបុត្រជាបី លើក៖

លើកទី១ : ត្រូវដេញថ្លៃខ្ពស់ជាងថ្លៃ ដែលបានកំណត់ជាមូលដ្ឋាន ដែលមានទឹកប្រាក់ XXXXXXXX

លើកទី២ : ត្រូវដេញថ្លៃបន្ត ខ្ពស់ជាងគេលើកទី១ ។ បេក្ខជនណាដែលបានដាក់ថ្លៃទាបជាការកំណត់លើកទី២ មិនអនុញ្ញាតិឱ្យបន្តដេញថ្លៃលើកទី៣ ឡើយ។

លើកទី៣ : ត្រូវដេញថ្លៃបន្តយកអ្នកខ្ពស់ជាងគេ ទើបទទួលបានសិទ្ធិគ្រប់គ្រងភាស៊ី ។ ករណីស្មើគ្នា ត្រូវដេញម្តងទៀតរហូតដល់សល់តែម្នាក់ ។

៣. ការបង់ប្រាក់ធានា និងការបង់ពន្ធដារ

          អ្នកវិនិយោគ ត្រូវមានកាតព្វកិច្ចបង់ពន្ធដារ ដូចជា ៖

-     ពន្ធប៉ាតង់

-     ពន្ធអាករលើផលរបរ និងពន្ធលើប្រាក់ចំណេញក្នុងអត្រារួមគ្នា ៦%  នៃទឹកប្រាក់ត្រូវបង់ប្រចាំឆ្នាំ។

ជំពូកទី២ ៖ អ្នកវិនិយោគ និងការគ្រប់គ្រងប្រមូលភាស៊ីផ្សារ

១.លក្ខខណ្ឌ និងសមត្ថកិច្ចគ្រប់គ្រងភាស៊ី

ការគ្រប់គ្រងភាស៊ីផ្សារ ជាសិទ្ធិរបស់អ្នកវិនិយោគ។ អ្នកវិនិយោគ មានសិទ្ធិបង្កើតក្រុមការងារជំនួយការ ដោយមានការឯកភាព ដែលអ្នកវិនិយោគជាប្រធាន និងទទួលខុសត្រូវដើម្បីសហការ រៀបចំ     សណ្តាប់ធ្នាប់ អនាម័យ សន្តិសុខ និងសុវត្ថិភាព ។ គ្មានបុគ្គល ឬស្ថាប័នណា មកអះអាង ឬទទួលខុសត្រូវលើកិច្ចការខាងលើ ជំនួសអ្នកវិនិយោគឡើយ ។

អ្នកវិនិយោគត្រូវបង្កើតទីស្នាក់ការ និងចាត់តាំងអ្នកប្រមូល ឬភ្នាក់ងារប្រមូល​ ដោយត្រូវស្លៀកពាក់ឯកសណ្ឋានព៌ណខៀវ ហោប៉ៅខាងឆ្វេង និងមានស្លាកឈ្មោះ ដែលចេញដោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីប្រមូលភាស៊ី រៀបចំសណ្តាប់ធ្នាប់ សន្តិសុខ និងអនាម័យក្នុងបរិវេណផ្សារឱ្យស្អាតល្អ។

២.តួនាទីរបស់អ្នកគ្រប់គ្រងភាស៊ី

អ្នកវិនិយោគ មានភារកិច្ចដូចខាងក្រោម ៖

-        បោសសំអាត និងធានាអនាម័យ ក្នុងបរិវេណទីផ្សារឱ្យបានល្អជាប្រចាំ

-        ការពារសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់នៅពេលផ្ទេរទំនិញ

-        ត្រូវយាមកាម និងការពារទ្រព្យសម្បត្តិរបស់អាជីវករ

-        ទទួលខុសត្រូវលើការរៀបចំសណ្តាប់ធ្នាប់ និងកន្លែងផ្ញើកង់ ម៉ូតូ និងយានយន្ត ដែលបានផ្ញើ

-        មិនត្រូវលក់ដូរ ឬជួល ទីតាំងលក់ដូរទៅឱ្យអាជីវករ

-        ត្រូវគោរពតាមបទបញ្ញត្តិ តាមសៀវភៅបន្ទុកភាស៊ីផ្សារ ។

៣.តួនាទីរបស់អាជីវករផ្សារ

          អាជីវករ ដែលចូលពិឃាតសត្វក្នុងទីផ្សារ ត្រូវមានភារកិច្ចដូចខាងក្រោម៖

-     ត្រូវមានលិខិតអនុញ្ញាតសុំប្រកបអាជីវកម្ម ពិឃាតសត្វប្រចាំឆ្នាំ ចេញដោយអភិបាលខេត្ត តាមរយៈការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ។

-     អនុវត្តឱ្យបានល្អ នូវបទបញ្ញត្តិទីផ្សារ និងបច្ចេកទេសបសុពេទ្យ

-     អនុវត្តអនាម័យ សណ្តាប់ធ្នាប់ និងវេណ ចូលមកទីផ្សារ

-     យល់ព្រមបង់ភាស៊ី ឱ្យអ្នកវិនិយោគ តាមខ្លឹមសារនៃសៀវភៅបន្ទុក និងពន្ធគ្រប់ប្រភេទ តាមការកំណត់របស់រដ្ឋ ។

៤. តម្លៃកំណត់ត្រូវប្រមូលភាស៊ី

          ការបង់ភាស៊ីត្រូវបង់តាមប្រភេទ នៃសត្វ និងចំនួនសត្វចូលពិឃាត ដូចខាងក្រោម ៖

-     កញ្ជើរ កញ្ជ្រែង        តម្លៃ xxx រៀល

-     តូប គ្រែ                 តម្លៃ xxx រៀល

-     តូបលក់កាហ្វេ         តម្លៃ xxx រៀល

-     តូបលក់បាយ          តម្លៃ xxx រៀល

-     តូបលក់ទឹកអំពៅ      តម្លៃ xxx រៀល

-     ផ្ញើកង់ និងម៉ូតូ         តម្លៃ xxx រៀល

-     បង្គន់អនាម័យ         តម្លៃ xxx រៀល ។

ជំពូកទី៣ ៖ ការអនុវត្តវិធាន

          ក្នុងករណីល្មើស ពីការណែនាំក្នុងសៀវភៅបន្ទុក ត្រូវទទួលពិន័យដូចជា​ ៖

-        ល្មើសលើកទី១ ត្រូវពិន័យជាប្រាក់ ២០% នៃប្រាក់សរុបត្រូវបង់ពន្ធជូនរដ្ឋ

-        លើ្មសលើកទី ២ ត្រូវពិន័យជាប្រាក់ ៥០% នៃប្រាក់សរុបត្រូវបង់ពន្ធជូនរដ្ឋ

-        ករណីរឹងរួស ត្រូវដកហូតអាជ្ញាប័ណ្ណអាជីវកម្ម ផ្អាកមិនឱ្យដេញថ្លៃរយៈណាមួយ និងរឹបអូសប្រាក់កក់តម្កល់ ជាសម្បត្តិរដ្ឋ ។

ដោយលោក P.Sam@Sakhada

Labels: ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home