ការគ្រប់គ្រងដីចំណីផ្លូវថ្នល់#ការបែងចែកដីចំណីផ្លូវ#Land management, road forage# Cambodia.
v ដីចំណីផ្លូវថ្នល់ សំដៅដល់ដីនៅសងខាងខ្សែបន្ទាត់ផ្ចិតនៃផ្លូវថ្នល់
ព្រមទាំងទំហំចំណីផ្លូវថ្នល់ ទុកបម្រុងសម្រាប់ការគ្រប់គ្រង ការអភិវឌ្ឍ និងការការពារផ្លូវថ្នល់
ធានានូវសុវត្ថិភាពចរាចរណ៍ និងសម្រាប់ការប្រើប្រាស់ការងារហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀត
ដែលកំណត់ដោយខ្សែ បន្ទាត់ព្រំដី ចំណីផ្លូវ ។
v ច្បាប់ផ្លូវថ្នល់មានគោលបំណងគ្រប់គ្រង ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និង ធានាសុវត្ថិភាពចរាចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
v ច្បាប់នេះមានគោលដៅដូចតទៅ ៖
- ការពារទ្រព្យសម្បត្តិសាធារណៈ ការពារនិងលើកកម្ពស់គុណភាពផ្លូវថ្នល់
រក្សាសណ្ដាប់ធ្នាប់ សម្រួលការធ្វើដំណើរនិងការដឹកជញ្ជូនតាមផ្លូវគោក
- កំណត់គោលនយោបាយ យុទ្ធសាស្ត្រ
និងផែនការអភិវឌ្ឍសម្រាប់សាងសង់ ជួសជុលនិងថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ព្រមទាំងកំណត់វិធាននិងបទប្បញ្ញត្តិ បច្ចេកទេស
- ជំរុញនិងលើកទឹកចិត្តវិស័យឯកជនចូលរួមក្នុងការសាងសង់
ការជួសជុល ការថែទាំ និងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
- ជំរុញកិច្ចសហប្រតិបត្ដិការនិងសមាហរណកម្មជាតិ
តំបន់ អនុតំបន់ និងអន្តរជាតិ លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
- លើកទឹកចិត្តចំពោះការសិក្សាស្រាវជ្រាវបច្ចេកទេសនិងការផ្ទេរបច្ចេកវិជ្ជាថ្មីៗ
ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា -
អភិវឌ្ឍធនធានមនុស្សក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
v ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះរាល់សកម្មភាព
ពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនា សម្ព័ន្ធផ្លូវ នៅក្នុងព្រះរាជាណាចក្រកម្ពុជា (ការសាងសង់ផ្លូវ
និងការជួសជុលថែទាំផ្លូវ)។
v សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ត្រូវបានកំណត់ដូចខាងក្រោម
៖
១- ក្រសួងសាធារណការនិងដឹកជញ្ជូនមានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវល្បឿន
លឿន ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវផ្សេងទៀតដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ។
២-
ក្រសួងអភិវឌ្ឍន៍ជនបទមានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវជនបទ និងផ្លូវផ្សេងទៀត
ដែលរាជរដ្ឋាភិ-បាលប្រគល់ឱ្យ។
៣-
រដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវរាជធានី ផ្លូវក្រុង
ផ្លូវទីរួមស្រុក នៃខេត្ត និងផ្លូវដែលធម្មតាស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងសាធារណការ
និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ
ហើយដែលក្រសួងទាំងពីរខាងលើធ្វើប្រតិភូកម្មអំណាច
ឬផ្ទេរមុខងារទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្លូវផ្សេង
ទៀតក្រោយពេលមានការសម្រេចឯកភាពពីរាជរដ្ឋាភិបាល។
៤-
ការបែងចែកសមត្ថកិច្ចគ្រប់គ្រង់ផ្លូវថ្នល់ផ្សេងទៀត ត្រូវកំណត់ដោយរាជរដ្ឋាភិបាល។
v ផ្លូវថ្នល់បែងចែកជា បី ប្រភេទគឺ ផ្លូវជាតិ
ផ្លូវខេត្ត និងផ្លូវឃុំ។ ផ្លូវថ្នល់ និងដីចំណីផ្លូវ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ។
ផ្លូវក្នុងទីក្រុង ទីរួមខេត្ត គ្មានចំណីផ្លូវទេ ប៉ុន្តែមានចិញ្ជើមផ្លូវ ។
- ផ្លូវជាតិ គឺជាផ្លូវទាំងឡាយណា ដែលអាជ្ញាធរមានសមត្ថកិច្ច
បានប្រកាស ឬកំណត់ថាជាផ្លូវជាតិ។ ផ្លូវជាតិ គឺជា ៖
§ ផ្លូវតភ្ជាប់ពីរាជធានី ទៅខេត្ត
និងព្រំដែនអន្តរជាតិ
§ ផ្លូវតភ្ជាប់ពីខេត្តមួយ ទៅខេត្ត
និងព្រំដែនអន្តរជាតិ ។
- ផ្លូវខេត្ត គឺជា ៖
§ ផ្លូវតភ្ជាប់ពីស្រុកមួយ ទៅស្រុក
និងព្រំដែនអន្តរជាតិ
§ ផ្លូវតភ្ជាប់ពីស្រុកមួយ ទៅរាជធានី-ខេត្ត និងព្រំដែនអន្តរជាតិ
§ ផ្លូវតភ្ជាប់ពីផ្លូវជាតិមួយ ទៅផ្លូវជាតិមួយ
§ ផ្លូវតភ្ជាប់ពីផ្លូវជាតិមួយ ទៅទីរួមខេត្តមួយទៀត ។
-
ផ្លូវឃុំ
គឺជា ៖
§ ផ្លូវតភ្ជាប់ពីស្រុកមួយ ទៅស្រុកមួយទៀត
§ ផ្លូវតភ្ជាប់ពីស្រុកមួយ ទៅឃុំមួយទៀត
§ ផ្លូវតភ្ជាប់ពីឃុំមួយ ទៅឃុំមួយទៀត ។
v ដីចំណីផ្លូវ ត្រូវបានកំណត់សម្រាប់អភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជា
៖
- ផ្លូវរថភ្លើងក្នុងទីក្រុង ៣០ ម៉ែត្រ គិតពីសងខាងអ័ក្សផ្លូវ (ច្បាប់ភូមិបាល
មាត្រា ១៥ )
- ផ្លូវរថភ្លើងក្នុងទីជនបទ ១០០ ម៉ែត្រ គិតពីសងខាងអ័ក្សផ្លូវ (ច្បាប់ភូមិបាល មាត្រា ១៥ )
- ផ្លូវថ្នល់មានលេខ មួយខ្ទង់ ៣០ ម៉ែត្រ គិតពីសងខាងអ័ក្សផ្លូវ (ទីប្រជុំជនកំណត់ដោយឡែក)
- ផ្លូវថ្នល់មានលេខ ពីរខ្ទង់ ២៥ ម៉ែត្រ គិតពីសងខាងអ័ក្សផ្លូវ (ទីប្រជុំជនកំណត់ដោយឡែក)
- ផ្លូវខេត្ត ២០
ម៉ែត្រ គិតពីសងខាងអ័ក្សផ្លូវ (ទីប្រជុំជនកំណត់ដោយឡែក)
- ផ្លូវឃុំ ១៥
ម៉ែត្រ គិតពីសងខាងអ័ក្សផ្លូវ (ទីប្រជុំជនកំណត់ដោយឡែក)
- ផ្លូវលំ ផ្លូវរទេះ និងផ្លូវដើរ ជាសាធារណៈរបស់រដ្ឋ
៤ - ៦ ម៉ែត្រ គិតពីសងខាងអ័ក្សផ្លូវ
(អាស្រ័យលើ ការកំណត់ជាក់ស្តែងរបស់អាជ្ញាធរមានសមត្ថិកិច្ច) ។
(ក្នុងតំបន់កំពុងចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ
ការកំណត់ដីចំណីផ្លូវ ត្រូវសម្រេចដោយគណៈកម្មការរដ្ឋបាលដីធ្លី)
v មាត្រា ១៤៨ នៃច្បាប់ភូមិបាល ចែងថាការកំណត់ព្រំដី
និងកម្មសិទ្ធិស្ថិតនៅតាមបណ្តោយផ្លូវសាធាណៈត្រូវកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច យោងតាមសេចក្តីត្រូវការជាក់ស្តែង
នៃផលប្រយោជន៍រួម ជាពិសេស ការធ្វើចរាចរ ។ នៅពេលដែលអាជ្ញាធរធ្វើការសម្រេចពង្រីកទំហំផ្លូវ
សំណង់ទាំងឡាយដែលស្ថិតនៅលើបន្ទាត់ជួរតម្រង់ត្រូវបន្ថយទៅក្រោយ ។ បើជារបងធម្មតា ឬសំណង់ស្រាលអាជ្ញាធរតម្រួវឱ្យធ្វើការរំកិលទៅក្រោយ
។ ចំពោះដីដែលបានកាន់កាប់ស្របច្បាប់ របងស្របច្បាប់ និងសំណង់ស្របច្បាប់ មានសិទ្ធិទាមទារសំណងការខូចខាត។
+
ប្រភពឯកសារ
(ច្បាប់ភូមិបាលឆ្នាំ២០០១ និងសេចក្តីសម្រេច ស្តីពីការធ្វើចំណាត់ថ្នាក់ដីរដ្ឋ)
ដោយលោក P.Sam@Sakhada.
Labels: Business and Law, Document
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home