ការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ # Head of Village elected
ការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ # Head of Village elected
យោងព្រះរាជក្រមលេខ នស/រកម/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១
ដែលប្រកាសច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
ស្តីពីការជ្រើសរើសឱ្យមានមេភូមិ អនុភូមិ សមាជិកភូមិ
និងជំនួយការភូមិសម្រាប់ភូមិនីមួយៗ ចំណុះឱ្យឃុំ ។
យោងសេចក្តីណែនាំលេខ០០៤
ស.ណ.ន ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦ របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទនៃការជ្រើសរើស
ការតែងតាំង និងផ្តាស់ប្តូរមេភូមិ អនុភូមិ សមាជិកភូមិ និងរបៀបរបបធ្វើការ។
ភូមិ
គឺជាកន្លែងប្រមូលផ្តុំដោយផ្ទះ និងគ្រួសារប្រជាពលរដ្ឋជាច្រើន។ ប្រមូលផ្តុំភូមិជាច្រើនបង្កើតបានជាឃុំ
ឬសង្កាត់មួយ ។
១. មេភូមិ អនុភូមិ និងសមាជិកភូមិ
មេភូមិ ៖ គឺជាសេនាធិការឱ្យមេឃុំ ដែលទទួលខុសត្រូវរួម
នៅក្នុងភូមិរបស់ខ្លួន។ ជាតំណាងឱ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិ និងជាខ្សែររយៈចម្បងសម្រាប់តភ្ជាប់ទំនាក់ទំនងរវាងភូមិ
និងក្រុមប្រឹក្សាឃុំ ឬសង្កាត់ ។ បង្កើនការពិគ្រោះយោបល់ ទទួលការណែនាំ
និងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ។ ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការនានារបស់ឃុំ
សង្កាត់ នៅពេលដែលក្រុមប្រឹក្សាឃុំ សង្កាត់ មានតម្រូវការ ដើម្បីផ្តល់យោបល់អំពីភូមិរបស់ខ្លួនដូចជា
៖
-
ផ្តល់យោបល់ដល់គណៈកម្មាធិការកិច្ចការភូមិ
អំពីតម្រូវការ និងផលប្រយោជន៍ភូមិ
-
ផ្តល់យោបល់ដល់គណៈកម្មាធិការកិច្ចការភូមិ
អំពីរបៀបបង្កើន និងកសាងសមត្ថភាព និងធនធានក្នុងភូមិ ។
-
ផ្តល់យោបល់ដល់គណៈកម្មាធិការកិច្ចការភូមិ
អំពីការកសាងផែនការ និងថវិកាឃុំ សង្កាត់។
-
ផ្តល់ព័ត៌មាន
និងរាយការណ៍រាល់បញ្ហា និងសំណូមពរ ជូនក្រុមប្រឹក្សាឃុំ។
អនុភូមិ
៖ ជាជំនួយការឱ្យមេភូមិ ។
សមាជិកភូមិ
៖ ជាលេខាធិការឱ្យមេភូមិ ។
២. របៀបរបបការងាររបស់ មេភូមិ អនុភូមិ និងសមាជិកភូមិ
-
ជួបប្រជុំគ្នាយ៉ាងតិច
មួយដងក្នុងមួយខែ
-
ធ្វើការពិគ្រោះយោបល់ឱ្យបានទៀតទាត់
ជាមួយពលរដ្ឋក្នុងភូមិ
-
រាយការណ៍ជូនក្រុមប្រឹក្សាឃុំ
សង្កាត់ជ្រាប ។
៣. បែបបទ និងនីតិវិធី នៃការជ្រើសរើសមេភូមិ
អនុភូមិ និងសមាជិកភូមិ
យោងតាមមាត្រា៣០ និងមាត្រា៨៦
នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវធ្វើការជ្រើសរើសមេភូមិ អនុភូមិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ក. បេក្ខជនដែលអាចជ្រើសរើសបាន
ត្រូវមានលក្ខណៈសម្បត្តិ ដូចជា ៖
-
មានសញ្ជាតិខ្មែរ
-
មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតជាតិ
-
មានអាយុយ៉ាងតិច
២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ស្នើបេក្ខជន
-
ចេះអាន
និងសសេរអក្សរខ្មែរ
-
មានទីលំនៅ
និងអាសយដ្ឋានអចិន្ត្រែយិ៍នៅក្នុងភូមិនោះ
ខ. នីតិវិធី នៃការជ្រើសរើស
ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវជ្រើសរើសមេភូមិ
សម្រាប់ភូមិនីមួយៗ តាមវិធីដូចខាងក្រោម ៖
-
ការប្រជុំក្រុមប្រឹក្សាឃុំ
សង្កាត់
-
ការប្រជុំជ្រើសរើសបេក្ខជនមេភូមិ
-
រៀបចំគណៈកម្មការ
និងបោះឆ្នោតជ្រើសរើសមេភូមិ
-
ចេញសេចក្តីសម្រេច
តែងតាំងមេភូមិ ។
By P.Sam@Sakhada
Labels: Business and Law, Document
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home