ការបរិហារកេរ្តិ៍ និងជេរប្រមាថអ្នករាជការសាធារណៈ #Defamation and Insulting public officer# law of Cambodia.
ការបរិហារកេរ្តិ៍ និងជេរប្រមាថអ្នករាជការសាធារណៈ
( Defamation and Insulting public officer )
យោងតាមមាត្រា ៣០៩. នីតិវិធីបណ្តឹងបរិហាកេរ្តិ៍
និងបទជេរប្រមាថ
·
ក្នុងករណីដែលមានការបរិហារកេរ្តិ៍ ឬការជេរប្រមាថចំពោះសមាជិករាជរដ្ឋាភិបាល
មន្ត្រីរាជការសាធារណៈ ឬពលរដ្ឋដែលទទួលបន្ទុកបេសកកម្មសាធារណៈ ឬអាណត្តិសាធារណៈ
ការចោទប្រកាន់នឹងត្រូវធ្វើឡើងតាមបណ្តឹងរបស់សាមីខ្លួន ឬបណ្តឹង
របស់ប្រធានស្ថាប័នសាមី។
·
ក្នុងករណីដែលមានការបរិហាកេរ្តិ៍
ឬការជេរប្រមាថចំពោះបុគ្គលឯកជន ការចោទប្រកាន់នឹងត្រូវធ្វើឡើងតាមបណ្តឹងរបស់សាមីខ្លួនដែលទទួលរងនូវការបរិហាកេរ្តិ៍
ឬការជេរប្រមាថនោះ។
·
ពាក្យប្តឹងរបស់សាមីខ្លួន ឬប្រធានសា្ថប័នសាមី
ដែលមានចែងក្នុងកថាខណ្ឌទី ១ និងទី ២ ខាងលើនេះ
គឺជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ដោយអយ្យការ ហើយការដកពាក្យប្តឹងវិញរបស់អ្នកប្តឹង
នាំឲ្យបណ្តឹងអាជ្ញារលត់។
· ក៏ប៉ុន្តែ ការចោទប្រកាន់អាចនឹងត្រូវធ្វើឡើងដោយស្វ័យប្រវត្តដោយព្រះរាជអាជ្ញា កាលបើការបរិហាកេរិ៍្ត ឬជេរប្រមាថនោះ ត្រូវធ្វើឡើងប្រឆាំងនឹងបុគ្គលម្នាក់ ឬបុគ្គលមួយក្រុម ដោយមូលហេតុដើមកំណើត ជាតិពន្ទុ ពូជសាសន៍ សញ្ជាតិ ឬសាសនារបស់បុគ្គលនោះ។ ក្នុងករណីនេះ នីតិវិធីនៃការបញ្ជូនទៅជំនុំជម្រះត្រូវអនុលោមតាមបទប្បញ្ញាតិ្ត នៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា។
by by P.Sam@Sakhada
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home