ការបែងចែក និងកំណត់ដីចំណីទន្លេ ស្ទឹង បឹង ព្រែក ប្រឡាយ និងអាងទន្លេ# River and lake side management# Cambodian land and river Controlling.
ការគ្រប់គ្រងដីអាងទន្លេ ចំណីស្ទឹង បឹង ព្រែក និងប្រឡាយ
v តាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤
ខែកក្កដា ឆ្នាំ២០១៥ ពីការគ្រប់គ្រងដីចំណី ទន្លេ ស្ទឹង បឹង ព្រែក ប្រឡាយ អាង របស់រាជរដ្ឋាភិបាល។
អនុក្រឹត្យនេះមានបំណងគោលបំណងគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍអាងទន្លេឱ្យមានប្រសិទ្ធិភាពតាមច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក
នៃព្រះរាជាណាចក្រកម្ពុជា។
v ការគ្រប់គ្រងអាងទន្លេ ត្រូវគ្រប់គ្រងដោយគណៈកម្មាធិការជាតិ
និងគណៈកម្មាធិការខេត្តគ្រប់គ្រងអាងទន្លេ ដើម្បីរៀបចំការអនុវត្ត ត្រួតពិនិត្យ
និងវាយតម្លៃធនធានទឹក និងធនធានពាក់ព័ន្ធ ។ ការងារទាំងនោះក៏មាន ដូចជា(មាត្រា ២៥) ៖
o អង្កេត និងធ្វើបញ្ជីសារពើព័ន្ធធនធានទឹក
ដោយផ្តោតទៅលើបរិមាណ និងគុណភាពទឹកលើដី និងទឹកក្រោមដី
o រៀបចំចងក្រងទិន្ន័យ និងព័ត៌មានដោយធ្វើផែនទីស្ថានភាពអាងទន្លេ
និងផែនទីអភិរក្ស
o សហការ ដើម្បីរៀបចំប្លង់គោល និងបញ្ជីទន្លេ ស្ទឹង ព្រឹក
ប្រឡាយ បឹង និងត្រពាំង ។
v ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ
មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់។ យល់ដឹងពីចំណីផ្លូវទឹក
និងចំងាយ ដែលបានចែងដូចខាងក្រោម (មាត្រា ៨) ៖
-
ឆ្នេរ និងពាមសមុទ្រ៖ ចម្ងាយលើសពី១០០ម៉ែត្រ គិតពីមាត់ឆ្នេរ
និងមាត់ពាម (ពេលទឹកជោរអតិបរមា)
- ទន្លេ ៖
ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ
- ចំណីបឹង ៖ ៥0 ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ (ពេលទឹកឡើងអតិបរមា)
-
ស្ទឹង ៖ ចម្ងាយលើសពី៣០ ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង
-
ព្រែក ៖ ចម្ងាយលើសពី២០ ម៉ែត្រ គិតពីមាត់ច្រាំងព្រែក
-
អូរ ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីមាត់ច្រាំងអូរ
-
ប្រឡាយមេ ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
-
ប្រឡាយរង ៖ ចម្ងាយលើសពី៥ ម៉ែត្រ
គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
-
ប្រឡាយស្រោចស្រព ៖ ចម្ងាយលើសពី៣ ម៉ែត្រ
គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
-
អាងទឹក ៖ ចម្ងាយលើសពី១០០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា
ដែលបានតម្កល់នៅក្នុងអាងទឹក
-
បឹងបួរ ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមា
ដែលបានតម្កល់នៅក្នុងអាងទឹក
-
ទំនប់អាងទឹក ៖
o
ចម្ងាយ២០ ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក
ដែលមានកម្ពស់តិចជាង៤ ម៉ែត្រ។
o
ចម្ងាយ១០០ម៉ែត្រ គិតពី ជើងទេរផ្នែកខាងក្រោមទំនប់អាងទឹក
ដែលមានកម្ពស់ពី៤ ម៉ែត្រ ទៅ៨ម៉ែត្រ ក្នុងករណីទំនប់ដែលមានកម្ពស់លើសពី៨ ម៉ែត្រ ឡើងទៅ
ត្រូវបានកំណត់អនុក្រឹត្យដោយឡែក។
យ៉ាងណាក្ដី ការកាន់កាប់ ឬការសាង់សង់
នៅលើដីចំណីមាត់ច្រាំង ឬ ឆ្នេរ នៅតំបន់រាជធានី ក្រុង ខេត្ត ឬតំបន់អភិវឌ្ឍនានា
ក៏ត្រូវបានកំណត់តាមច្បាប់ និងបទបញ្ញត្តិផ្សេងៗថែមទៀតផងដែរ
ដូចជាប្លង់គោលប្រើប្រាស់ដី និងការចុះបញ្ជីដីធ្លីជាដើម ដូច្នេះយើងត្រូវសិក្សាឱ្យបានច្បាស់លាស់ជាមួយមន្រ្តីជំនាញពាក់ព័ន្ធ។
ប្រភពឯកសារ (ច្បាប់ភូមិបាលឆ្នាំ២០០១ និងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ
បឹង បួរ និងព្រែក )
ដោយលោក P.Sam@Sakhada.
Labels: Business and Law, Document
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home