សិទ្ធិរបស់ជនសង្ស័យនៅពេលឃាត់ខ្លួន # Rights of the Suspect at the Time of Arrest.
សិទ្ធិរបស់ជនសង្ស័យនៅពេលឃាត់ខ្លួន
# Rights of the Suspect at the Time of Arrest.
យោងតាមច្បាប់កម្ពុជា ជនណាក៏ដោយដែលត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ចាប់ខ្លួន
ឬឃាត់ខ្លួន មានសិទ្ធិជា មូលដ្ឋានដើម្បីការពារខ្លួន។
សិទ្ធិទាំងនោះរួមមាន ៖
Ø សិទ្ធិប្រាប់ពីឱ្យដឹងពីមូលហេតុ
និងការចោទប្រកាន់ នៃការចាប់ខ្លួន ឬឃាត់ខ្លួន (ជនដែលមានអាយុក្រោម១៤ឆ្នាំ
មិនស្ថិតក្រោមការទទួលខុសត្រូវព្រហ្មទណ្ឌទេ) ។
មន្ត្រីនគរបាលយុត្តិធម៌
ត្រូវប្រាប់អ្នកភ្លាមៗ ពីមូលហេតុនៃការចាប់ខ្លួន ឬឃាត់ខ្លួន ។ មាត្រា៣៨
នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ការចោទប្រកាន់ ការឃាត់ខ្លួន
ឬឃុំខ្លួនជនណាមួយ និងអាចធ្វើទៅបានលុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។ ការចាប់ខ្លួន
ឬឃាត់ខ្លួនត្រូវធ្វើឡើងតាមដីការបស់តុលាការ ឬនៅពេលកំពុងប្រព្រឹត្តអំពើល្មើសជាក់ស្តែងតែប៉ុណ្ណោះ
។ មន្ត្រីនគរបាលយុត្តិធម៌ ក៏អាចឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្នបានដែរ
ប្រសិនបើពួកគេត្រូវបានសង្ស័យថាបានរំលោភច្បាប់ ឬមិនបានសហការជាមួយមន្ត្រីនគរបាលយុត្តិធម៌ក្នុងការស៊ើបអង្កេត
។ មាត្រា ៩៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា
ការឃាត់ខ្លួនជាតម្រូវការចាំបាច់នៃការស៊ើបអង្គេត មន្ត្រីនគរបាលយុត្តិធម៌ អាចឃាត់ខ្លួនជនសង្ស័យថាបានប្រព្រឹត្តបទល្មើស។ មន្ត្រីនគរបាលយុត្តិធម៌
មិនអាចឃាត់ខ្លួនជនសង្ស័យលើសពី ៤៨ម៉ោង (ពីរថ្ងៃ) បន្ទាប់ពីពេលត្រូវឃាត់ខ្លួន
ត្រូវបញ្ជាក់ពីបទចោទ ឬត្រូវដោះលែងករណីរកមិនឃើញកំហុស ។
Ø សិទ្ធិមានមេធាវី
៖ ជនសង្ស័យមានសិទ្ធិពឹកពាក់មេធាវី (បន្ទាប់ពីឃាត់ខ្លួន ២៤ម៉ោង) ។
យោងតាម
មាត្រា៣១១ ក្រមនីតិវិធីព្រហ្មទណ្ឌ ស្តីពីភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ ។ នៅពេលឃាត់ខ្លួនជនសង្ស័យមន្ត្រីនគរបាលយុត្តិធម៌ត្រូវបើកការស៊ើបអង្កេត
និងប្រាប់ពីសិទ្ធិមានមេធាវីរបស់ជនសង្ស័យ នៅក្រោយការឃាត់ខ្លួន ២៤ម៉ោង ដូចមានក្នុង មាត្រា១៤
កថាខ័ណ្ឌទី៣ (ឃ) នៃកតិកាសញ្ញា ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ អំពីសិទ្ធិទទួលបានជំនួយផ្នែកច្បាប់
និងមាត្រា៩៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ស្តីពីជំនួយមេធាវី នៅពេលឃាត់ខ្លួន។ ប្រសិនបើអ្នកមិនមានលទ្ធភាពបង់ថ្លៃសេវាឱ្យមេធាវី
ឬមានមេធាវីរបស់អង្គការឱ្យជួយបាន។
Ø សិទ្ធិរក្សាភាពស្ងៀមស្ងាត់
ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានសិទ្ធិមិននិយាយ
ឬឆ្លើយសំណួររបស់មន្ត្រីនគរបាលយុត្តិធម៌រហូតដល់ពេលបានជួបមេធាវី ។ គ្មាននរណាម្នាក់អាចបង្ខំ ឬធ្វើទារុណកម្មឱ្យឆ្លើយសារភាពនោះទេ។
Ø សិទ្ធិមិនឆ្លើយសារភាព
៖ ជនសង្ស័យមិនត្រូវឆ្លើយសារភាព នូវអ្វីដែលខ្លួនមិនបានប្រព្រឹត្តិនោះទេ ។
ជនសង្ស័យអាចឆ្លើយសារភាពពីអ្វីដែលអ្នកពិតជាបានធ្វើ
ប្រសិនបើគេចង់ ឬអាចចាំដល់ពេលមានមេធាវី ទើបឆ្លើយដោយមានការផ្តល់យោបល់ពីមេធាវី ។ គ្មាននរណាម្នាក់អាចបង្ខំឱ្យអ្នកទទួលសារភាពថាបានប្រព្រឹត្តិល្មើសអ្វីមួយ
ដោយប្រើទារុណកម្ម ឬគំរាមគំហែងនោះទេ។ ជនសង្ស័យត្រូវពិនិត្យចំលើយរបស់អ្នកដែលបានឆ្លើយឱ្យបានច្បាស់
មុននឹងផ្តិតមេដៃ ។
Ø សិទ្ធិត្រូវបាននាំខ្លួនទៅតុលាការ
បន្ទាប់ពីត្រូវបានឃាត់ខ្លួន ជនសង្ស័យមានសិទ្ធិទទួលបានការស៊ើបអង្គេតរឿងក្តី
ដើម្បីបញ្ជាក់ថាអ្នកបានប្រព្រឹត្តិ ឬមិនបានប្រព្រឹត្ត ឱ្យបានត្រឹមត្រូវ។ ប្រសិនបើគេត្រូវចាប់ខ្លួន
ឬឃាត់ខ្លួនដោយសារតែការកាត់ទោស និងផ្តន្ទាទោសកំបាំងមុខនោះ អ្នកអាចស្នើសុំឱ្យមានការកាត់ក្តីម្តងទៀតបាន
ដោយសាកសួរសិទ្ធិទាំងនេះពីមេធាវីឱ្យបានទាន់ពេល។
Ø សិទ្ធិជូនដំណឹងដល់អ្នកផ្ទះឱ្យបានដឹងពីការចាប់ខ្លួន
ឬឃាត់ខ្លួន
បន្ទាប់ពីបានឃាត់ខ្លួនមន្ត្រីនគរបាលយុត្តិធម៌ត្រូវជូនដំណឹងដល់អ្នកផ្ទះរបស់ជនសង្ស័យអោយបានលឿន
តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ។ ប្រសិនបើជនសង្ស័យមានអាយុក្រោម១៨ឆ្នាំ
មន្ត្រីនគរបាលយុត្តិធម៌ ត្រូវប្រាប់ឪពុកម្តាយរបស់គេ ឱ្យបានដឹងអំពីការចាប់ខ្លួន។
Ø សិទ្ធិប្តឹងពីការបដិសេធ
សិទ្ធិរបស់អ្នក ៖ មន្ត្រីនគរបាលយុត្តិធម៌គ្រប់រូប
និងអាជ្ញាធរដែលមានសិទ្ធិឃាត់ខ្លួន ត្រូវគោរពតាមសិទ្ធិរបស់ជនសង្ស័យខាងលើ ។
ប្រសិនអ្នកត្រុវរំលោភបំពានសិទ្ធិនេះ អ្នកអាចប្តឹងទៅកាន់ចៅក្រម និងព្រះរាជអាជ្ញា
ឬមេធាវីរបស់ពួកគេបាន ។
by P.Sam@Sakhada
Labels: Business and Law, Document
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home