Thursday, June 8, 2023

មូលប្បទានបត្រ ឬសែក # Check or Cheque


 មូលប្បទានបត្រ

I. និយមន័យ    

 មូលប្បទានបត្រ ឫ សែក (Check) គឺជាបញ្ជាដោយឥតលក្ខខណ្ឌទៅធនាគារណាមួយ ជាលាយលក្ខណ៍អក្សរ និង មានចុះហត្ថលេខាដោយបុគ្គលអ្នកចេញបញ្ជានេះ ក្នុងគោលបំណងតម្រូវឲ្យធនាគារទូទាត់ប្រាក់ក្នុងចំនួនកំណត់ណាមួយ ឲ្យទៅបុគ្គលណាម្នាក់ទៀតតាមបញ្ជា។

          វិស័យធនាគារនៅកម្ពុជា បានរីកលូតលាស់ដូចផ្សិត ដោយហេតុថាជាទូទៅប្រតិបត្តិការជំនួញភាគច្រើនបានពឹងផ្អែកលើការទូទាត់ប្រាក់តាមប្រព័ន្ធធនាគារ និងពិសេសការពេញនិយមការប្រើមូលប្បទានបត្រ (មូលប្បទានុបត្រ)  ជំនួសឲ្យសាច់ប្រាក់សុទ្ធដែលមានចំនួនច្រើន ព្រោះវាត្រូវបានគេយល់ថាមានភាពងាយស្រួល និងមានសុវត្ថិភាពជាងមុន ។

          យោងតាមធនាគារជាតិនៃកម្ពុជា បានឲ្យនិយមន័យថា មូលប្បទានបត្រ (មូលប្បទានុបត្រ) គឹជាបញ្ជាដោយឥតលក្ខខណ្ឌទៅធនាគារ ជាលាយលក្ខណ៍អក្សរនិងមានចុះហត្ថលេខាដោយបុគ្គលអ្នកចេញបញ្ជានេះ ក្នុងគោលបំណងតម្រូវឲ្យធនាគារទូទាត់ប្រាក់ក្នុងចំនួនកំណត់ណាមួយឲ្យទៅបុគ្គលម្នាក់ទៀតតាមបញ្ជា។ យើងក៏អាចនិយាយយ៉ាងសាមញ្ញថា ជាក្រដាសបញ្ជាក់ដែលអាចយកទៅបើកប្រាក់ពីធនាគារ ស្របតាមការតម្រូវដូចមានចែងក្នុងច្បាប់ស្ដីឧបករណ៍អាចជួញដូរបាន និង ប្រតិបត្តិការទូទាត់សងប្រាក់ ។

II.របៀបមើលមូលប្បទានបត្រ ឬ មូលប្បទានុបត្រ

បើនិយាយជាសាមញ្ញមូលប្បទានបត្រ ឬ មូលប្បទានុបត្រ ជាប័ណ្ណដែលបោះពុម្ពដោយគ្រឹះស្ថានហិរញ្ញវត្ថុ (ធនាគារ) សម្រាប់ឲ្យអតិថិជនរបស់ពួកគេប្រើប្រាស់ក្នុងការទូទាត់ផ្សេងៗ ហើយភាគច្រើនគឺត្រូវពេលទូទាត់លើការចំណាយធំៗ។ នៅពេលដែលម្ចាស់គណនីចុះហត្ថលេខាលើប័ណ្ណរួចរាល់អ្នកទទួលមានសិទ្ធិអាចទៅដកប្រាក់នៅគ្រឹះស្ថានហិរញ្ញវត្ថុនោះបានហើយ។ ទោះបីជាមធ្យោបាយទូទាត់ប្រាក់មានសុវត្ថិភាពតែវាក៏មានហានិភ័យខ្ពស់ដែរ តួយ៉ាងដូចជាពេលប៉ះចំមូលប្បទានុបត្រខ្យល់​ (មូលប្បទានុបត្រស្អុយ) ឬមូលប្បទានុបត្រដែលមានបញ្ហាលើការលាយល័ក្ខណ៍អក្សរ។

          រាល់ចំណុចត្រូវបំពេញទាំងអស់នៅលើសេកត្រូវសរសេរដោយដៃ លើកលែងករណីខ្លះឈ្មោះបហារ័កត្រូវបានបោះពុម្ពចេញមកស្រាប់​​ ។

          . កាលបរិចេ្ឆទ

 ថ្ងៃខែឆ្នាំដែលសរសេរនៅលើមូលប្បទានុបត្រចាំបាច់ត្រូវមាន(ថ្ងៃចេញមូលប្បទានុបត្រ)ប្រសិនបើគ្មានថ្ងៃខែឆ្នាំច្បាស់លាស់ ធនាគារនឹងចាត់ទុកមូលប្បទានុបត្រនេះជាមោឃៈ។ យ៉ាងណាក៏ដោយ ធនាគារមិនលើកទឹកចិត្តឲ្យអ្នកចេញមូលប្បទានុបត្រសរសេរថ្ងៃទុកមុនឡើយ ។

          . ឈ្មោះអ្នកទទួល

          អ្នកទទួលត្រូវពិនិត្យមើលឈ្មោះរបស់ខ្លួនឲ្យបានច្បាស់លាស់ ជៀសវាងសរសេរឈ្មោះខុស  ពុំដូច្នោះករណីមានកំហុសត្រង់ណាមួយនោះ ខាងធនាគារនឹងបដិសេធមិនទទួលយកមូលប្បទានុបត្ររបស់អ្នកនោះឡើយ ។ ឈ្មោះអ្នកទទួលគឺជាឈ្មោះអ្នកដែកបើកមូលប្បទានុបត្រនេះ ហើយខាងធនាគារនឹងសុំអត្តសញ្ញាណប័ណ្ណអ្នកដើម្បីពិនិត្យបញ្ជាក់ ។ ដូចនេះអ្នកត្រូវបាកដថាឈ្មោះដែលបានសរសេរលើមូលប្បទានុបត្រដូចទៅនឹង ឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណរបស់អ្នក។

          . ចំនួនទឹកប្រាក់

          ចំនួនទឹកប្រាក់នៅលើមូលប្បទានុបត្រត្រូវមានសរសេរពីរដង។ មួយសរសេរជាលេខ និងមួយទៀតសរសេរបញ្ជាក់ជាអក្សរ។ អ្នកត្រួវពិនិត្យទឹកលុយឲ្យបានត្រឹមត្រូវទាំងសំណេរ ជាអក្សរ  ​​និង ​ ​ ​ សំណេរចំនួនទឹកលុយជាលេខ ។

          . ឈ្មោះបហារ័ក

ឈ្មោះ បហារ័ក ជាឈ្មោះក្រុមហ៊ុន ឬបុគ្គលដែលជាអ្នកចេញមូលប្បទានុបត្រឲ្យអ្នកទទួល

        . អាសយដ្ឋាន

ជាទូទៅចំណុចនេះ គេអាចមិនបំពេញ ឬទុកទំនេរចោលតែម្ដង ព្រោះវាមិនសូវជាចាំ​បាច់។

          . គោលបំណង

          អ្នកចេញមូលប្បទានុបត្រ ត្រូវបញ្ជាក់ពីគោលបំណងនៃមូលប្បទានុបត្រនេះដោយសរសេរខ្លីៗ ដើម្បីផ្ដល់ត៌មានឲ្យខាងធនាគារ ប៉ុន្តែគេអាចទុកចន្លោះនេះចោលក៏បាន ។

          . ហត្ថលេខា

          ធនាគារមិនទទួលយកមូលប្បទានុបត្រមួយនោះឡើយ ប្រសិនបើមូលប្បទានុបត្រមិនមានហត្ថលេខា និង/ឬ ត្រានោះទេ (អាស្រ័យទៅតាមលក្ខខណ្ឌធនាគារអាចតម្រូវឲ្យមានទាំងពីរ ឬ ហត្ថលេខា ) ។

          អ្នកគួរពិនិត្យបញ្ជាក់ឲ្យហើយដែរថាមូលប្បទានុបត្រមានហត្ថលេខា ឬត្រាត្រឹមត្រូវតាមលក្ខខណ្ឌសិនសឹមទទួលយក ។

          . ចំណុចមួយចំនួនដែលធ្វើឲ្យធនាគារមិនទទួលមូលប្បទានុបត្រ

          - មូលប្បទានុបត្រមិនមានសរសេរកាលបរិចេ្ឆទ

          - មូលប្បទានុបត្រទុកយូរហួសថ្ងៃបើក លើសពី ០៣ខែ ទៅ ៦ខែ

          - អ្នកទៅដកមូលប្បទានុបត្រមុនថ្ងៃ

          - គណនីរបស់អ្នកចេញមូលប្បទានុបត្រគ្មានលុយ។


          ក្រៅពីចំណុចខាងលើនេះ ធនាគារមួយចំនួនអាចនឹងផ្ដល់លក្ខខណ្ឌផ្សេងៗដូចជាការគូសឆូត ដើម្បីដកប្រាក់បានតែរយៈបញ្ចូលលុយទៅក្នុងគណនី (មិនឲ្យជាប្រាក់សុទ្ធ) ជាដើម ។ អ្នកចេញមូលប្បទានុបត្រ អាចស្វែងយល់លម្អិត បន្ថែមពីលក្ខន្តិកៈមួយចំនួនពីខាងធនាគាររបស់ពួកគាត់ ត្បិតថា លក្ខន្តិកៈអាចនឹងខុសគ្នាពីធនាគារមួយទៅធនាគារមួយផ្សេងទៀត ។

III. ប្រភេទនៃមូលប្បទានបត្រ

មូលប្បទានបត្រមានប្រភេទដូចជា៖

-  បហារ័ក        : បុគ្គលដែលចេញបញ្ជាឲ្យទូទាត់សងមូលប្បទានបត្រ ឬ រូបិយាណត្តិ ។

-  បហារិត         : បុគ្គលដែលទទួលបញ្ជាឲ្យទូទាត់សងមូលប្បទានបត្រ ឬ រូបិយាណត្តិ ។

-   អត្ថគាហក    : បុគ្គលដែលទទួលផលពីការទូទាត់សងមូលប្បទានបត្រ រូបិយាណត្តិ ឬ ប័ណ្ណសងតាមបញ្ជា នៅពេលដែលត្រូវបានចេញផ្សាយ ។

១. ការចេញ និងទម្រង់នៃមូលប្បទានបត្រ

មូលប្បទានបត្រ អាចត្រូវបានសរសេរជាអក្សរខ្មែរ ឬ ជាអក្សរបរទេសនិងត្រូវតែមាននិទ្ទេសទាំងឡាយដូចខាងក្រោម ៖

-  មូលប្បទានបត្រ ដែលចារឹកជាភាសាណាមួយ ដែលប្រើក្នុងការចេញឧបករណ៍នេះ

-  បញ្ជាដោយឥតល័ក្ខខ័ណ្ឌឲ្យទូទាត់សងចំនួនប្រាក់ជាកំណត់មួយ

-  ឈ្មោះរបស់បហារិតដែលជាធនាគារត្រូវទូទាត់សងប្រាក់

-  កន្លែងដែលត្រូវធ្វើការទូទាត់សងប្រាក់

-  កាលបរិច្ឆេទ និងកន្លែង ដែលមូលប្បទានបត្រត្រូវបានចេញហត្ថលេខារបស់បហារ័ក ដែលជាបុគ្គលចេញបញ្ជាលើមូលប្បទានបត្រ (មាត្រា៤)។

 

ឧបករណ៍ដែលខ្វះនិទ្ទេសណាមួយ ដូចមានចែងនៅក្នុងមាត្រា៤ នៃច្បាប់នេះ ពុំមាន      សុពលភាពជាមូលប្បទានបត្រឡើយ លើកលែងតែក្នុងករណីទាំងឡាយ ដែលបញ្ជាក់នៅក្នុងកថាខណ្ឌខាងក្រោម៖

          ១.បើគ្មានការបញ្ជាក់ជាពិសេសទេ កន្លែងដែលបញ្ជាក់នៅក្បែរឈ្មោះរបស់បហារិត ត្រូវបានចាត់ទុកថា ជាកន្លែងត្រូវទូទាត់សងប្រាក់។ បើមានកន្លែងច្រើនបញ្ជាក់នៅក្បែរឈ្មោះរបស់   បហារិត មូលប្បទានបត្រនោះ អាចត្រូវទូទាត់សងប្រាក់ នៅកន្លែងដែលបញ្ជាក់មុនបង្អស់ ។

          ២. បើគ្មានសេចក្ដីបញ្ជាក់ទាំងនេះ និងសេចក្ដីបញ្ជាក់ណាមួយផ្សេងទៀតទេ  មូលប្បទានបត្រ អាចត្រូវទូទាត់សងប្រាក់នៅកន្លែងដែលបហារិតមានទីស្នាក់ការកណ្ដាលរបស់ខ្លួន ។

          ៣. មូលប្បទានបត្រ ដែលមិនបានបញ្ជាក់ច្បាស់លាស់នូវកន្លែងនៃការចេញ ត្រូវបានចាត់ទុកថាចេញនៅកន្លែងដែលបញ្ជាក់នៅក្បែរឈ្មោះរបស់បហារ័ក (មាត្រា៥)។

២.ការបង្ហាញមូលប្បទានបត្រ និង ទូទាត់សងប្រាក់

          មូលប្បទានបត្រ ត្រូវបានទូទាត់សងប្រាក់នៅពេលបង្ហាញ។ បដិញ្ញាណាមួយដែលមានន័យផ្ទុយពីនេះ មិនត្រូវយកជាការបានឡើយ (មាត្រា ៣១ )។

មូលប្បទានបត្រ ត្រូវតែបង្ហាញដើម្បីឲ្យ ទូទាត់សងប្រាក់ក្នុងរយៈពេលប្រាំមួយ(៦)ខែ គិតពីថ្ងៃចេញផ្សាយ (មាត្រា ៣២)។

IV. ការចេញផ្សាយមូលប្បទានបត្រសាច់ប្រាក់

          មូលប្បទានបត្រសាច់ប្រាក់ត្រូវបានចេញឲ្យអតិថិជនអ្នកស្នើសុំទិញ ដែលមាន ឬគ្មានគណនីជាមួយធនាគារ៖

        -ទាក់ទងមកសាខាធនាគារណាមួយ ដែលនៅជិត ដើម្បីបំពេញទម្រង់ស្នើសុំទិញមូលប្បទានបត្រសាច់ប្រាក់

          -ប្រសិនបើគ្មានគណនីជាមួយធនាគារសូមភ្ជាប់ជាមួយនូវ អត្តសញ្ញាណប័ណ្ណ លិខិតឆ្លង ដែន ឬប័ណ្ណផ្សេងទៀតដែលមានសុពលភាពប្រើប្រាស់ ។

 តម្លៃសេវា

          - ថ្លៃលើសេវាការចេញផ្សាយមូលប្បទានបត្រសាច់ប្រាក់ក្នុងមួយសន្លឹក ៤០,០០០រៀល រឺ ១០ដុល្លារអាមេរិក រឺ ១០០ បាត

          - គិតកម្រៃសេវាដូចជា ការផ្ទេរប្រាក់ក្នុងស្រុក ចំពោះអតិថិជនស្នើសុំទិញដែលយកសាច់ប្រាក់ទៅដាក់ចូលគណនីរបស់គាត់​ឬដកប្រាក់នៅធនាគារ គ្រប់សាខាខេត្ត-រាជធានី

          - មិនគិតកម្រៃសេវា (ការចេញផ្សាយមូលប្បទានបត្រសាច់ប្រាក់ និងផ្ទេរប្រាក់ក្នុងស្រុក)សម្រាប់អតិថិជនអ្នកផ្គត់ផ្គង់របស់ធនាគារ ។

V. មូលប្បទានុបត្រធនាគារ

          មូលប្បទានបត្រធនាគារ គឺជាមូលប្បទានបត្រដែលចេញដោយធនាគារ ហើយក៏ទទួលបានទំនួលខុសត្រូវ ដើម្បីធ្វើឲ្យវាមានប្រសិទ្ធភាព។ មូលប្បទានបត្រគឺចេញដោយបុគ្គល ឬក្រុមហ៊ុនមានមូលនិធិដើម្បីអាចទូទាត់វាបានតាមកាលបរិច្ឆេទកំណត់។

     ១. លក្ខណៈពិសេស និងប្រភេទនៃមូលប្បទានបត្រធនាគារ

          លក្ខណៈពិសេសនៃមូលប្បទានប័ត្រៈ

- ត្រូវបានចេញដោយធនាគារ ហើយមិនមែនដោយបុគ្គលធម្មតានោះទេ ប៉ុន្តែវាគឺជាធនាគារដែលបង្កើតឡើងមូលប្បទានបត្រនោះ ។

     - មានការបម្រុងទុក ពីធនាគារខ្លួនឯង ពីអង្គភាពដែលបានចេញមូលប្បទានបត្រនោះ ។

     - មានប្រូបាប៊ីលីតេខ្ពស់នៃការប្រមូល ដោយសារតែធនាគារចូលរួម បើទោះបីជាបុគ្គលនោះមិនមែនសមតុល្យក៏ដោយក៏គាត់អាចបង់ប្រាក់ដោយខ្លួនឯងបាន ( ហើយបន្ទាប់មកកាត់គណនីនោះចេញពីប្រាក់ចំណូលនាពេលអនាគត់សម្រាប់បុគ្គលនោះ ) ។

     ប្រភេទនៃមូលប្បទានប័ត្រៈ

          - ការត្រួតពិនិត្យធនាគារផ្ទាល់ខ្លូន : វាត្រូវបានកំណត់លក្ខណៈពីព្រោះអ្នកដែលត្រូវបានចេញឲ្យបុគ្គលឬក្រុមហ៊ុន ម្យ៉ាងទៀតអ្នកដែលនឹងចេញមូលប្បទានបត្រនោះជាបុគ្គល ឬ​ក្រុមហ៊ុន

          - ពិនិត្យបញ្ចូលទៅក្នុងគណនី : គឺជាទម្រង់ធម្មតានៃវត្ថុទាំងនេះ ហើយទោះបីជាវាអាចត្រូវបានប្រមូលដោយបុគ្គល ឬក្រុមហ៊ុនក៏ដោយ មូលប្បទានបត្រតម្រូវឲ្យវាត្រូវបង់ទៅក្នុងគណនីធនាគារពោលគឺអ្នកមិនអាចយកលុយបានទេ ហើយមិនមានអ្នកណាអាចចូលហើយទទួលបានប្រាក់ភ្លាមៗនោះទេ ។

          - ពិនិត្យឆ្លង : តាមពិតទៅ គឹជាមូលប្បទានបត្រធនាគារផ្ទាលខ្លួនដែលវិធីបង់ប្រាក់របស់វាអាចជាអ្នកកាន់ឬជាសាច់ប្រាក់ ។ នោះមានន័យថា ទោះបីជាវានិយាយថាវាជាសាច់ប្រាក់ឬអ្នកកាន់ក៏ដោយ តាមពិតទម្រង់នៃការទូទាត់ត្រូវបានបដិសេដ ហើយវាអាចត្រូវបានប្រមូលបានលុះត្រាតែវាត្រូវបានបាត់បង់ទៅក្នុងគណនី ។

ដូចនេះ  ជាសាមញ្ញមូលប្បទានបត្រ ឬ មូលប្បទានុបត្រ ជាប័ណ្ណដែលបោះពុម្ពដោយគ្រឹះស្ថានហិរញ្ញវត្ថុ (ធនាគារ) សម្រាប់ឲ្យអតិថិជនរបស់ពួកគេប្រើប្រាស់ក្នុងការទូទាត់ផ្សេងៗ ហើយភាគច្រើនគឺត្រូវពេលទូទាត់លើការចំណាយធំៗ ។ នៅពេលដែលម្ចាស់គណនីចុះហត្ថលេខាលើប័ណ្ណរួចរាល់អ្នកទទួលមានសិទ្ធិអាចទៅដកប្រាក់នៅគ្រឹះស្ថានហិរញ្ញវត្ថុនោះបានហើយ។ ការចេញមូលប្បទានបត្រ ប្រៀបបានដូចជាកាន់លុយ ។ នៅក្រោយពេលចេញមូលប្បទានុបត្រក្នុងពេលកំណត់ណាមួយគ្មានលុយ ( ឬសែកស្អុយ) នោះអ្នកចេញមូលប្បទានុបត្រ ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌ ។



Labels: ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home