Friday, June 2, 2023

ការគ្រប់គ្រងសណ្ដាប់ធ្នាប់​សាធារណៈ (ការរំខានដោយសំលេង) #Public order (noise)

ការគ្រប់គ្រងសណ្ដាប់ធ្នាប់​សាធារណៈ (ការរំខានដោយសំលេង)






តើការចាក់ធុងបាស​ឮ​ៗ ច្បាប់​ចែង​មានទោសកម្រិត​ណា?

បើ​យោង​តាម​សេចក្តីព្រាងច្បាប់​ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ ហាម​ពលរដ្ឋ​បង្ក​សំឡេង​កងរំពង មិនឱ្យ​លើសពី​ម៉ោង ​១០​យប់​ឡើយ​។ បើ​ពលរដ្ឋ​ធ្វើ​ផ្ទុយ​ពីនេះ នឹង​ប្រឈម​វិធានការ​របស់​អាជ្ញាធរ​។

បើ​ពលរដ្ឋ​មានការ​ជួបជុំ​ផឹកស៊ី ច្រៀង រាំ លើស​ពី​ម៉ោង ១០​ យប់ ដែលជា​ការរំខាន​ដល់​ពលរដ្ឋ​ជិតខាង​នោះ ទោះបីជាទីតាំងឯកជន ឬ សាធារណៈ ក៏អាជ្ញាធរ​នឹង​ចុះទៅ​ព្រមាន ឬ​វិន័យ​រដ្ឋបាល​តែម្ដងក្នុងដំណាក់កាល​ដំបូង​។ ​ក្នុងករណី​មិន​រាងចាល អាជ្ញាធរ​នឹង​អនុវត្តតាម​វិធានការ​បន្តបន្ទាប់​ទៀត ដែល​មានចែង​ក្នុង​ច្បាប់​។ ប៉ុន្តែ​បើ​ក្នុងករណី​ពិសេស​ដូចជា​មានកម្ម​វិធី​បុណ្យ រៀប​អាពាហ៍ពិពាហ៍ ឬ​កម្មវិធី​ជួបជុំ​ធំដុំ​អ្វីមួយ ដែល​ត្រូវការ​ច្រៀង​រាំ សប្បាយ​លើស​ម៉ោង​១០​យប់នោះ ពួកគេ​អាច​រាយការណ៍​ជូនដំណឹង​ទៅ​អាជ្ញាធរ ដើម្បី​ជួយ​សម្រួល កុំឱ្យ​ប៉ះពាល់​ដល់​ជិតខាង​»​។​

ក្នុងជំពូក​ទី​៤ នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ ​ផ្នែក​ទី​១ ដែល​និយាយ​ពី  ភាពស្ងប់ស្ងាត់​ត្រង់​មាត្រា​១៦ បាន​ចែងថា ការធ្វើសកម្មភាព​ប៉ះពាល់​ដល់​ភាពស្ងប់ស្ងាត់​ត្រូវ​ហាមឃាត់​ជាអាទិ៍​៖

ក​-​ការប្រើប្រាស់​ឧបករណ៍​បង្ក​ឱ្យឮ​សំឡេង​កងរំពង​ខ្លាំង​រំខាន​ដល់​អ្នកដទៃ​។ 

ខ​-​ការប្រើប្រាស់​ពាក្យសម្តី​ខ្លាំងៗ ឡូឡា ហ៊ោរ​កញ្ជ្រៀវ​រំខាន​អ្នកដទៃ​។

គ​-​ការធ្វើ​អាជីវកម្ម​បង្ក​ឱ្យឮ​សំឡេង​ខ្លាំង​រំខាន​អ្នកដទៃ​។​

ក្នុងមាត្រា​១៧ ក៏​បានចែង​បន្ថែមថា​ រាល់​សំឡេង​បង្ក​ឱ្យឮ​ខ្លាំង​រំខាន​អ្នកដទៃ ត្រូវ​បញ្ឈប់​ចាប់ពី​ម៉ោង​១២​ ថ្ងៃត្រង់​ដល់​ ១៤ ​រសៀល និង​ចាប់ពី​ម៉ោង ​២២​យប់ ដល់​ម៉ោង​ ៥ ​ព្រឹក លើកលែងតែ​មានការ​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

កន្លងមកមាន​ប្រជាពលរដ្ឋ​ខ្លះ បង្ក​សំឡេង​រំខាន​ដល់​អ្នកដទៃ តាមរយៈ​ការចាក់​ធុងបាស់​ច្រៀង រាំ កែច្នៃ​សំឡេង​ម៉ូតូ រថយន្តឱ្យឮ​សំឡេង​ខ្លាំង​ខុស​សំឡេង​ដើម សំឡេង​កែច្នៃ​នៅ​កន្លែង​សិប្បកម្ម ជាពិសេស​ការដឹកជញ្ជូន និង​ទម្លាក់​ទំនិញ​នៅពេល​យប់​ជ្រៅ​ជាដើម​។​

សេចក្តី​ព្រាងច្បាប់ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ ចាប់ពី​មាត្រា​ ៣៨ ដល់ ​៤១ ក៏មាន​ចែង​អំពី​ទោស​ទណ្ឌ​ផងដែរ​។ តាម​មាត្រា​ទាំងនោះចែងថា អំពើ​ល្មើ​សនឹង​ច្បាប់​នេះ ត្រូវ​ផ្ដ​ន្តា​ទោស​ដោយ​ការព្រមាន ការ​ពិន័យ​អន្តរការណ៍ ការដាក់វិន័យ​រដ្ឋបាល ឬ​ការផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ ឬ​/​និង​ពិន័យ​ជា​ប្រាក់​។ ការពិន័យ​នីមួយៗ ​ត្រូវ​អនុវត្ត​តាម​អនុក្រឹត្យ ឬ​តាម​បទ​ប្ប​ញ្ញ​តិ និង​នីតិវិធី​ជា​ធរមាន​។

យើងត្រូវធ្វើដូចម្តេច ដើម្បីការពារកុំអោយមានការរំខានដោយសំលេង ?

ដើម្បីការពារកុំអោយមានការរំខានដោយសំលេង យើងមិនត្រូវស្រែក រឺប្រលែងគ្នា ឬចាក់ធុងបាស់កំសាន្តដោយសំលេងខ្លាំងៗ ។ អប់រំប្រជាជន រឺបងប្អូនយើងអោយយល់ពីការរំខានដោយសំលេង និងផលអាក្រក់របស់វា ។ ត្រូវហ៊ានប្តឹងដល់រដ្ឋអំណាចពេលឃើញមានកើតឡើងនូវការរំខាន់ដោយសំលេង ។ មិនត្រូវធ្វើអ្វីដែលមានសំលេងខ្លាំងៗរំខានដល់អ្នកជិតខាងឡើយ ។

By Sam@Sakhada

Source from Thmey thmey

 

Labels: ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home