Tuesday, June 6, 2023

ប្រភេទបទល្មើស ក្នុងក្រមព្រហ្មទណ្ឌកម្ពុជា# Types of Offenses in the Cambodian criminal Code

 

ប្រភេទបទល្មើស ក្នុងក្រមព្រហ្មទណ្ឌកម្ពុជា

កាលបើមានបទល្មើស ត្រូវមានការផ្តន្ទាទោស ដែលការនោះ​វាស្រ័យទៅលើប្រភេទនៃបទល្មើស និងទោសដែលបានកំណត់ដោយច្បាប់។ ការផ្តន្ទាទោស មានទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់។

គេកំណត់ប្រភេទបទល្មើសជាបី គឺ៖


1. បទលហុ គឺជាប្រភេទបទល្មើសដែលកំណត់ទោស អតិបរិមាដាក់ពន្ធនាគារក្រោម ឬស្មើ ៦ (ប្រាំមួយ)ថ្ងៃ ឬអាចបន្ថែមទោសពិន័យជាប្រាក់ ឬត្រឹមតែពិន័យជាប្រាក់ប៉ុណ្នោះ (ដូចជាបទបរិហារកេរ្តិ៍ក្នុងមាត្រា ៣០៥ នៃក្រមនេះ) ។

2.  បទមជ្ឈឹម គឺជាប្រភេទបទល្មើសដែលកំណត់ទោសអតិបរិមាដាក់ពន្ធនាគារលើស ៦(ប្រាំមួយ)ថ្ងៃ និងក្រោម ឬស្មើ ៥(ប្រាំ)ឆ្នាំ ។ ទោសដាក់ពន្ធនាគារ អាចបន្ថែមទោសពិន័យជាប្រាក់ ។

3.  បទឧក្រិដ្ឋ គឺជាប្រភេទបទល្មើសដែលកំណត់ទោស

o   ជាទោសដាក់ពន្ធនាគារអស់មួយជីវិត (ដូចជាបទឃាតកម្ម ក្នុងមាត្រា ១៩៩ និងរំលោភ ក្នុងមាត្រា ២៣៩ នៃក្រមនេះ)

o   ជាទោសដាក់ពន្ធនាគារលើសពី ប្រាំឆ្នាំ និងក្រោម ឬស្មើ ៣០ឆ្នាំ ។

 

Labels: ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home