Wednesday, June 14, 2023

បទហិង្សាដោយចេតនា# Intentional violence


បទហិង្សាដោយចេតនា# Intentional violence

អំពើហិង្សា គឺជាអំពើដែលបង្កើតឲ្យមានផលវិបាកធ្ងន់ធ្ងរលើរូបរាងកាយ ផ្លូវចិត្ត ផ្លូវភេទ និងសេដ្ឋកិច្ចដល់ជនរងគ្រោះ ក្រុមគ្រួសារ និងសង្គមជាតិ ។ ហេតុដូច្នេះ ដើម្បីបង្ការ និងកាត់បន្ថយជាអតិបរិមានូវអំពើដែលផ្តល់ផលអវិជ្ជមានក្នុងសង្គម បទល្មើសហិង្សាដោយចេតនា និងកំរិតទោសដែលត្រូវផ្តន្ទាសម្រាប់អ្នកប្រព្រឹត្តអំពើហិង្សា ត្រូវបានបញ្ញត្តក្នុងក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ។

តើអំពើហិង្សាដោយចេតនាមានន័យដូចម្តេច? តើអ្នកដែលប្រពឹ្រត្តនឹងត្រូវទទួលទោសកំរិតណា?

បទហិង្សាដោយចេតនា គឺជាអំពើដែលប្រព្រឹត្តិលើរូបរាងកាយរបស់អ្នកដទៃ ដោយចេតនាតាមគ្រប់មធ្យោបាយទុច្ចរិត ដែលបណ្តាលឲ្យ​មានរបួស ឬគ្មានរបួស ឬខូចសុខភាពជាដើម។ យោងតាមមាត្រា២១៨ ត្រូវចាត់ទុកថាជាបទហិង្សាដោយចេតនា កាលបើអំពើហិង្សានោះ បានប្រព្រឹត្តដោយមានការគិតទុកជាមុន ប្រើប្រាស់អាវុធ ឬវត្ថុកំហែងយក និងមានមនុស្សចូលរួមច្រើននាក់។ ក្នុងមាត្រា២១៧ នៃក្រមនេះបានបញ្ញត្តិថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល ។ ចំពោះកម្រិតទោសត្រូវផ្តន្ទាទោសលើជនដែលបានប្រព្រឹត្តបទហិង្សាដោយចេតនា ត្រូវបានកំណត់ និងបែងចែកខុសៗគ្នាតាមរូបភាពនៃអំពើ ឬ/និងទំហំព្យសនកម្ម ។

 រីឯអំពើហិង្សាដោយចេតនា ដែលប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាស់ជន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល ។


Labels: ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home