Saturday, June 10, 2023

អំពើលួច# theft the bamboo

 អំពើលួច# theft the bamboo

តើអ្វីជាអំពើលួច?

យោងមាត្រា៣៥៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា បានឱ្យនិយមន័យថា គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងៗ របស់អ្នកដទៃ តាមគ្រប់មធ្យោបាយដើម្បីយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ អំពើលួចត្រូវបានលើកលែងចំពោះ ការលួចទ្រព្យរបស់បុព្វញាតិ ឬបច្ឆាញាតិ ឬសហព័ទ្ធ ដោយផ្អែកតាមលក្ខខណ្ឌ អភ័យឯកសិទ្ធិគ្រួសារ ក្នុងមាត្រា ៣៥៥ នៃក្រមនេះ ។


តើការលួចមានទោសកម្រិតណា?

អំពើលួចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យប្រាក់ពី១,០០០,០០០រៀល ទៅ៦,០០០,០០០ រៀល (មាត្រា ៣៥៦) ។

ដើម្បីបញ្ជាក់បានថា ជនម្នាក់បានប្រព្រឹត្តអំពើលួចលុះត្រាតែ តុលាការ ធ្វើការចោទប្រកាន់ និងប្រកាសថាជនសង្ស័យនោះជា ទណ្ឌិត បានប្រព្រឹត្តអំពើលួច ដោយសាលក្រម។


បើការចោទប្រកាន់បទល្មើសមួយទៅលើជនសង្ស័យណាម្នាក់ គឺជាតួនាទីរបស់អង្គការអយ្យការ(តុលាការ) ហើយការចោទប្រកាន់ ត្រូវធ្វើឡើងតាមរយៈបណ្ដឹងអាជ្ញា។

-     គោលការណ៍កាលានុវត្តភាពនៃការចោទប្រកាន់

យោងតាមមាត្រា១៣១ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា កំណត់ថា មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញាបាន។ ហើយក្រមនីតិវិធីព្រហ្មទណ្ឌ ក៏បានផ្តល់សិទ្ធិអំណាច (អំណាចឆន្ទានុសិទ្ធិរបស់ខ្លួន) ដល់ព្រះរាជអាជ្ញា ដើម្បីសម្រេចថា តើគួរធ្វើការចោទប្រកាន់ ឬលើកបទចោទ ទៅលើជនណាម្នាក់ដែលជាប់សង្ស័យថា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយត្រូវមានសំអាងច្បាប់ និងសំអាងហេតុច្បាស់លាស់) ទោះបីជាអំពើនោះមានចែងក្នុងក្រមព្រហ្មទណ្ឌ ឬច្បាប់ផ្សេងៗ ដែលពាក់ព័ន្ធក៏ដោយ។

-     គោលការណ៍នីត្យានុកូលភាពនៃការចោទប្រកាន់

ព្រះរាជអាជ្ញាមានកាតព្វកិច្ចត្រូវតែធ្វើការចោទប្រកាន់ នៅពេលដែលមានបទល្មើសព្រហ្មទណ្ឌមួយបានកើតមានឡើង។

ឧទាហរណ៍៖ ករណីលួចថ្នាំលេបបញ្ចុះកំដៅមួយដប ប្រព្រឹត្តដោយបុរសអនាថាម្នាក់ ដែលមានប្អូនតូចៗ ម្នាក់កំពុងឈឺ ។ ករណីនេះ គឺជាអំពើលួច ប៉ុន្តែ ព្រះរាជអាជ្ញាអាចលើកលែងការចោទប្រកាន់ តាមរយៈការចេញដីកាតម្កល់រឿងទុកឥតចាត់ការ ឬដីកាលើកលែងការចោទប្រកាន់ទាំងស្រុង ដោយហេតុសំអាងថា តុល្យភាពនៃការផ្តន្ទាទោស ទំហំនៃព្យសនកម្ម (ការខូចខាត) ដែលកម្មសិទ្ធិករនៃវត្ថុនោះ និងអំពើនោះដើម្បីសង្គ្រោះជីវិតប្អូន ៕

ឧទាហរណ៍ ៖ ករណីចូលកាប់ត្រពាំងរបស់បុរសម្នាក់ នៅក្នុងទីកន្លែងដែលមានម្ចាស់គ្រប់គ្រង និងថែរក្សា ។ តើករណីនេះ ជាអំពើលួចដែលឬទេ? ប្រសិនបើជាអំពើលួច តើបុរសនោះ ត្រូវមានទោសឬទេ?

បើយោងតាមនិយមន័យក្នុង មាត្រា៣៥៣ នៃក្រមព្រហ្មទណ្ឌ ឃើងអាចសន្និដ្ឋានបានថា ករណីនេះអាចជាអំពើលួច ។ ប៉ុន្តែបុរសនោះ ត្រូវមានទោសឬយ៉ាងណា វាអាស្រ័យលើការសម្រេចរបស់អង្គការអយ្យការ ដោយផ្អែកលើសមត្តកម្ម និងមូលហេតុដែលមាន។

Labels: ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home