បទល្មើស ឆបោក #Scam# Crimes of fraud# Cheat.
បទល្មើស ឆបោក
និយមន័យថា គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ
ដោយប្រើឈ្មោះក្លែងដោយអះអាងទៅលើឋានៈក្លែងដោយរំលោភទៅលើឋានៈពិតប្រាកដ
ឬដោយប្រើឧបាយកលទុច្ចរិត ដើម្បីបានទទួលពីបុគ្គលនេះ ដោយធ្វើអោយខូចប្រយោជន៍
របស់បុគ្គលនេះ ឬរបស់តតិយជននូវ ៖
ទី១៖
ការប្រគល់មូលនិធិតម្លៃ ឬ ទ្រព្យសម្បត្តិអ្វីមួយ។
ទី២៖ ការផ្គត់ផ្គង់សេវា។
ទី៣៖ ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច
ឬជាការឲ្យរួចពីកាតព្វកិច្ច។
v
អំពើនេះ គឺជាប្រភេទបទល្មើសមជ្ឈិម
ដែលត្រូវបានចែងនៅក្នុងក្រមព្រហ្មទណ្ឌមាត្រា៣៧៧ ហើយត្រូវបានកំណត់ចំពោះទោសដែលត្រូវអនុវត្ត
តាម មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តិថា
អំពើឆបោក ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែទៅ ៣ (បី)
ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៦.០០០.000 (ប្រាំមួយ)លានរៀល។
v
ដោយឡែកបទល្មើសនេះ ក៏មានស្ថានទម្ងន់ទោស
ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ ផងដែរ
កាលបើអំពើនេះបានប្រព្រឹត្តនាំឲ្យខូចប្រយោជន៍ជនរងគ្រោះដូចជា ៖
១៖ បុគ្គលដែលទន់ខ្សោយពិសេសដោយមូលហេតុនៃអាយុបុគ្គលនោះ។
២៖ នារីមានគភ៌ កាលបើគភ៌ ត្រូវបានគេឃើញជាក់ស្តែង
ឬកាលបើជនល្មើសបានដឹង ។
៣៖
បុគ្គលដែលទន់ខ្សោយពិសេសដោយមូលហេតុនៃជំងឺឬពិការភាពកាលបើស្ថានភាពរបស់បុគ្គលនោះត្រូវបានគេឃើញជាក់ស្តែង
ឬកាលបើជនល្មើសបានដឹង។
ស្ថានទម្ងន់ទោសផ្សេងទៀត
អំពើឆបោកត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ
កាលបើអំពើនេះ បានប្រព្រឹត្តដោយ៖
១៖ អ្នករាជការសាធារណៈ
នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬក្នុងឱកាសនៃការបំពេញ មុខងាររបស់ខ្លួន។
២៖
ដោយបុគ្គលដែលតាំងខ្លួនជាអ្នករាជការសាធារណៈ។
៣៖ ដោយបុគ្គលដែលធ្វើការអំពាវនាវដល់សាធារណជន
ដើម្បីបោះពុម្ពចេញឲ្យប្រើប្រាស់នូវមូលបត្រ។
៤៖ បុគ្គលដែលធ្វើការអំពាវនាវដល់សាធារណជន
ដើម្បីអង្គាសមូលនិធិ សម្រាប់ជាជំនួយមនុស្សធម៌ ឬសង្គមកិច្ច។
៥៖ ជាក្រុមមានការចាត់តាំងជាក់លាក់។
ឧទាហរណ៍៖
លោក Panda បានក្លែងថា ឋានៈជានាយកសាលាឯកជនមួយ ហើយបានយកប្រាក់
ពីលោក Beta ចំនួន ១,00០ ដុល្លា
ដោយសន្យាថាខ្លួននឹងប្រគល់តួនាទីឲ្យលោក Beta ជាប្រធានផ្នែករដ្ឋបាលរបស់សាលានោះ
ទោបីជាលោក Panda មានឋានៈត្រឹមតែជាបុគ្គលិកធម្មតាប៉ុណ្ណោះ។
ចំនុចនេះបានបង្ហាញថា លោក Panda បានប្រព្រឹត្តបទល្មើសឆបោក ដោយខ្លែងឋានៈទៅលើលោក
Beta ដោយចេតនាទុច្ចរិត ដើម្បីទទួលបានប្រាក់របស់លោក Beta
ជាហេតុបណ្តាលឱ្យ លោក Beta បាត់បង់ផលប្រយោជន៍។
សរុបមកបុគ្គលដែលប្រព្រឹត្ត មានគំនិតទុច្ចរិតតាំងពីដំបូង
ហើយបានដឹងទុកជាមុនរួចមកហើយថា ទង្វើរបស់ខ្លួននឹងធ្វើឲ្យ ។
Scam
# Crimes of fraud # Cheat.
Defined
as an act of fraud against a natural person or legal entity by using a
pseudonym, claiming false status, infringing on real status, or using
fraudulent means to obtain from this person, to the detriment of the
individual. This or that of a third party:
First,
the transfer of funds, values or assets.
Second:
Supply of services.
Third:
Making a letter of value as an obligation or as a release from obligation.
This act is a misdemeanor type which is stipulated in Article 377 of the Penal
Code and is limited to the penalties to be applied under Article 378 of the
Penal Code.
Fraud
is punishable by imprisonment from 6 (six) months to 3 (three) years and a fine
from 1,000,000 (one million) Riels to 6,000,000 (six) million Riels.
Separately, this offense is also aggravated and is punishable by imprisonment
from 2 (two) to 5 (five) years if this act is committed to the detriment of the
victim, such as:
1:
A person who is weak, especially due to the age of that person.
2.
Pregnant women when the fetus is actually seen or when the perpetrator knows.
3.
A person who is weak, especially due to illness or disability, when the
person's condition is obvious or when the perpetrator is aware.
Other
aggravating circumstances: Fraud is punishable by imprisonment from two (2) to
five (5) years if committed by:
1.
Public officials within the framework of their functions or on the occasion of
their performance of duties.
2:
By a person who presents himself as a public servant.
3.
By a person who appeals to the public to issue securities.
4.
A person who appeals to the public to raise funds for humanitarian or social
assistance.
5:
As a group with specific assignments.
Example: Panda pretends to be the principal of a private school and takes $ 1,000 from Beta, promising to hand over Beta as the school's administrative director, even though Panda has only the title of Ordinary employees only. This indicates that Panda committed fraud by pretending to be a Beta with malicious intent to obtain Beta money, causing Beta to lose benefits. In short, the person who commits the crime has a wicked mind from the beginning and already knows in advance that his actions will cause.
Labels: Business and Law, Document
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home