Tuesday, March 28, 2023

កូនស្មុំ (Adopted Child)

 


ញាតិ អាចកើតឡើងតាមរយៈខ្សែលោហិត ឬចំណងអាពាហ៍ពិពាហ៍ ប៉ុន្តែករណីខ្លះ ញាតិភាព អាចកើតឡើងតាមរយៈការស្មុំកូន (មាត្រា ៩៤០ នៃក្រមរដ្ឋប្បវេណី) ។

v 


នីតិវិធីសុំកូន គឺប្តីប្រពន្ធ ត្រូវដាក់ពាក្យសុំកូនទៅតុលាការ ។

v  ការស្មុំកូនត្រូវធ្វើឡើងតាមបញ្ញត្តិច្បាប់ គឺជាការបង្កើតទំនាក់ទំនងញាតិភាពរវាងឪពុកម្តាយចិញ្ចឹម និងកូនសុំ រួមទាំងញាតិលោហិតរបស់ឪពុកម្តាយចិញ្ចឹម ។ ស្មុំកូនមានពីរបែបគឺ ៖

o    ស្មុំកូនធម្មតា គឺជាការបង្កើតទំនាក់ទំនងញាតិរវាងឪពុកម្តាយចិញ្ចឹម និងកូនស្មុំ រួមទាំងញាតិលោហិតរបស់ឪពុកម្តាយចិញ្ចឹម ប៉ុន្តែទំនាក់ទំនងនេះពុំបានកាត់ផ្តាច់ទាំងស្រុងរវាងកូនស្មុំ និងឪពុកម្តាយបង្កើត ឬញាតិលោហិត ឡើយ។

 

 

 

o    ស្មុំកូនពេញលេញ គឺជាការបង្កើតទំនាក់ទំនងញាតិរវាងឪពុកម្តាយចិញ្ចឹម និងកូនស្មុំ រួមទាំងញាតិលោហិតរបស់ម្តាយចិញ្ចឹម ដោយកាត់ផ្តាច់ទាំងស្រុងជាមួយឪពុកម្តាយបង្កើត ញាតិលោហិត និងទ្រព្យសម្បត្តិ ។

Labels:

Sunday, March 26, 2023

ទំនាក់ទំនងញាតិភាព (មាត្រា៩៥១ ៩៥២ នៃក្រមរដ្ឋប្បវេណី ) , Family relation (Civil code d951, d952)








 

Labels:

Friday, March 24, 2023

សន្តតិកម្ម#Succession # Law of Cambodia#

                                                 ការទទួលមរតក (សន្តតិកម្ម)

ពន្យល់ពាក្យ៖

Ø  សន្តតិកម្ម គឺជាការទទួលមរតកនៃទាយាទរបស់មតកជន (អ្នកស្លាប់) ។ វាកើតឡើងដោយសារមរណភាពរបស់មតកជន ហើយសន្តតិជន ត្រូវទទួលបន្តនូវសិទ្ធិ និងកាតព្វកិច្ច ។

Ø  សន្តតិកម្ម ធ្វើឡើងពីរយ៉ាង គឺតាមបញ្ញត្តិច្បាប់ និងតាមរយៈមរតកសាសន៍ (តាមឆន្ទៈរបស់មតកជន) ។

Ø  មតកជន គឺជាម្ចាស់ទ្រព្យដែលទទួលមរណភាព

Ø  សន្តតិជន គឺជាអ្នកទទួលមរតកបន្សល់ពីមតកជន (អ្នកស្លាប់)

 

v សន្តតិជន

o  លក្ខណៈសម្បត្តិរបស់ សន្តតិជនតាមច្បាប់ មានដូចខាងក្រោម ៖

§  សន្តតិជនលំដាប់ទី១ ជាបច្ឆាញាតិ របស់មតកជន (កូនបង្កើត និងកូនស្មុំតាមច្បាប់) ក្រមរដ្ឋប្បវេណី មាត្រា ១១៥៦។

§  សន្តតិជនលំដាប់ទី២ ជាបុព្វញាតិរបស់មតកជន (ឪពុក និងម្តាយ ឬជីដូន ជីតា) ក្រមរដ្ឋប្បវេណី មាត្រា ១១៥៩ ។

§  សន្តតិជនលំដាប់ទី៣ ជាញាតិផ្ទាល់របស់មតកជន (បងប្អូនបង្កើត)  ក្រមរដ្ឋប្បវេណី មាត្រា ១១៦០ ។

§  សន្តតិជនជានិច្ច ជាសហព័ទ្ធរបស់មតកជន ដែលសិទ្ធិទទួលបានមរតក ពីមតកជន ។ ក្រមរដ្ឋប្បវេណី មាត្រា ១១៦១ ។

§  សន្តតិជនជំនួស ជាកូនរបស់បច្ឆាញាតិ (ចៅរបស់មតកជន) ករណីដែលសន្តតិជនលំដាប់   ទី១ និង ទី២ គ្មាន ក្រមរដ្ឋប្បវេណី មាត្រា ១១៥៧ និង១១៥៨ ។

v  អភ័ព្វបុគ្គល នៃសន្តតិជន

អភ័ព្វបុគ្គល គឺជាជនគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបាននូវសន្តតិកម្ម ដោយមានមូលហេតុ

-     បុគ្គលបានទទួលទោស ដោយមានចេតនាប៉ុនប៉ងធ្វើឃាតមតកជន និងសន្តតិជនលំដាប់មុន

-     បុគ្គលមានស្មារតីល្អ បានដឹងពីការស្លាប់របស់មតកជន ប៉ុន្តែមិនរាយការណ៍

-     បុគ្គលដែលបានឆបោក​ ឬបន្លំ ឱ្យមតកជនកែប្រែមតកសាសន៍

-     បុគ្គលដែលរារាំងមតកជនមិនឱ្យកែប្រែមតកសាសន៍ ។

 

Labels:

Tuesday, March 21, 2023

សមាគមនិយោជក និងសហជីព.


 នីតិការងារ

សមាគមនិយោជក

១. សេចក្ដីផ្ដើម

សមាគមនិយោជក ស្ថិតនៅក្នុងច្បាប់ស្តីពីសហជីព និងច្បាប់ការងារ​ ដែលជាច្បាប់មានសារៈសំខាន់ក្នុងការធានាអង្គការវិជ្ជាជីវៈ ដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអនុសញ្ញាអន្តរជាតិផ្សេងៗទៀត ដែលព្រះរាជាណាចក្រកម្ពុជាបានផ្តល់សច្ចាប័ន។

ជានិជ្ជកាលរាជរដ្ឋាភិបាលបានសហការបណ្តាសហជីព សមាគមនិយោជកជាដៃគូសង្គម ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារផលប្រយោជន៍ស្របច្បាប់របស់កម្មករ និយោយជិត និងនិយោជក ដែលលើកកម្ពស់ដល់ការអភិវឌ្ឍជាតិ។

ថ្ងៃនេះក្រុមយើងខ្ញុំបានលើកយកប្រធានបទមួយក្នុងចំណោមនីតិការងារមកសិក្សាស្រាវជ្រាវ ដែលក្នុងនោះយើងខ្ញុំបានដក់ស្រង់ចំណុចមួយនៅក្នុងច្បាប់ការងារ សហជីព និងសមាគមនិយោជក ដែលនិយាយបកស្រាយអំពីសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ម នៅព្រះរាជណាចក្រកម្ពុជា។ ​

            តើការបង្កើតសមាគមនិយោជកឡើងក្នុងគោលបំណងអ្វីខ្លះ?​មានវិសាលភាពត្រឹមណា? តើមានលក្ខខណ្ឌដូចម្តេចខ្លះ? តើសមាគមន៍ណាខ្លះកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា?

      ក. គោលបំណងនៃការបង្កើតសមាគមនិយោជក

ច្បាប់ស្តីពីសមាគមនិយោជក មានគោលបំណងដូចជា៖

-        ផ្តល់សិទ្ធិសេរីភាពដល់សហគ្រាស ឬគ្រឹះស្ថាន និងជនទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញាត្តិនៃច្បាប់ការងារ។

-        ធានានូវសិទ្ធិសេរីភាពក្នុងការចរចារជាសមូហភាពរវាងនិយោជិត និងកម្មករ និងរួមចំណែកក្នុងអភិវឌ្ឍការងារសមរម្យ ដើម្បីបង្កើនផលិតភាព និងការវិនិយោគ។

      ខ. វិសាលភាព

           ច្បាប់នេះ មានវិសាលភាពគ្របដណ្តប់លើសហគ្រាសកម្មករ និយោជក ក្រោមបញ្ញត្តិនៃច្បាប់ការងារ។ ច្បាប់នេះ គ្របដណ្តប់លើដែនដី ដែនទឹក និងដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា។

. សិទ្ធិជាមូលដ្ឋានចំពោះការចូលជាសមាជិកសមាគមនិយោជក

      . ការបង្កើត និងការចូលរួម (មាត្រា៥ នៃច្បាប់ស្តីសហជីព)

            ដោយគ្មានការប្រកាន់គ្រប់កម្មករ និយោជិត និងនិយោជកគ្រប់រូបមានសិទ្ធិបង្កើតសហជីព និងសមាគមនិយោជកតាមការជ្រើសរើសរបស់ខ្លួន ក្នុងគោលបំណងសម្រាប់ការសិក្សាស្រាវជ្រាវ និងការបណ្តុះ    បណ្តាល ការលើកតម្កើងផលប្រយោជន៍ និងការពារសិទ្ធិ ក៏ដូចជាផលប្រយោជន៍ផ្នែកស្មារតី និងសម្ភារះជាសមូហភាព និងជាឯកត្តជនចំពោះបុគ្គលដែលលក្ខន្តិកៈរបស់សហជីព និងសមាគមនិយោជកបានកំណត់។

            និយោជកគ្រប់រូបមានសិទ្ធិដូចខាងក្រោម៖

-  ចូលរួមបង្កើតសមាគមនិយោជក

-  អាចជាសមាជិករបស់សមាគមនេះ ដោយអនុឡោមតាមវិធានរបស់សមាគម

-  អាចចូលរួមនៅក្នុងសកម្មភាពស្របច្បាប់របស់សមាគមដែលខ្លួនជាសមាជិក

-  អាចមានមុខងារនៅក្នុងសមាគមដែលខ្លួនជាសមាជិក ដោយអនុលោមតាមវិធានរបស់សមាគមនោះ

-  អនុវត្តសិទ្ធិដទៃទៀតដែលផ្តល់ដោយច្បាប់ស្តីពីសហជីព និងសមាគមនិយោជក។

ត្រូវបានហាមឃាត់មិនឱ្យបង្កើតសមាគមនិយោជក ទាំងឡាយណាដែលរួមបញ្ចូលនិយោជក និង    កម្មករ និយោជិតទៅក្នុងសហជីព ឬសមាគមនិយោជកតែមួយ ។

      . សិទ្ធិរបស់សមាគមនិយោជក

            ក្រុមប្រឹក្សាសមាគមនិយោជកមានសិទ្ធិដូចតទៅ៖

-  តាក់តែងលក្ខន្តិកៈ បទបញ្ជាផ្នែករដ្ឋបាល រៀបចំប្រព្រឹត្តទៅ និងកម្មវិធីការងាររដ្ឋបាលរបស់សមាគមនិយោជក ដោយមិនឱ្យផ្ទុយនិងសណ្តាប់ធ្នាប់សាធារណៈ បទបញ្ញាតិ្ត និងច្បាប់ជាធរមាន។

-  បោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនដោយសេរី។(មាត្រា៩ នៃច្បាប់ស្តីសហជីព)

      គ. រចនាសម្ព័ន្ធសមាគមនិយោជក និងសម្ព័ន្ធភាពជាមួយសហជីព

            សមាគមនិយោជកមានរចនាសម្ព័ន្ធ ២ថ្នាក់ ដូចតទៅ៖

១.សមាគមនិយោជកមួយ ត្រូវបានបង្កើតឡើងដោយសហគ្រាស ឬគ្រឹះស្ថានចំនួនយ៉ាងតិច ៩(ប្រាំបួន)

២.សហព័ន្ធនិយោជក ត្រូវបានបង្កើតឡើងដោយសមាគមនិយោជកដែលមានបញ្ជិកាចំនួនយ៉ាងតិច ៦(ប្រាំមួយ) ។

សមាគមនិយោជក អាចពិគ្រោះយោបល់គ្នាបានដោយសេរី អំពីការសិក្សាស្រាវជ្រាវ ការបណ្តុះ បណ្តាល ការលើកតម្កើងវិជ្ជាជីវៈ និងការការពារប្រយោជន៍ផ្នែកស្មារតី និងសម្ភារៈ។(មាត្រា១០ នៃច្បាប់ស្តីសហជីព)

៣. ការចុះបញ្ជីសមាគមនិយោជក

      . អត្តប្រយោជន៍នៃការចុះបញ្ជី                      

            ដើម្បីឱ្យសមាគមនិយោជកទទួលបាននូវសិទ្ធិ និងផលប្រយោជន៍ ដែលមានចែងនៅក្នុងច្បាប់នេះ ស្ថាបនិករបស់សមាគមនិយោជក ត្រូវចុះបញ្ជីនៅក្រសួងទទួលបន្ទុកវិស័យការងារ ។ ដោយក្រសួងត្រូវរក្សានូវកំណត់ត្រានៃការចុះបញ្ជី ហើយអាចសហការបោះពុម្ភផ្សាយឱ្យបានទៀងទាត់អំពីបញ្ជិកា (មាត្រា១១ នៃច្បាប់ស្តីសហជីព)

 

      ខ.លក្ខខណ្ឌតម្រូវនៃការចុះបញ្ជី

      សំណើសុំ ចុះបញ្ជីត្រូវបានយល់ព្រមដោយការផ្តល់ជូននូវវិញ្ញាបនបត្រចុះបញ្ជី ប្រសិនបើសំណើនោះបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ទៅនិងបទបញ្ញាត្តិទាំងឡាយនៃច្បាប់នេះ។ សំណើនេះត្រូវមាន៖

        ក. ច្បាប់ដើម នៃលក្ខន្តិកៈរបស់សមាគមនិយោជក រាប់ទាំងសេចក្តីថ្លែងការណ៍ស្តីពីគោលបំណងខ្លួន

        ខ. ច្បាប់ដើមនៃបទបញ្ជាផ្នែករដ្ឋបាល ដែលគ្រប់គ្រងទៅលើការដឹកនាំ និងកិច្ចការរដ្ឋបាល

        គ. បញ្ជីរាយនាម នៃអ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលរបស់សមាគមនិយោជក

        ឃ. អាសយដ្ឋានសម្រាប់រក្សាទុកនូវសៀវភៅហិរញ្ញវត្ថុ និងកំណត់ត្រាហិរញ្ញវត្ថុ

        ង. កិច្ចសន្យាធានាថានិងផ្តល់រាល់ព័ត៌មានគណនីធនាគាររបស់ខ្លួនរយៈពេល៤៥(សែសិបប្រាំ) ថ្ងៃ គិតត្រឹមថ្ងៃទទួលបានការចុះបញ្ជី

        ច. ភ្ជាប់មកជាមួយកំណត់ហេតុច្បាប់ដើម នៃការបង្កើតអង្គការវិជ្ជាជីវៈ និងបញ្ជីរាយនាមដូចជា៖

១. សមាគមនិយោជកមួយ ត្រូវមានបញ្ជីរាយនាមសមាជិករបស់ខ្លួន ដែលជានិយោជកចំនួនយ៉ាងតិច ៩(ប្រាំបួន) ។

២. សហព័ន្ធនិយោជក ត្រូវមានបញ្ជីរាយនាមសមាជិករបស់ខ្លួន ដែលមានបញ្ជិកាចំនួនយ៉ាងតិច ៦(ប្រាំមួយ) ។

រយៈពេល ៣០(សាមសិប) ថ្ងៃ នៃថ្ងៃធ្វើការ ក្រោយពីបានទទួលសំណុំបែបបទ សុំចុះបញ្ជី បើក្រសួងទទួលបន្ទុកវិស័យការងារមិនបានឆ្លើយតប ត្រូវចាត់ទុកថាសមាគនិយោជកនោះ បានចុះបញ្ជីហើយ។   

លក្ខនិ្តកៈ និងបញ្ជីរាយនាមអ្នកដឹកនាំគ្រប់គ្រងអ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាល ត្រូវចម្លងជូនទៅមន្ទីរទទួលបន្ទុកវិស័យការងារ ដែលសមាគមនិយោជកបានបង្កើតឡើង និងចម្លងជូនទីស្តីការ     គណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌។ ការតម្កល់ទុកនេះ និងត្រូវកែប្រែជាថ្មី នៅពេលផ្លាស់ប្តូរលក្ខន្តិកៈ និងអ្នកទទួលខុសត្រូវ។(មាត្រា១២ នៃច្បាប់ស្តីសហជីព)

      គ. លក្ខខណ្ឌតម្រូវសម្រាប់លក្ខន្តិកៈ

            លក្ខន្តិកៈរបស់សមាគមនិយោជកដែលស្នើសុំចុះបញ្ជី ត្រូវរួមបញ្ជូលនូវ៖

-        ឈ្មោះ គំរូសញ្ញា អាសយដ្ឋាន និងគម្រូត្រា នៃសមាគមនិយោជក

-        សេចក្តីពិពណ៌នា អំពីដែនអនុវត្តតាមវិជ្ជាជីវះ ឬតាមវិស័យនៃសមាគមនិយោជក

-        ត្រូវកំណត់ការថែររក្សាកំណត់ត្រាហិរញ្ញវត្ថុជាធម្មតា និងការបោះពុម្ភផ្សាយជាប្រចាំរបាយការណ៍ប្រចាំឆ្នាំអំពីស្ថានភាពហិរញ្ញវត្ថុរបស់សមាគមនិយោជក ។

-        ត្រូវកំណត់ចំនួនកូរ៉ុមប្រជុំចំនួនភាគច្រើនដាច់ខាត(ចំនួនយ៉ាងតិច ៥០%+១) នៃសមាជិកសរុប

-        លក្ខខណ្ឌតម្រូវឱ្យមានការបោះឆ្នោតជាសម្ងាត់ដោយសម្លេង(ចំនួនយ៉ាងតិច៥០%+១)

-        នីតិវិធីសម្រាប់ជ្រើសរើសថ្នាក់ដឹកនាំតាមរយៈការបោះឆ្នោតជាសង្ងាត់

-        ការកំណត់អាណត្តិសម្រាប់មុខតំណែងអ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាល ជាមួយនិងលទ្ធភាព នៃការជាប់ឆ្នោតសារជាថ្មី។

-        លក្ខណៈសម្បត្តិសម្រាប់អ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលយ៉ាងហោចណាស់ឱ្យស្របតាមមាត្រា ២១ (លក្ខខណ្ឌសម្រាប់អ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលរបស់សមាគមនិយោជក) នៃច្បាប់ សហជីព (មាត្រា១៣ នៃច្បាប់ស្តីសហជីព)

. លក្ខខណ្ឌសម្រាប់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាល

អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលរបស់សមាគមនិយោជ ដែលជាពលរដ្ឋខ្មែរ ត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖

ក. មានអាយុយ៉ាងតិច ១៨ (ដប់ប្រាំបី) ឆ្នាំ

ខ. ធ្វើសេចក្តីប្រកាសផ្ទាល់ខ្លួនអំពីអាសយដ្ឋានរស់នៅច្បាស់លាស់

គ. ធ្វើសេចក្តីប្រកាសផ្ទាល់ខ្លួនថាមិនធ្លាប់ទទួលការផ្តន្ទាទោសពីបទមជ្ឈឹម ឬបទឧក្រិដ្ឋ ។

-  ចំពោះនិយោជកជាជនបរទេស៖

            ក. មានអាយុយ៉ាងតិច ១៨ (ដប់ប្រាំបី) ឆ្នាំ

ខ. ធ្វើសេចក្តីប្រកាសផ្ទាល់ខ្លួនអំពីអាសយដ្ឋានរស់នៅច្បាស់លាស់នៅក្នុងព្រះរាជណាចក្រកម្ពុជា ត្រឹមត្រូវតាមច្បាប់ស្តីពី អន្តោប្រវេសន៍ ។

            គ. បានវិនិយោគ ឬធ្វើការយ៉ាងតិច ២ឆ្នាំជាប់គ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា

            ឃ. ធ្វើសេចក្តីប្រកាសផ្ទាល់ខ្លួនថាមិនធ្លាប់ទទួលការផ្តន្ទាទោសពីបទមជ្ឈឹម ឬបទឧក្រិដ្ឋ ។

៤. ការដោះស្រាយវិវាទរបស់សមាគមនិយោជក

  ក. ការដោះស្រាយវិវាទរបស់សមាគមនិយោជក

            វិវាទដែលកើតឡើងរវាងសមាគមនិយោជកមួយ និងសមាគមនិយោជកមួយទៀត ព្រមទាំងវិវាទរវាងសជីព ឬក្រុមប្រឹក្សាជាតិសហជីព និងសមាគមនិយោជក ឬសហព័ន្ធនិយោជក ត្រូវដោះស្រាយតាមរយៈការសម្របសម្រួល និងពិភាក្សាអោយអស់ពីលទ្ធភាពដោយរក្សាអោយបាននូវសេវាអប្បបរមា សេវាជាសារវន្ត និងសណ្តាប់ធ្នាប់សាធារណៈ (មាត្រា៧៥ នៃច្បាប់ស្តីពីសហជីព)

      ខ.ការទទួលខុសត្រូវរបស់សមាគមនិយោជក

            ត្រូវពិន័យអន្តរការណ៍ ជាប្រាក់មិនលើសពី ១០,០០០,០០០ (ដប់លាន) រៀល ចំពោះសមាគមនិយោជក ដែលបានឡុកអៅដោយខុសច្បាប់ បន្ទាប់ពីបានទទួលរងការប្រមានជាលាយលក្ខណ៍អក្ស (មាត្រា៩៤ នៃច្បាប់ស្តីពីសហជីព)

៥. សមាគមនិយោជកកំពុងប្រតិបត្តិការណ៍នៅកម្ពុជា

      ក.សមាគមរោងចក្រកាត់ដេរ នៃកម្ពុជា ​(GMAC)

សមាគមរោងចក្រកាត់ដេរ នៃកម្ពុជា តំណាងអោយរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ ។ ជីម៉ាក់ ​(GMAC) ត្រូវបានទទួលស្គាល់នៅទូទាំងប្រទេស ចំពោះការបំពេញសន្តិសុខ សុវត្ថិភាពការងារ ដោយបានផ្តល់ឱកាសការផ្ទាល់ ៥០០,០០០ កន្លែង និងការងារដោយប្រយោលចំនួន ២,០០០,០០០ កន្លែង ។ ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​​ក្នុង​សន្និសីទ ស្តី​ពី​ក្របខ័ណ្ឌ​គតិ​យុ​ត្ត​សម្រាប់​ទំនាក់ទំនង​វិជ្ជាជីវៈ​ល្អ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ ធ្នូ នៅ​សណ្ឋាគារ​សាន់​វ៉េ បានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​បណ្តា​សហជីព និង​សមាគម​និយោជក​ទាំងអស់​គឺជា​ដៃគូ​សង្គម ហើយ​អង្គការ​វិជ្ជាជីវៈ​ក៏​បាន​ចូលរួម​ចំណែក​ការពារ​សិទ្ធិ ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មករ​​និយោ​ជិត និង​លើកកម្ពស់​ការ​អភិវឌ្ឍ​ជាតិ ។ ស្រប​ពេល​ចំនួន​នៃ​អង្គការ​វិជ្ជាជីវៈ (​សហជីព​-​សមាគម​និយោជក​) បាន​ចុះបញ្ជី​កើន​ជិត​ដល់​៤.០០០​អង្គភាព។ បច្ចុប្បន្ន​នេះ ក្រសួង​ការងារ និង​បណ្តុះ       បណ្តាល​វិជ្ជាជីវៈ បាន​ចុះបញ្ជី​អង្គការ​វិជ្ជាជីវៈ​សរុប​ចំនួន​​សមាគម​និយោជក​ ៨(ប្រាំបី) ​អង្គភាព ។

ដោយសារ​ការ​ចុះបញ្ជី​របស់​អង្គការ​វិជ្ជាជីវៈ​នៅ​កម្ពុជា​មាន​កំណើន​ឆាប់រហ័ស រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បន្ថែម​ថា តម្រូវការ​ចាំ​បាច់​​ឱ្យ​មាន​បទ​ប្បញ្ញត្តិ និង​វិធានការ​នៃ​ការ​ចុះបញ្ជី​កាន់តែ​ច្បាស់លាស់ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ចុះបញ្ជី​ប្រកបដោយ​ភាព​ត្រឹមត្រូវ និង​ការ​គ្រប់គ្រង​ទិន្នន័យ​អង្គការ​វិជ្ជាជីវៈ​មួយ​ដែល​មាន​សុក្រឹតភាព​។ ក្រសួង​បាន​ចេញ​ប្រកាស​ចំនួន​៤ ពាក់ព័ន្ធ​នឹង​ការ​ចុះបញ្ជី​សហជីព​នេះ ដោយ​ផ្តោត​សំខាន់​លើ​នីតិវិធី និង​ចំណាត់ការ​ចុះបញ្ជី​សហជីព និង​សមា​គម​​និយោជក ។ មន្ត្រី​ទទួល​បន្ទុក​ចុះបញ្ជី​ចាំបាច់​ត្រូវ​យល់​ដឹង​ឱ្យ​ច្បាស់​ដើម្បី​អនុវត្ត​តួនាទី​ភារកិច្ច​ក្នុង​ការ​ចុះបញ្ជី​សហជីព និង​សមាគម​ឱ្យ​កាន់តែ​ច្បាស់លាស់ និង​ល្អ​ប្រសើរ​ជាង​មុន ។ ចំពោះវិវាទរវាងសហជីព និងសមាគមនិយោជក​ ទទួលបានលទ្ធផល​ដែល​បាន​មក​ពី​ការ​ជួយ​សម្របសម្រួល​ដំឡើង​ប្រាក់​បៀវត្ស​កម្មករ​អប្បបរមា គឺជា​សញ្ញា​វិជ្ជមាន​មួយ ។ ទោះជា​យ៉ាងណា វា​នៅ​មាន​ចំណុច​មួយ​ចំនួន​ទៀត​ដែល​ត្រូវការ​សហការ​គ្នា​រវាង​ក្រសួង​ពាក់ព័ន្ធ និង​សហជីព ដើម្បី​ឱ្យ​វិស័យ​កាត់​ដេរ​កាន់តែ​ល្អ​ប្រសើរ ។ ការ​ធ្វើការ​រវាង​ភាគី​សហជីព និង​តំណាង​រដ្ឋាភិបាល​មើលឃើញ​ល្អ​ជាង​មុន តែ​នៅ​មានការ​ទាត់​ចោល​នូវ​សហជីព​មួយ​ចំនួន មាន​ន័យ​ថា មិន​បាន​ទទួល​សំណើ​របស់​គាត់​យក​ទៅ​ពិចារណា​ជាដើម​។ បើសិនជា​អាច​ធ្វើការ​កែ​លម្អ​បន្ថែម​ទៀត ដោយ​ព្យាយាម​ទទួលយក​សំណូមពរ ឬ​សំណើ​របស់​សហជីព​ទៅ​ដោះស្រាយ​ឱ្យ​បាន​ទូលំទូលាយ ចំពោះ វិស័យ​កាត់ដេរ​កម្ពុជា​នឹង​កាន់តែ​ប្រសើរ​ឡើង ៕

 

      ខ. សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ម (CAMFEBA)

            Cambodian Federation of Employers and Business Associations  (CAMFEBA) មានសមាជិក នៅក្នុងតំបន់ចំនួន ៣០០ សមាជិក។ សហព័ន្ធមានសមាជិកកំពុងបម្រើការចំនួន ១២ នៅក្នុងប្រទេសកម្ពុជា។ សហព័ន្ធបានដំណើរការតាំងពីឆ្នាំ២០១៥ ដោយបានជាប់ចំណាត់ថ្នាក់កំពូលផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។

            អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាបណ្ឌិត ណាង សុធី បានដឹកនាំតំណាងនិយោជកចូលរួមនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិលើកទី២លើ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហជីពនាថ្ងៃ សុក្រ ទី ០២ ខែសីហា ឆ្នាំ ២០១៩ នៅសណ្ឋាគារ សាន់វ៉េ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងមានការចូលរួមពីភាគីតំណាងនិយោជក តំណាងអង្គការអន្តរជាតិខាងការងារ (ILO) ភាគីតំណាងកម្មករនិយោជិត (សហជីព) និងមន្ត្រីបច្ចេកទេសក្រសួងជាច្រើនរូប ។ សិក្ខាសាលានេះ រៀបចំឡើងដើម្បីបើកការពិភាក្សា និងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធជាថ្មីម្តងទៀតបន្ទាប់ពីកិច្ចពិភាក្សាលើកទី១ដែលបានប្រារព្ធឡើងក្នុងកំឡុងខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ។ វិសោធនកម្មថ្មីនេះនឹងជួយសម្រួលដល់នីតិវិធី និងបែបបទនៃការចុះបញ្ជីសមាគមនិយោជក និង សហជីព ក៏ដូចជាលើកកម្ពស់សិទ្ធិជាតំណាង និងតួនាទីរបស់សមាគមនិយោជក និងសហជីពនៅក្នុងភាពជាតំណាងក្នុងការពិភាក្សាលិខិតគតិយុត្តិផ្សេងៗ និងដើម្បីលើកកម្ពស់សិទ្ធិការងារឲ្យកាន់តែល្អប្រសើ ជាពិសេសលើកកម្ពស់សិទ្ធិរបស់អ្នកធ្វើការតាមផ្ទះផងដែរ។  លោកឧកញ៉ាបណ្ឌិត ណាង សុធី បានមានប្រសាសន៍ថា៖ ការរីកចម្រើននៃវិស័យការងារ និងបរិបទសង្គមរបស់កម្ពុជា ព្រមទាំងដោះស្រាយបញ្ហាប្រឈមមួយចំនួនក្នុងការអនុវត្តច្បាប់សហជីពឲ្យកាន់តែប្រសើរ និយោជកសូមស្វាគមចំពោះការ   តម្រូវឲ្យមានការធ្វើវិសោធនកម្មមាត្រាទាំង១០ នៃច្បាប់សហជីពនេះ។ និយោជកសង្ឃឹមយ៉ាងមុតមាំថាភាគីសហជីពដែលជាដៃសំខាន់របស់យើងនៅក្នុងការចរចារ និងពិភាក្សាទៅលើអនុសញ្ញារួម ឬកិច្ចចរចារផ្សេងៗ នឹងអនុវត្តតួនាទីរបស់ខ្លួនក្នុងនាមជាតំនាងឲ្យសមាជិកប្រកបដោយប្រសិទ្ធភាព និងគោរពទៅតាមនិតីវិធីរបស់ច្បាប់។  និយោជក   សំលឹងឃើញថាពង្រាងនេះបានផ្តល់នូវភាពបត់បែន ដែលមានលក្ខណះប្រសើរច្រើនចំពោះលក្ខណះសម្បត្តិរបស់ថ្នាក់ដឹងនាំរបស់អង្គការវិជ្ជាជីវះដែលជាកតព្វកិច្ចតម្រូវដោយច្បាប់ ។ ពង្រាងក៏បានផ្តល់លទ្ធភាព និងឯករាជ្យភាពយ៉ាងប្រសើរសម្រាប់សហជីព ក៏ដូចជាសមាគមនិយោជកក្នុងការគ្រប់គ្រងផែនការហិរញ្ញវត្ថុ និងសកម្មភាពរបស់ខ្លួនបើធៀបទៅនឹងកាតព្វកិច្ចក្រោមច្បាប់បច្ចុប្បន្ន។ និយោជកក៏ស្នើសុំផងដែរដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តការអនុវត្តច្បាប់សហជីព និងច្បាប់ដែលពាក់ព័ន្ធប្រកបដោយភាពម៉ឺងម៉ាត់ និងសុក្រិត ដើម្បីលើកម្ពស់ និងធានាបានការអនុវត្តសិទ្ធសេរីភាព របស់និយោជក និងកម្មករនិយោជិត ប្រកបដោយសង្គិតភាព និងដើម្បីបន្ត ជម្រុញបង្កើតឱកាសការងារបន្ថែមជូនដល់បងប្អូនកម្មករនិយោជិត ព្រមទាំងលើកកម្ពស់ផលិតភាពការងារ ដើម្បីធានាបាននូវភាពប្រកួតប្រជែងរបស់វិស័យ ក៏ដូចជាប្រទេសយើងផងដែរ

Labels:

ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល#Criminal Code Responsibility#

ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល

I.សេចក្ដីផ្ដើម

     យើងដឹងហើយថាកាលណាប្រសិនបើមនុស្សយើងរស់នៅតែឯង ​នោះនីតិពុំមានសារៈសំខាន់អ្វីនោះទេ។ ព្រោះថាយើងនៅម្នាក់ឯងពុំបាច់មាននីតិ ឬគោរពវិន័យរបស់សង្គមឡើយហើយអំពើនោះមិនបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃដែលរស់នៅក្នុងសង្គមឡើយ។ នីតិក៏គ្មានសារៈប្រយោជន៍ឡើយ បើមនុស្សតែម្នាក់ ព្រោះនីតិមានឧបនិស្ស័យគ្រប់គ្រងបណ្ដាទំនាក់ទំនងរបស់មនុស្សក្នុងសង្គម។ ក៏ប៉ុន្តែបើមនុស្សរស់នៅក្នុងសង្គម នីតិក្លាយជាការចាំបាច់សម្រាប់មនុស្សដែលរស់នៅក្នុងសង្គម ដោយមនុស្សត្រូវតែសម្របខ្លួនទៅ នឹងវិធានផ្សេងៗដែលយកមក គ្រប់គ្រងសង្គម។ ការគោរពវិធានសង្គមនាំឱ្យចៀសវាងបាននូវអំពើហិង្សា និងភាពផ្ដាច់ការព្រមទាំងធានាឱ្យបាននូវសណ្ដាប់ធ្នាប់សង្គមផងដែរ។

     នីតិត្រូវបានគេប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ប៉ុន្តែ ជួនកាលមនុស្សជួបប្រទះ នឹងនីតិដោយពុំដឹងថាខ្លួនកំពុងប្រើប្រាស់នីតិទេ។នីតិ គឺជាបណ្ដុំវិធានដែលបង្កើតឡើងដើម្បីគ្រប់គ្រងសង្គមឱ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយ។ ហើយវិធានទាំងនោះមានដូចជា ច្បាប់ យុត្តិសាស្រ្ត លទ្ធិឬទ្រឹស្ដី សីលធម៌ ទំនៀមទំលាប់ វិធាននៃការអនុវត្ត ។

     ថ្ងៃនេះក្រុមយើងខ្ញុំបានលើកយកវិធានមួយក្នុងចំណោមវិធានទាំងឡាយរបស់នីតិមកសិក្សាស្រាវជ្រាវ ដែលក្នុងនោះយើងខ្ញុំបានដក់ស្រង់ចំណុចមួយនៅក្នុងក្រមព្រហ្មទណ្ឌ ដែលនិយាយអំពីការទទួលខុសត្រូវព្រហ្មទណ្ឌរបស់ នីតិបុគ្គល។​

     តើការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលមានអត្ថន័យយ៉ាងណាខ្លះ?

     នីតិព្រហ្មទណ្ឌ គឺជាមុខវិជ្ជាមួយដែលសិក្សាពីការកំណត់បទល្មើស ការស្វែងរកពិរុទ្ធភាព ឬភាពស្លូតត្រង់របស់ជនល្មើស ការចោទប្រកាន់ ការជំនុំជម្រះ ការប្រកាសទោស និងការអនុវត្តទោសជាដើម។

១.គោលការណ៍ទូទៅនៃក្រមព្រហ្មទណ្ឌ

ជាគោលការណ៍បទល្មើសព្រហ្មទណ្ឌមួយកើតឡើង លុះត្រាតែមានធាតុផ្សំដែលច្បាប់កំណត់។ ដែលធាតុផ្សំបទល្មើសព្រហ្មទណ្ឌ មាន៣ ដូចជា៖

ធាតុនីត្យានុកូល គឺមានតែអំពើដែលបង្កើតជាបទល្មើសនៅពេលដែលអំពើនោះមានចែងក្នុងបញ្ញត្តិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះ ទើបត្រូវផ្តន្ទាទោសព្រហ្មទណ្ឌបាន។ (មាត្រា ៣ នៃក្រមព្រហ្មទណ្ឌ)

ធាតុសត្យានុម័ត គឺ ច្បាប់បញ្ញត្តិថា អំពើខ្លះរបស់រូបវន្តបុគ្គលឬ នីតិបុគ្គលដែលបង្កចលាចលដល់សង្គមជាបទល្មើស។ បទល្មើសត្រូវបានចាត់ថ្នាក់ជាបទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុ ទៅតាម ទម្ងន់នៃបទល្មើសនោះ។ (មាត្រា ២ នៃក្រមព្រហ្មទណ្ឌ)

ធាតុអត្តនោម័ត ពុំមានបទល្មើសទេប្រសិនបើគ្មានចេតនាប្រព្រឹត្ត។ ប៉ុន្តែក្នុងករណីដែលច្បាប់បានចែងទុកមុន បទល្មើសមួយអាចកើតចេញពីការមិនប្រយ័ត្នការខ្ជីខ្ជា ការធ្វេសប្រហែស ឬការមិនគោរពកាតព្វកិច្ចដោយឡែកណាមួយ។ (មាត្រា ៤ នៃក្រមព្រហ្មទណ្ឌ)

២.ការទទួលខុសត្រូវព្រហ្មទណ្ឌ

            ការទទួលខុសត្រូវព្រហ្មទណ្ឌ គឺជាការទទួលខុសត្រូវផ្ទាល់ខ្លួនដូចដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌក្នុងមាត្រា ២៤ បានចែងថា៖ «បុគ្គលម្នាក់ៗទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួន ប៉ុណ្ណោះ»។ ក្នុងករណីនេះបុគ្គល អាចជារូបវន្តបុគ្គល និងនីតិបុគ្គល ហេតុនេះការទទួលខុសត្រូវព្រហ្មទណ្ឌត្រូវបែងចែកជាពីរគឺ ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់រូបវន្តបុគ្គល និងការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល។

       ក.ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់រូបវន្តបុគ្គល និងនីតិបុគ្គល៖

      ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់រូបវន្តបុគ្គល

          ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិជន៖ នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌ       ត្រូវបានកំណត់

យកត្រឹមអាយុ ១៨ (ដប់ប្រាំបី)ឆ្នាំ (មាត្រា មាត្រា ៣៨នៃក្រមព្រហ្មទណ្ឌ) ចំពោះការចោទប្រកាន់ពីបទព្រហ្មទណ្ឌនីមួយៗចាំបាច់ត្រូវផ្ទៀងផ្ទាត់តួនាទីដ៏ត្រឹមត្រូវរបស់អ្នកចូលរួម នីមួយៗ។ អាស្រ័យទៅលើធាតុទាំងឡាយនៃសំណុំរឿងអ្នកចូលរួមទាំងនោះអាចត្រូវបានកំណត់ប្រភេទគតិយុត្តជាចារី សហចារី អ្នកផ្ដើមគំនិត អ្នកសម    គំនិត។ ម្យ៉ាងទៀតប្រសិនបើបទល្មើស បានទៅដល់គោលបំណងហើយគេនិយាយថា បទល្មើសនេះបាន         សម្រេច។ ឧទាហរណ៍ចារីម្នាក់បានកាន់កាំភ្លើងតម្រង់បាញ់លើបុគ្គលម្នាក់ហើយបុគ្គលនោះស្លាប់ អំពើមនុស្សឃាតដោយចេតនាឬ អំពើមនុស្សឃាតដោយគិតទុកមុននេះ បានសម្រេចហើយ។ ក៏ប៉ុន្តែប្រសិនបើបទល្មើសបែរ ជាបានទទួលបរាជ័យទៅវិញ ពីព្រោះថាគោលដៅពុំត្រូវបានសម្រេចតើមានការទទួលខុសត្រូវព្រហ្មទណ្ឌដែរឬទេ? តើចាប់ពីពេលណាទៅទើបគេអាចចាត់ទុកថា បទល្មើសមួយបានចាប់ផ្ដើម? ឧទាហរណ៍៖ ឃាតកម្មដោយចេតនា បានគិតទៅដល់ការប្រព្រឹត្តបទឧក្រិដ្ឋរបស់ខ្លួនអស់ រយៈពេល ៧ ថ្ងៃមុនទិញអាវុធ នៅមុនប្រព្រឹត្តបទឧក្រិដ្ឋមួយ ថ្ងៃណាត់ជួបជនរងគ្រោះនៅពេលព្រឹក ប៉ុន្តែត្រូវបាននគបាលចាប់ខ្លួនមុនពេល ជនរងគ្រោះមកដល់តើអាចចោទប្រកាន់ជននេះពីបទព្រហ្មទណ្ឌបានដែរឬទេ? ជាទូទៅបទល្មើសមួយមិនអាចត្រូវបានសម្រេចឡើងក្នុងរយៈពេលតែមួយរំពេចបានឡើយ។ បទល្មើស គឺជាលទ្ធផលដែលកើតចេញពីដំណាក់កាលជាច្រើនបន្ត បន្ទាប់គ្នាចាប់ពីការគិតធម្មតាអំពីបទឧក្រិដ្ឋរហូតដល់ការសម្រេចទាំងស្រុងនូវអំពើល្មើល។ មាត្រា ២៧ នៃក្រមព្រហ្មទណ្ឌបានចែងថា៖ ការប៉ុនប៉ងក្នុងបទឧក្រិដ្ឋ ឬក្នុងករណីដែលច្បាប់បានចែងទុកក្នុងបទមជ្ឈិមអាចត្រូវផ្តន្ទាទោស បានកាលណាលក្ខខណ្ឌខាងក្រោមនេះ ត្រូវបានបំពេញ : ចារីបាន ចាប់ផ្ដើមអនុវត្តបទល្មើសគឺមានន័យថា ចារីបានប្រព្រឹត្តអំពើដែលមាន គោលបំណងដោយផ្ទាល់ដើម្បីប្រព្រឹត្ត បទល្មើស និងចារីមិនបានបញ្ឈប់អំពើរបស់ខ្លួនទៅវិញដោយស្ម័គ្រចិត្ត តែត្រូបានរាំងស្ទះ ឬអាក់ខាន ដោយឥទ្ធិពលនៃកាលៈទេសៈក្រៅ   ឆន្ទៈរបស់ខ្លួន។ អំពើត្រៀមបម្រុងដែលពុំមានគោលបំណងដោយផ្ទាល់ដើម្បីប្រព្រឹត្តបទល្មើសមិនមែនជាការចាប់ផ្ដើមអនុវត្តទេ។ ការប៉ុនប៉ងក្នុងបទលហុ ពុំទទួលការផ្ដន្ទាទោសទេ។

      ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល៖

       ជាយូរលង់មកហើយការទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវបានបង្កើតឡើងសម្រាប់តែមនុស្សប៉ុណ្ណោះ។ ក្រមព្រហ្មទណ្ឌបានបញ្ចូល នូវការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលនៅក្នុងមាត្រា ៤២ ៖ នៅក្នុងករណីដែលមានចែងជាក់លាក់ក្នុងច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងទៀតនីតិបុគ្គល លើកលែងតែរដ្ឋចេញអាចត្រូវបានប្រកាសថាត្រូវទទួលខុសត្រូវព្រហ្មទណ្ឌពីបទល្មើសដែលប្រព្រឹត្តដោយអង្គការឬ អ្នកតំណាងរបស់ខ្លួនដើម្បីជាប្រយោជន៍របស់នីតិបុគ្គលនោះ។ ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល មិនលើកលែងនូវការទទួលខុសត្រូវព្រហ្មទណ្ឌរបស់រូបវន្តបុគ្គលក្នុងអំពើដដែលនោះទេ។

       ខ.ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់អនីតិជន

ជាទូទៅនីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវបានកំណត់អាយុចាប់ពី ១៨ (ដល់ប្រាំបី)ឆ្នាំឡើងទៅ។ តែចំពោះអនីតិជនដែលប្រព្រឹត្តបទល្មើសជាកម្មវត្ថុនៃវិធានការតាមដាន វិធានការអប់រំ វិធានការការពារ និងវិធានការឧបត្ថម្ភ។ ប៉ុន្តែតុលាការអាចប្រកាសទណ្ឌកម្មព្រហ្មទណ្ឌទៅលើអនីតិជនអាយុចាប់ពី ១៤ (ដប់បួន)ឆ្នាំ ឡើងទៅប្រសិនបើកាលៈទេសនៃបទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនិតិជនត្រមូវ។ វិធានការតាមដាន វិធានការអប់រំ វិធានការការការពារ និងវិធានការឧបត្ថម្ភ មានដូចតទៅ៖

      ការប្រគល់អនិតិជនឱ្យទៅឪពុកម្ដាយ   អាណាព្យាបាល  បុគ្គលដែលថែរក្សា   អនីតិជននោះ  ឬបុគ្គល   

ណាផ្សេងទៀតប្រសិនបើបុគ្គលនោះ សក្កិសមនឹងទំនុកចិត្ត។

      ការប្រគលអនីតិជនឱ្យទៅសេវាសាធារណៈដែលសម្រាប់ទទួលបន្ទុក អនិតិជន។

      ការប្រគលអនីតិជនឱ្យទៅអង្គការឯកជន ដែលមាននីតិសម្បទាក្នុងការ ទទួលអនីតិជន។

      ការប្រគលអនីតិជនឱ្យទៅបន្ទីពេទ្យ ឬស្ថាប័នឯកទេស។

      ការដាក់អនីតិជនឱ្យស្ថិតនៅក្រោមកាការពាររបស់តុលាការ។

       ការដាក់ឱ្យស្ថិតនៅក្រោមការការពាររបស់តុលាការក្នុងករណីដាក់ឱ្យស្ថិតនៅក្រោមការការពាររបស់តុលាការនោះតុលាការ ចាត់តាំងបុគ្គលមួយរូបដែលទទួលភារៈធ្វើតាមដានអនីតិជន។ បុគ្គលនោះត្រូវផ្ញើរបាយការណ៍កិរិយាមាយាទរបស់អនីតិជនឱ្យបានទៀងទាត់ដល់ព្រះរាជអាជ្ញា។ បុគ្គលនេះផ្ដល់ព័ត៌មានដល់ព្រះរាជអាជ្ញា អំពីព្រឹត្តិការណ៍ទាំងអស់ដែលអាចនាំឱ្យមានការកែប្រែនូវវិធានការនេះ។

II.ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល

.គោលការណ៍នៃការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល

       ជាការពិតណាស់ការទទួលខុសត្រូវព្រហ្មទណ្ឌត្រូវបានបង្កើតឡើងសំរាប់តែមនុស្សប៉ុណ្ណោះ។ សេចក្ដីព្រាងក្រមព្រហ្មទណ្ឌបានបញ្ចូលទៅក្នុងនីតិខ្មែរ នូវការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល។ នេះជានវកម្មសារវន្តមួយដែលមានគោលដៅបំពេញនូវកង្វះខាតគតិយុត្តមួយដ៏មានសារៈសំខាន់ និងបញ្ចប់និទណ្ឌភាពរបស់ នីតិបុគ្គលដែលបង្កើតបានជាតួអង្គសង្គម សេដ្ឋកិច្ចដ៏មានសារៈសំខាន់។

       មាត្រា ៤២ បានចែងថាជាគោលការណ៍ នីតិបុគ្គល លើកលែងតែរដ្ឋចេញ អាចត្រូវបានប្រកាសថាត្រូវទទួលខុសត្រូវព្រហ្មទណ្ឌពីបទល្មើសដែលប្រព្រឹត្តដោយអង្គការ ឬអ្នកតំណាងរបស់ខ្លួន ដើម្បីជាប្រយោជន៍របស់នីតិបុគ្គលនោះ។

       មាត្រាដដែលនេះបញ្ជាក់ថា ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល ពុំច្រានចោលនូវការទទួលខុសត្រូវព្រហ្មទណ្ឌរបស់ រូបវន្តបុគ្គលចំពោះអំពើដដែលនោះទេ។ អត្ថបទច្បាប់នេះ អាចយកទៅអនុវត្តចំពោះគ្រប់នីតិបុគ្គលទាំងអស់ទោះជាមានសញ្ជាតិខ្មែរ ឬបរទេសក្ដីឱ្យតែសកម្មភាពរបស់នីតិបុគ្គលនោះអាចស្ថិតនៅក្រោមច្បាប់ខ្មែរ ដោយអនុលោកតាមវិធានសមត្ថកិច្ចដែលយើងបានសិក្សាកន្លងមកនេះ។

       ម្យ៉ាងទៀតអត្ថបទច្បាប់នេះក៏ពុំបានបែងចែកទៅតាមនីតិបុគ្គលនៃនីតិឯកជន (ក្រុមហ៊ុន សមាគមន៍ សហគ្រាស ។ល។) ឬនីតិបុគ្គលសាធារណៈឡើយលើកលែងតែចំពោះរដ្ឋចេញ ដែលពុំអាចធ្វើបណ្ដឹងព្រហ្មទណ្ឌពីរដ្ឋឡើយទោះក្នុងករណីណាក៏ដោយ។ នៅក្នុងក្របខណ្ឌនៃការដាក់ឱ្យអនុវត្តនូវការទទួលខុសត្រូវព្រហ្មទណ្ឌ អត្ថបទច្បាប់កំរិតការទទួលខុសត្រូវរបស់នីតិបុគ្គល ឱ្យមកនៅត្រឹមករណីបទល្មើសសដែលប្រព្រឹត្តដើម្បីប្រយោជន៍របស់នីតិបុគ្គល ដោយស្ថាប័ន ឬកំណាងរបស់ខ្លួនប៉ុណ្ណោះ។ នេះបានសេចក្ដីថានីតិបុគ្គលទាំងឡាយពុំទទួលខុសត្រូវខាងព្រហ្មទណ្ឌ ចំពោះគ្រប់បទល្មើសទាំងអស់ដែលអាចប្រព្រឹត្តដោយ អ្នកដឹកនាំរបស់ខ្លួនឡើយ។ ចាំបាច់ត្រូវឱ្យបទល្មើសទាំងនេះត្រូវបានប្រព្រឹត្តដើម្បីប្រយោជន៍របស់ខ្លួន មានន័យថាតាមការពិតនីតិបុគ្គលបានទាញយកនូវផលប្រយោជន៍ដោយផ្ទាល់ ឬដោយប្រយោល ជាសំភារៈ ឬតាមផ្លូវចិត្ត។ ប្រសិនបើ ដោយប្រព្រឹត្តនូវបទល្មើស ចារីស្វែងរកត្រឹមតែតំរូវការបំពេញប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះនីតិបុគ្គលពុំមានការទទួលខុសត្រូវឡើយ។ ប៉ុន្តែប្រសិនបើចារីចង់បំរើប្រយោជន៍របស់នីតិបុគ្គលក្នុងករណីនេះលក្ខខណ្ឌដែលនាំឱ្យ នីតិបុគ្គលខុសត្រូវខាងព្រហ្មទណ្ឌត្រូវបានបំពេញហើយ។

       នៅក្នុងក្របខណ្ឌនៃការដាក់ឱ្យមានការទទួលខុសត្រូវខាងព្រហ្មទណ្ឌនេះ ត្រូវបញ្ជាក់បន្ថែមទៀតថា បទល្មើសពិតជាត្រូវបានប្រព្រឹត្តដោយស្ថាប័ន ឬតំណាងរបស់នីតិបុគ្គលនេះ : រាល់សមាជិករបស់នីតិបុគ្គលពុំមានជាចាំបាច់នូវគុណភាពជាស្ថាប័ន​ ឬតំណាង របស់នីតិបុគ្គលនោះឡើយ។ឧទាហរណ៍ៈ បទល្មើសអាចត្រូវបានប្រព្រឹត្តដោយប្រធានសមាគមមួយ    អ្នកដឹកនាំក្រុមហ៊ុនមួយដើម្បីជៀសវាងកុំឱ្យការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលនាំ 

ទៅរកនិទណ្ឌភាពចំពោះរូបវន្តបុគ្គលដែលជាចារីសំភារៈនៃបទល្មើសច្បាប់បញ្ញត្តថារូបវន្តបុគ្គលក៏នឹងអាចចោទប្រកាន់ពីបទព្រហ្មទណ្ឌផងដែរ។ ការចោទប្រកាន់ទាំងនេះ នឹងកើតមានឡើងប្រឆាំងចំពោះរូបវន្តបុគ្គលជួនកាល   ឋានៈជាសហចារីនៃបទល្មើស ជួនកាលក្នុងឋានៈជាអ្នកផ្ដើមគំនិត ឬជនសមគំនិត។

       ប្រព័ន្ធនេះ ប្រាកដជាមានលក្ខណៈចាំបាច់។ តាមពិតនៅក្នុងករណីភាគច្រើន បទល្មើសព្រហ្មទណ្ឌគឺជាបទល្មើសដោយចេតនា។ ប៉ុន្តែក្នុងករណីនេះនីតិបុគ្គល គឺជាសភាវៈប្រឌិតដែលពុំមានចេតនាឡើយ។ តាមពិតចេតនាស្ថិតនៅក្នុងរូបវន្តបុគ្គល ដែលតំណាងឱ្យនីតិបុគ្គលហើយដែលត្រូវសំរេចអំពីការប្រព្រឹត្តនូវបទល្មើស។

  .របបនៃការទទួលខុសត្រូវខាងព្រហ្មទណ្ឌរបស់នីតិបុគ្គល

       នីតិបុគ្គលត្រូវទទួលខុសត្រូវខាងព្រហ្មទណ្ឌនូវបទល្មើសដែលត្រូវបានប្រព្រឹត្ត ដើម្បីជាប្រយោជន៍របស់ខ្លួនប៉ុន្តែលុះត្រាតែ «នៅក្នុងករណីដែលមានច្បាប់ចែងដោយច្បាប់»ប៉ុណ្ណោះ។ និយាយម្យ៉ាងទៀត ការទទួលខុសត្រូវរបស់នីតិបុគ្គល ពុំមានលក្ខណៈទូទៅឡើយ : ការទទួលខុសត្រូវនេះអាចកើតមានឡើងលុះត្រាតែមានអត្ថបទច្បាប់ពិសេសប្រកាសអំពីការទទួលខុសត្រូវនេះ ចំពោះការចោទប្រកាន់ជាក់លាក់មួយប៉ុណ្ណោះ។

          ដូច្នេះនីតិបុគ្គលអាចត្រូវបានបន្ទោសអំពីបទល្មើសព្រហ្មទណ្ឌលុះត្រាតែគេត្រូវកំណត់ដូចទៅនេះ :

      អត្ថិភាពនៃអត្ថបទច្បាប់ព្រហ្មទណ្ឌពិសេសមួយ ដែលចែងអំពើការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលចំពោះបទល្មើសនេះ។

      បទល្មើសត្រូវបានប្រព្រឹត្តដើម្បីជាប្រយោជន៍ដល់នីតិបុគ្គលនោះ។

      ជាបញ្ចប់បទល្មើសនេះត្រូវបានប្រព្រឹត្តដោយស្ថាប័ន ឬតំណាងរបស់នីតិបុគ្គលនោះ។

       ឧទាហរណ៍ : មាត្រា ១៨៧ នៃសេចក្ដីព្រាងក្រមព្រហ្មទណ្ឌចែងថា នីតិបុគ្គលអាចត្រូវបានប្រកាសឱ្យទទួលខុសត្រូវខាងព្រហ្មទណ្ឌ អំពីបទឧក្រិដ្ឋប្រល័យពូជសាសន៍ ដែលត្រូវបានចែងនៅក្នុងមាត្រា ១៨៣។ ទាក់ទងនឹងការកំណត់ប្រភេទគតិយុត្តនៃបទល្មើស ដែលត្រូវបានប្រព្រឹត្តដោយនីតិបុគ្គល ថាជាបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុនោះត្រូវលើកទៅសិក្សាក្នុងបញ្ហាទោសដែលត្រូវទទួលរងដោយរូបវន្តបុគ្គល (មាត្រា ៤៩ ដល់មាត្រា ៧៧)។

       តាមការពិត គឺចាប់ពីពេលវាយតំលៃអំពីទោសដែលទទួលរងដោយរូបវន្តបុគ្គល ទើបគេ ដឹងថាតើអំពើដែលត្រូវទំលាក់លើនីតិបុគ្គល បង្កើតបានជាបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ។ សេចក្ដីបញ្ជាក់នេះមានសារសំខាន់ណាស់ ពីព្រោះថា ចំពោះរូបវន្តបុគ្គល ចរិតជាបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ នៃបទល្មើស ត្រូវបានកំណត់ដោយទោសជាប់ពន្ធនាគារដែលត្រូវទទួលរង។

       ដូច្នេះ បទឧក្រិដ្ឋត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារលើសពី ៥ ឆ្នាំ បទមជ្ឈិមត្រូវជាប់ពន្ធនាគារជាអតិបរមា ៥ ឆ្នាំ ចំណែកឯ​ បទលហុត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារជាអតិបរមាចំនួន ៦ ថ្ងៃ។ ប៉ុន្តែ ចំពោះនីតិបុគ្គល ជាក់ស្ដែងគេពុំអាចប្រកាសទោសជាប់ពន្ធនាគារបានឡើយ។ មានតែទោសពិន័យ និងទោសបន្ថែមផ្សេងទៀតប៉ុណ្ណោះដែលអាចអនុវត្តបាន (មាត្រា ៥៨ ដល់មាត្រា ៧៧)។

៣.ការប្រព្រឹត្តដើម្បីជាប្រយោជន៍ដល់នីតិបុគ្គល

       មានតែការប្រព្រឹត្តបទល្មើស ដើម្បីជាប្រយោជន៍ដល់នីតិបុគ្គលតែប៉ុណ្ណោះ ដែលជាកត្តាធឱ្យមាននីតិបុគ្គលទទួលខុសត្រូវព្រហ្មទណ្ឌ។ ប្រយោជន៍សំដៅខាងសេដ្ឋកិច្ចដែលមានលក្ខណៈច្បាស់លាស។ ឧទាហរណ៍៖ ប្រសិនបើក្រុមហ៊ុនមិនចាត់វិធានការបានត្រឹមត្រូវ ធ្វើឱ្យកម្មករស្លាប់បាត់បង់ជីវិតនោះ អ្នកទទួលខុសត្រូវរបស់      ក្រុមហ៊ុន នឹងត្រូវប្រកាសថាទទួលខុសត្រូវព្រហ្មទណ្ឌពី បទមនុស្សឃាតដោយអចេនាបាន។ (មាត្រា ២០៧,​២០៨, ២០៩ នៃក្រមព្រហ្មទណ្ឌ)

៤.ការដាក់ទណ្ឌកម្មលើនីតិបុគ្គល

       ដោយយោងទៅតាមមាត្រា ១៦៧ នៃក្រមព្រហ្មទណ្ឌ បានកំណត់ពីទោសទាំងឡាយសម្រាប់នីតិបុគ្គលមាន៖

      ទោសពិន័យក្នុងឋានៈជាមូលទោស

      ទោសបន្ថែមដែលរៀបរាប់នៅក្នុងមាត្រា ១៦៨ នៃក្រមព្រហ្មទណ្ឌ។

       ទោសបន្ថែមសម្រាប់នីតិបុគ្គលអាចប្រកាសដោយតុលាការប្រសិនបើទោសនោះត្រូវបានចែងយ៉ាងជាក់លាក់ចំពោះបទល្មើសដែលចោទប្រកាន់។ តាមមាត្រា ១៦៨ នៃក្រមព្រហ្មទណ្ឌ ទោសបន្ថែមសម្រាប់អនុវត្តលើនីតិបុគ្គល ដូចតទៅ៖

1               ការរំលាយចោល

2               ការដាក់នៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ

3              ការហាមឃាត់ចំពោះការអនុវត្តសកម្មភាពមួយ ឬច្រើន

4                ការបណ្ដេញចេញពីលទ្ធកម្មសាធារណៈ

5                ការហាមឃាត់ចំពោះការអំពាវនាវជាសាធារណៈដល់ការសន្សំសំចៃ

6                ការហាមឃាត់ចំពោះឧបករណ៍អាចជួញដូរបាន ក្រៅពីឧបករណ៍អាចជួញដូរបានដែលកំណត់ដោយធនាគារ

7               ការហាមឃាត់ចំពោះការប្រើបណ្ណទូទាត់

8                ការបិទគ្រឹះស្ថានដែលប្រើសម្រាប់ធ្វើការរៀបចំ ឬប្រព្រឹត្តបទល្មើស

9                 ការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថានដែលបើកចំហដល់សាធារណៈជន ឬដែលបានប្រើប្រាស់ដោយសាធារណៈជន

10       ការរឹបអូសឧបករណ៍សម្ភារៈ ឬវត្ថុណាមួយដែលប្រើប្រាស់ ប្រព្រឹត្តបទល្មើស ឬដែលមានគោលដៅសម្រាប់ប្រព្រឹត្តបទល្មើស។

11      ការរឹបអូសវត្ថុ ឬមូលនិធិដែលជាកម្មវត្ថុ នៃបទល្មើស

12      ការរឹបអូសផលទុន ឬទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស

13    ការរឹបអូសឧបភោគភណ្ឌ សម្ភារៈ និងចលនវត្ថុក្នុងទីកន្លែង ដែលបទល្មើសបានប្រព្រឹត្ត

14       ការបិទផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស ការផ្សាយសេចក្ដីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មានសរសេរ ឬការផ្សាយតាមទូរគមនាគមន៍សោតទស្សន៍។

III.មូលហេតុនៃការមិនទទួលខុសត្រូព្រហ្មទណ្ឌ

       ការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ បណ្ដាលមកពីមូលហេតុណាមួយដែលច្បាប់ព្រហ្មទណ្ឌចាត់ទុកថា ជាមូលហេតុត្រឹមត្រូវច្បាប់មិនតម្រូវឱ្យអ្នកប្រព្រឹត្តទទួលខុសត្រូវព្រហ្មទណ្ឌឡើយ។ មូលហេតុដែលនាំឱ្យមានការ​មិនទទួលខុសត្រូវព្រហ្មទណ្ឌអាចែកជាពីរប្រភេទគឺ៖ មូលហេតុអត្តនោម័ត និងមូលហេតុសត្យានុម័ត។

១.មូលហេតុអត្តនោម័តនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌ

       មូលហេតុអត្តនោម័តនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌតាមក្រមព្រហ្មទណ្ឌរួមមាន៖

       ក.វិបល្លាសា្មរតី

          មាត្រា ៣១ នៃក្រមព្រហ្មទណ្ឌចែងថាៈ កាលបើជនណាម្នាក់ប្រព្រឹត្តបទល្មើស នៅពេលដែលជននោះកើតវិបល្លាសស្មារតីដែលធ្វើ​ឱ្យបាត់បង់នូវការដឹងខុសត្រូវរបស់ខ្លួន ជននោះមិនទទួលខុសត្រូវព្រហ្មទណ្ឌទេ។ ក៏ដោយសារតែប្រព័ន្ធសរសៃប្រាសាទមានសកម្មភាំពមិនប្រក្រតី ចារីបានបាត់បងនូវលទ្ធភាពនៃការយល់ដឹងពីពិភពខាងក្រៅជុំវិញខ្លួន ហើយេពុំអាចត្រួតពិនិត្យសកម្មភាពរបស់ខ្លួនបាន។

       ជាទូទៅភស្តុតាងនៃវិបល្លាសស្មារតីត្រូវបញ្ចប់ដោយវេជ្ជបណ្ឌិតជំនាញ ក៏ប៉ុន្តែយោបល់ទាំងនោះពុំមានអនុភាព   

ចងជាកាតព្វកិច្ចឱ្យចៅក្រមត្រូវតែជឿតាមទេ ពោលគឺចៅក្រមអាចជឿក៏បាន មិនជឿក៏បាន។ ជននោះគឺស្ថិតនៅក្រោមអាណាព្យាបាលទូទៅ (មាត្រា ២៤ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧)

       ខ.កម្លាំង ឬការបង្ខំ

       ក្នុងមាត្រា ៣៦ នៃក្រមព្រហ្មទណ្ឌចែងថាៈ បុគ្គលដែលប្រព្រឹត្តបទល្មើសក្រោមអានុភាពនៃកំលាំង ឬការបង្ខំដែលបុគ្គលនោះមិនអាចទប់ទលបាន បុគ្គលនោះមិនទទួលខុសត្រូវព្រហ្មទណ្ឌឡើយ។ មាត្រា ៩៦ នៃក្រមព្រហ្មទណ្ឌចែងថាៈ កាលបើមានភស្តុតាងថា មានកំលាំងអ្វីមួយបានបង្ខំ ជនណាម្នាក់ឱ្យប្រព្រឹត្តបទល្មើសអ្វីមួយ ហើយជននោះកាលមិនអាចទប់ទល់ និងកំលាំងនោះបានទេ ក៏ប្រព្រឹត្តបទល្មើសនោះទៅ។ ជនប្រព្រឹត្តបទល្មើសនេះមិនត្រូវឱ្យទទួលខុសត្រូវចំពោះអំពើដែលខ្លួនវបានប្រព្រឹត្តឡើយ។

  ១.ប្រភេទនៃកម្លាំង ឬការបង្ខំ

       ១.១.ការបង្ខំលើរូបកាយ

       ការបង្ខំមកពីកម្លាំងពីមជ្ឈដ្ឋានខាងក្រៅ ដូចជាកម្លាំងមកពីព្រឹត្តិការណ៍ ធម្មជាតិ មកពីសត្វ ឬមកពីតតិយជនណាមួយ។ ឧទាហរណ៍៖ ខ្យល់ព្យុះ ឬរន្ទះបាញ់ជាដើម។

       ១.២.ការបង្ខំអាចពីកម្លាំងផ្ទាល់របស់ចារី

       ការនេះបណ្ដាលមកពីចារីមានបញ្ហាលើរូបរាង្គការដែលពិបាកក្នុងការគ្រប់គ្រងខ្លួនឯង។ ឧទាហរណ៍៖ អ្នកបើកបរម្នាក់បានរមូលសរសៃជើងនៅពេលបើកបរហើយជាន់នៅលើឈ្នាន់ល្បឿន ដែលបង្កឱ្យកើតជាគ្រោះថ្នាក់ចរាចរណ៍។ បទបើកបរបណ្ដាលឱ្យស្លាប់អ្នកដទៃដោយអចេតនា បានឡើយ។

  ២.ការបង្ខំលើផ្លូវចិត្ត

       ការបង្ខំលើផ្លូវចិត្តសំដៅលើកម្លាំងដែលបង្ខំឆន្ទៈរបស់ចារី។ ការបង្ខំផ្លូវចិត្តក៏អាចជាមូលហេតុនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌបានដែរ ការបង្ខំនេះមាន ប្រភពមកពីព្រឹត្តិការណ៍ក្រៅឆន្ទៈរបស់ចារី។ ជម្រុញឱ្យចារីមិនអាចបញ្ចៀសបានពីការប្រព្រឹត្តបទល្មើស។ ឧទាហរណ៍ៈ គណនេយ្យករម្នាក់ត្រូវបានខ្មាំងកាំភ្លើងភ្ជង់ឱ្យប្រគលប្រាក់ដែលខ្លួនកំពុងកាន់កាប់ឱ្យទៅខ្មាំងកាំភ្លើង។

២.មូលហេតុសត្យានុម័តនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌ ឬយុត្តិកម្មនៃបទល្មើស

       អំពើនេះត្រូវបានផ្តន្ទាទោសតាមច្បាប់ តែត្រូវបានចាត់ទុកថាជា ការអនុវត្តសិទ្ធិ ឬជាការបំពេញកាតព្វកិច្ច អំពើនេះកើតឡើងដោយសារតែផលប្រយោជន៍ស្របច្បាប់។

  ក.ការអនុញ្ញាតដោយច្បាប់ ឬអាជ្ញាធរ

       មាត្រា ៣២ នៃក្រមព្រហ្មទណ្ឌចែងថា៖ បុគ្គលណាដែលប្រព្រឹត្តអំពើដែលបានបញ្ញត្ត ឬអនុញ្ញាតតាមច្បាប់ បុគ្គលនោះមិនប្រព្រឹត្តបទល្មើសទេ។ បុគ្គលណាដែលប្រព្រឹត្តអំពើតាមបញ្ជារបស់អាជ្ញាធរស្របច្បាប់ បុគ្គលនោះមិនប្រព្រឹត្តអំពើតាមបញ្ជារបស់អាជ្ញាធរស្របច្បាប់ បុគ្គលនោះមិនប្រព្រឹត្តបទល្មើសទេ។ បុគ្គលណាដែលប្រព្រឹត្តអំពើតាមបញ្ជារបស់អាជ្ញាធរស្របច្បាប់ បុគ្គលនោះមិនប្រព្រឹត្តបទល្មើសទេ លើកលែងតែអំពើនេះជាអំពើខុសច្បាប់យ៉ាងជាក់ច្បាស់ មាត្រា ៩៩ នៃក្រមព្រហ្មទណ្ឌចាស់បានចែងថា៖ មិនទុកជាអំពើល្មើសក្នុងបទព្រហ្មទណ្ឌទេ កាលណាបើអំពើទាំងឡាយនោះធ្វើតាមបង្គាប់ច្បាប់ ហើយអ្នកបញ្ជាឱ្យធ្វើក៏ជាអាជ្ញាធរធម្មានុរូបនោះ ចៅក្រមត្រូវថ្លឹងមើលតានការណ៍គួរ នូវភាពនៃការទទួលខុសត្រូវក្នុងបទព្រហ្មទណ្ឌរបស់ភ្នាក់ងារអ្នកសម្រេចការនោះផង។

  ១.ការអនុញ្ញាដោយច្បាប់

       ក្នុងករណីនេះច្បាប់បញ្ញត្ត ឬអនុញ្ញាតឱ្យប្រព្រឹត្តអំពើណាមួយហើយច្បាប់មិនអនុញ្ញាត្តឱ្យផ្តន្ទាទោស លើអំពើដែលកើតចេញពីការបំពេញកាតព្វកិច្ចតម្រូវដោយច្បាប់។

  ២.ការអនុញ្ញាតដោយអាជ្ញាធរ

       មាត្រា ៣២ កថាខណ្ឌទី២ នៃក្រមព្រហ្មទណ្ឌចែថាៈ បុគ្គលណាដែលប្រព្រឹត្តអំពើតមាបញ្ជារបស់អាជ្ញាធរស្របច្បាប់ បុគ្គលណាដែលប្រព្រឹត្តអំពើតាមបញ្ជារបស់អាជ្ញាធរស្របច្បាប់ ​បុគ្គលនោះមិនប្រព្រឹត្តបទល្មើសទេ លើកលែងតែអំពើនេះជាអំពើខុសច្បាប់យ៉ាងជាក់ច្បាស់។

       ២.១.អាជ្ញាធរស្របច្បាប់

       សំដៅដល់អាជ្ញាធរសាធារណៈដែលជាអាជ្ញាធររដ្ឋបាល អាជ្ញាធរតុលាការ ឬអាជ្ញាធរយោធា ដែលមានអំណាចតាមផ្លូវច្បាប់ក្នុងការបញ្ជាឱ្យអនុវត្តច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ។

       ២.២.បញ្ជាស្របច្បាប់

       ក្រមព្រហ្មទណ្ឌមិនអនុញ្ញាតឱ្យជនដែលប្រព្រឹត្តបទល្មើស តាមបញ្ជារបស់អាជ្ញាធរស្របច្បាប់ រួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌឡើយ ប្រសិនបើអំពើនោះជាអំពើខុសច្បាប់ យ៉ាងជាក់ច្បាស់។ អ្នកទទួលបញ្ជាអាចរួចផុតពីការទទួលត្រូវព្រហ្មទណ្ឌបានដោយផ្អែកលើមាត្រា ៣២ នៃក្រមព្រហ្មទណ្ឌ។

  ខ.ការការពារស្របច្បាប់

       មាត្រា ៣៣ កថាខណ្ឌទី ១ នៃក្រមព្រហ្មទណ្ឌ មិនឱ្យបុគ្គលណាដែលប្រព្រឹត្តបទល្មើសក្នុងសភាពការពារស្របច្បាប់ទទួលខុសត្រូវព្រហ្មទណ្ឌឡើយ។ កថាខណ្ឌទី២ នៃមាត្រា ៣៣ កំណត់ពីលក្ខខណ្ឌនៃការការពារស្របច្បាប់ដូចតទៅ៖

      បទល្មើសត្រូវចាត់ទុកថា ត្រឹមត្រូវដោយការវចាំបាច់ ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិប្រឈមមុខនឹង ការឈ្មានពានមួយដែលមិនត្រឹមត្រូវ។

      បទល្មើស និងការឈ្លានពានត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា និង

      គ្មានវិសមាមាត្ររវាងមធ្យោបាយការពារដែលប្រើប្រាស់និងទម្ងន់នៃការឈ្មានពាន។

  ១.លក្ខខណ្ឌនៃការការពារស្របច្បាប់

       មាត្រា ៣៣ កថាខណ្ឌទី២ នៃក្រមព្រហ្មទណ្ឌ ការឈ្លានពានមាត្រា ៣៣ កថាខណ្ឌទី២ នៃក្រមព្រហ្មទណ្ឌ ការឈ្លានពាន និងការការពារត្រូវមានលក្ខណៈ មួយចំនួនដើម្បីការពារក្លាយជាយុត្តិកម្មនៃបទល្មើស។

       ១.១.ការឈ្លានពាន

       ចំណុចទី១ កថាខណ្ឌទី២ នៃមាត្រា ៣៣ នៃក្រមព្រហ្មទណ្ឌការឈ្លានពានត្រូវកើតឡើងមុនពេលមានការការពារប្រឺមមុខ នឹងការឈ្លានពានណាមួយ។ ការឈ្លានពានជាមុន គឺជាធាតុផ្សំចាំបាច់នៃការការពារស្របច្បាប់។ ការឈ្លានពាននេះអាចធ្វើលើទ្រព្យសម្បត្តិ ឬរូបកាយរបស់អ្នកការពារផ្ទាល់ ឬនៅលើតតិយជនបានដែរ។

       ១.២.ការការពារ

       ការការពារទៅនឹងអំពើឈ្លានពានណាមួយ ស្ដែងឡើងតាមរយៈការតបពីសំណាក់ជនដែលទទួលរងនូវការឈ្លានពាននោះ។ អំពើការពារអាចជារូបភាព ប្លែកៗពីគ្នា ដូចជាការសម្លាប់ ការប្រើហិង្សា ជាដើម។ ការប្រព្រឹត្តអំពើខ្លះមិនត្រូវបានចាត់ទុកថាជាអំពើការពារនៃការការពារស្របច្បាប់នោះឡើយ ដូចជាការរំលោភសេពសន្ថវៈ ឬការធ្វើទារុណកម្ម ជាដើម។

      ការការពារត្រូវតែកើតឡើងក្នុងពេលជាមួយគ្នានឹងការឈ្លានពានការការពារត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា និងការឈ្លានពានមានន័យថា ការការពារត្រូវតែធ្វើឡើងភ្លាមៗក្នុងខណៈដែលការឈ្លានពានបានកើតឡើង។

      ការការពារត្រូវតែចាំបាច់ការការពារត្រូវតែចាំបាច់សម្រាប់ស្រោចស្រង់ដល់ផលប្រយោជន៍ដែលត្រូវបានគំរាមកំហែង មានន័យថាៈ ការការពារត្រូវជាការចាំបាច់ ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិ។ ប្រតិកម្មតបតរបស់អ្នកការពារ គឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ជៀសការឈ្លានពាន។

      មធ្យោបាយការពារដែលប្រើប្រាស់ត្រូវតែគ្មានវិសមាមាត្រជាមួយ នឹងទម្ងន់នៃការឈ្លានពាន មធ្យោបាយការការពារដែលបានប្រើប្រាស់ត្រូវតែឆ្លើយតបទៅនឹងភាពធ្ងន់ធ្ងរ នៃការឈ្លានពានមិនត្រឹមត្រូវ។ (មាត្រា ៧៥៥ កថាខណ្ឌទី ១ នៃក្រមរដ្ឋប្បវេណី)​ កាលបើអំពើមួយត្រូវបានចាត់ទុកថាជាការការបារស្របច្បាប់ហើយចារីមិនត្រឹមតែមិនទទួលខុសត្រូវរដ្ឋប្បវេណីទៀតផង។

  គ.ស្ថានភាពចាំបាច់

          ស្ថានភាពចាំបាច់ គឺជាស្ថានភាពរបស់បុគ្គលម្នាក់ដែលឈានទៅដល់ការប្រព្រឹត្តបទល្មើសណាមួយដោយ សារតែមានបំណងចង់ជួយស្ដារនូវផលប្រយោជន៍ មួយផ្សេងទៀតដែលត្រូវបានគំរាមកំហែងដោយគ្រោះថ្នាក់ដែលកំពុងកើតមាន ឬដែលនឹងកើតមាន។

          ចំពោះស្ថានភាពចាំបាច់ ចារីមានជម្រើស ពីរយ៉ាងគឺ៖

      ទទួលយកការខូចខាតដែលនឹង   ត្រូវកើតមានឡើង      ដោយសុខចិត្តបដិសេធមិនព្រមប្រព្រឹត្តបទល្មើស

      ត្រូវតែប្រព្រឹត្តបទល្មើសដើម្បីបញ្ជៀសការខូចខាត។ ស្ថានភាពចាំបាច់ត្រូវបានចាត់ទុកថាជាយុត្តិកម្មនៃបទល្មើសតាម មាត្រា ៣៥ នៃក្រមព្រហ្មទណ្ឌចែងថាៈ បុគ្គលដែលស្ថិតនៅក្នុងការចាំបាច់ត្រូវតែប្រព្រឹត្តបទល្មើស មិនទទួលខុសត្រូវព្រហ្មទណ្ឌទេ។ ស្ថានភាពចាំបាច់ត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖

      បទល្មើសត្រូវបានចាត់ទុកថាត្រឹមត្រូវដោយចាំបាច់ ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិប្រឆាំងនឹងគ្រោះថ្នាក់ដែលកំពុងកើតមាន ឬដែលនឹងកើតមាននឹង

      គ្មានវិសមាមាត្ររវាងមធ្យោបាយការពារ និងទម្ងប់នៃគ្រោះថ្នាក់។

  ១.គ្រោះថ្នាក់កំពុងមាន ឬដែលនឹងកើតមាន

       ជនដែលប្រព្រឹត្តបទល្មើសក្នុងស្ថានភាពចាំបាច់ ត្រូវរកភស្តុតាងអំពី គ្រោះថ្នាក់ដែលជម្រុញឱ្យប្រព្រឹត្តបទ      ល្មើស។ ឧទាហរណ៍៖ ដើម្បីកុំឱ្យកូនស្លាប់ដោយអត់អាហារម្ដាយបានសម្រេចចិត្តលួចបាយ ឬអង្ករយកមកចំអិនដើម្បីចិញ្ចឹមកូន។ នេះគឺ ជាការបញ្ជាក់ពីគ្រោះថ្នាក់ដល់អាយុជីវិតកូនរបស់ចារីដែលបានប្រព្រឹត្តអំពើលួច។ ឧទាហរណ៍៖ បុរសម្នាក់បានដុតសំបុកឃ្មុំចោលរបស់អ្នកជិតខាង តែតាមពិតឃ្មុំមិនបានទិចទេ គឺជាគ្រោះថ្នាក់កើតជាយថាហេតុ ពុំមានជាស្ថាបភាពចាំបាច់ទេ។ ការដុតសំបុកឃ្មុំត្រូវផ្តន្ទាទោសពុំមែនជាស្ថានភាពចាំបាច់ទេ។

  ២.ការការពារជាចាំបាច់

       ដើម្បីឱ្យមានយុត្តិកម្ម បទល្មើសដែលប្រព្រឹត្តដោយចារី ត្រូវតែជាអំពើចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទែ ឬការពារទ្រព្យសម្បត្តិ។ ត្រង់ចំណុចនេះមានន័យថាការប្រព្រឹត្តបទល្មើសជាជម្រើសដ៏ប្រសើរបំផុត និងជាជម្រើសតែមួយគត់ដើម្បីបញ្ជៀសគ្រោះថ្នាក់បាន។ ឧទាហរណ៍៖ នារីម្នាក់បានសម្រេចចិត្តលួចសាច់គោគេដើម្បីឱ្យកូនរបស់នាងបរិភោគនូវអាហារឆ្ញាញ់ជាងធម្មតា មិនអាចលើកសំអាងភាពចាំបាច់ ដើម្បីឱ្យរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌឡើយ។

  ៣.ការការពារដែលគ្មានវិសមាមាត្រជាមួយ នឹងទម្ងន់គ្រោះថ្នាក់

       ចារីត្រូវរកភស្តុតាងមកបង្ហាញឱ្យឃើញច្បាស់ថា បទល្មើសដែលខ្លួនបានប្រព្រឹត្តមានលក្ខណៈសមាមាត្រទៅនឹងភាពធ្ងន់ធ្ងរនៃគ្រោះថ្នាក់។ ផលវិបាកនៃបទល្មើសត្រូវតែមានតម្លៃតិចជាង ឬស្មើនឹងតម្លៃដែលចារីមានបំណងចង់ជួយស្រោចស្រង់សង្គ្រោះ។ ឧទាហរណ៍៖ អំពើរបស់អ្នកបើកបររថយន្តម្នាក់ដែលបានសម្រេចបើកបររថយន្តរបស់គាត់ទៅប៉ះជញ្ជាំងផ្ទះរបស់តតិយជន ក្នុងគោលបំណងដើម្បីបញ្ជៀសការប៉ះទង្កិចដល់អ្នកថ្មើជើងម្នាក់ក្នុងករណីនេះគួរតែចាត់ទុកស្ថានភាពចាំបាច់ដែលមានលក្ខណៈសមាមាត្រ។ ក្នុងន័យនេះអ្នកបើកបររថយន្តមិនត្រូវទទួលខុសត្រូវពីបទធ្វើឱ្យខូចខាតដោយចេតនាឡើយ។

 

       ឆ្លងតាមការបកស្រាយខាងលើយើងអាចសន្និដ្ឋានបានថា រាល់នីតិបុគ្គលឯកជនទាំងអស់ត្រូវតែមានកាតព្វកិច្ចក្នុងការទទួលខុសត្រូវចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្តលើកលែងតែ ចំពោះនីតិបុគ្គលសាធារណៈប៉ុណ្ណោះ។ ដែលទោសទាំងឡាយសម្រាប់នីតិបុគ្គលរួមមាន ទោសពិន័យក្នុងឋានៈជាមូលទោស និងទោសបន្ថែមដែលរៀបរាប់នៅក្នុងមាត្រា ១៦៨ នៃក្រមព្រហ្មទណ្ឌ។


Labels: